ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​ណា​មិន​ញុះញង់​ភិក្ខុ​នោះ​រមែង​រស់នៅ​ជា​សុខ

5 ឆ្នាំ មុន

ភិក្ខុ​ណា​មិន​ចង​សេចក្តី​ក្រោធ​ទុក លះ​ទោសៈ មិន​មាន​មាយា មិន​ចេះ​ញុះញង់ មិន​ប្រទូស្ត ភិក្ខុ​នោះ រមែង​មិន​សោយសោក​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ​ឡើយ ។ ភិក្ខុ​ណា​មាន​ទ្វារ​ទាំង​៥​មាន​ចក្ខុទ្វារ​ជាដើម​រក្សា​បាន​ល្អ​ហើយ​គ្រប់​កាល…

ភិក្ខុ​ណា​មិន​ចង​សេចក្តី​ក្រោធ​ទុក លះ​ទោសៈ មិន​មាន​មាយា មិន​ចេះ​ញុះញង់ មិន​ប្រទូស្ត ភិក្ខុ​នោះ រមែង​មិន​សោយសោក​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ​ឡើយ ។

ភិក្ខុ​ណា​មាន​ទ្វារ​ទាំង​៥​មាន​ចក្ខុទ្វារ​ជាដើម​រក្សា​បាន​ល្អ​ហើយ​គ្រប់​កាល ភិក្ខុ​នោះ រមែង​មានធម៌​វិន័យ​រក្សា​បាន​ល្អ​ហើយ និង​មិន​សោយសោក​ក្នុង​លោក​ខាង​មុខ​ឡើយ ។ ភិក្ខុ​ណា​មាន​សីល​ល្អ​បរិសុទ្ធ​ហើយ ពោល​គឺ​មិន​ពព្រុះ​ពពាល ភិក្ខុ​នោះ​រមែង​មិន​សោយសោក​ក្នុង​ខាង​មុខ​ឡើយ ។

ភិក្ខុ​ណាមិន​មាន​សេចក្តី​ញុះញង់ មាន​មិត្ត​ល្អ​រាប់រក​ហើយ ភិក្ខុ​នោះ​រមែង​ជា​អ្នក​រស់នៅ​ជា​សុខ ។ ភិក្ខុ​ណា​ជា​អ្នក​មិន​ចង​សេចក្តី​ក្រោធ​ទុក មាន​បញ្ញា​ល្អ​ហើយ ភិក្ខុ​នោះ​រមែង​ជា​អ្នក​ឈ្លាស​ក្នុង​កិច្ច​ទាំងពួង លុះ​ទម្លាយ​ខន្ធ​ទៅ​រមែង​មិន​សោយសោក ក្នុង​លោក​ខាង​មុខ​ឡើយ ។

អ្នកប្រាជ្ញ​ពោល​ថា បុគ្គល​ណា​មាន​សទ្ធា​បាន​តម្កល់​ស៊ប់​ក្នុង​ព្រះ​តថាគត​ផង មាន​សីល​ល្អ ហើយ​ផង មាន​សេចក្តី​ជ្រះថ្លា​ក្នុង​ព្រះសង្ឃ​ផង មានការ​យល់​ឃើញ​ត្រង់​ផង ជីវិត​របស់​បុគ្គល​នោះ ជា​ជីវិត​ដ៏​ឧត្តម ។