ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​សម្លៀក​បំពាក់​ក្រុម​អ្នកមាន​បុណ្យ​ទៅ​ប្រកួត​ជាមួយ​ហង្ស​ក្រហម​តម្លៃ​កប់​ពពក

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា កីឡាករ Lionel Messi, Luis Suarez និង…

តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា កីឡាករ Lionel Messi, Luis Suarez និង មិត្ត​រួម​ក្រុម​ដទៃ​ទៀត ដែលបាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយនឹង Liverpool កាលពី​ថ្ងៃ​ចន្ទ ជាមួយនឹង​សម្លៀក​បំពាក់​ដែល​មាន​តម្លៃ ៥៥០០​ដុល្លារ​ក្នុង​មួយ​ឈុត ។

Messi ដែល​ពាក់​អាវធំ​ជាមួយនឹង​ក្រវាត់​.​ក កំពុង​ផឹក​តែ ពេល​អង្គុយ​ក្បែរ Suarez នៅ​លើ​យន្តហោះ ។ ការ​ប្រកួត​ជើង​ទី​មួយ​ជាមួយនឹង Liverpool គឺ Messi នេះ​ហើយ ជា​អ្នក​ដែល​ធ្វើ​ឱ្យ​ក្រុម​ទាំងមូល​យកឈ្នះ​លើ​ក្លិប​ហង្ស​ក្រហម​នេះ​បាន ។

ហាង​កាត់ដេរ Thom Browne ដែល​ជា​អ្នក​ឧបត្ថម្ភ​មួយ​ក្នុង​ចំណោម​អ្នក​ឧបត្ថម្ភ​ផ្សេង​ទៀត​របស់ Barcelona បាន​កាត់​ឈុត​សម្លៀក​បំពាក់​មួយ​ឈុត​ដល់​កីឡាករ​គ្រប់​រូប សម្រាប់​ធ្វើ​ដំណើរ​តាម​យន្តហោះ ។

តម្លៃ​របស់​វា​ក្នុង​មួយ​ឈុត​ៗ គឺ​ដល់​ទៅ ៥៥០០​ដុល្លារ​អា​មេ​រិ​ក ។ ក្រុម​ត្រូវ​ពាក់​វា​ទៅ​កាន់ការ​ប្រកួត Champions League ទាំងអស់​ក្នុង​រដូវ​កាល​នេះ ។ អាវ​នេះ​មិន​ត្រឹមតែ​មាន​សម្រាប់​កីឡាករ​ប៉ុណ្ណោះ​ទេ​។ គេ​បាន​ផ្តល់​ឱ្យ​គ្រូបង្វឹក​ថែម​ទៀត​ផង ដែល​សរុប​ជា​ទឹកប្រាក់​ជាង ១៣​ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ