ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាយមាសរាប់រយគីឡូ ធ្វើបង្គោលទ្រមែកពោធិ​ព្រឹក្សដែលព្រះពុទ្ធត្រាស់ដឹង

7 ខែ មុន

បង្គោលមាសធ្វើជាចន្ទល់ទ្រនូវមែកពោធិព្រឹក្សព្រះពុទ្ធត្រាស់ដឹង។ ប្រជាជន ស្រីលង្កាចំណាយមាស

ប្រទេសស្រីលង្កា ៖ បង្គោលមាសធ្វើជាចន្ទល់ទ្រនូវមែកពោធិព្រឹក្សព្រះពុទ្ធត្រាស់ដឹង។ ប្រជាជន ស្រីលង្កាចំណាយមាសរាប់គីឡូ ដើម្បីកសាងបង្គោលនេះឡើង។ ឃើញហើយជាទីរីករាយ ជាទីជ្រះថ្លាណាស់ ។

ក្នុងដំណើរទៅបំពេញបុណ្យនៅប្រទេសស្រីលង្កាកាលពីពេលកន្លងទៅ ព្រះវិរិយធម្មញាណ ពៅ ស៊ត បានថតបង្ហោះវីដេអូអំពីបង្គោលធ្វើអំពីមាសសុទ្ធទ្រមែក ពោធិព្រឹក្ស ដោយព្រះអង្គបានមានថេរដីកាថា ឃើញហើយជាទីរីករាយ ជាទីជ្រះថ្លាណាស់ ញាតិញោមអ្នកទស្សនា នេះជាបង្គោលមាស បង្គោល​ធ្វើអំពីមាសសុទ្ធ ញាតិញោមកុំយល់ច្រឡំថា តេជគុណ តិចបង្គោលនេះដែកអីទៅ គឺអត់ទេ គឺមាសសុទ្ធ ។ បង្គោល ដែលគេធ្វើប្រហែលជា៥ទៅ៦ម៉ែត្រ គេធ្វើទ្រមែកពោធិព្រោះមែកពោធិលៀនចេញមកក្រៅ គេខ្លាចមែកពោធិនឹងវាបាក់ ដល់ពេលអ៊ីចឹង គេមិនអាចធ្វើអំពីឈើ ឬក៏ថ្ម ឬក៏ដែកបាននោះទេ ព្រោះជាពូជពោធិព្រឹក្សដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹង ។ អ៊ីចឹងប្រជាជននៃ ប្រទេសស្រីលង្កា ក៏បានធ្វើកសាងឡើងអំពីមាសសុទ្ធ ។

ញាតិញោមខ្លះគាត់យល់ថាចុះធ្វើអំពីមាសអ៊ីចឹង មើលទៅរាប់គីឡូអ៊ីចឹង អត់ខ្លាចចោរលួច ចោរឆក់ ចោរប្លន់ទេអី? សូមបញ្ជាក់ និងជម្រាបជូនថា នៅប្រទេស ស្រីលង្កា គឺអត់មានចោរទេ ហើយគេមិនចេះសម្លាប់សត្វដូចយើងទេ ។ និយាយរួមប្រទេសអ្នកកាន់ព្រះពុទ្ធសាសនាខ្លាំងនឹងគឺប្រទេសស្រីលង្កាហ្នឹងហើយនៅប៉ែក​តំបន់អាស៊ីអាគ្នេយ៍ អ៊ីចឹងគឺអត់មានចោរលួចប្លន់អីទេ ។ ពិសេសជាងនេះទៀត កាមេរ៉ាគ្រប់ទិស ហើយមានប៉ូលិស សេនា យាមគ្រប់ទិសទីទាំងអស់ ។

ញាតិញោមឃើញហើយព្រឺសម្បុរ អាត្មាមិនដែលឃើញមាសឯណាច្រើនដល់ថ្នាក់នេះទេ ឃើញហើយជាទីរីករាយ ជាទីជ្រះថ្លាណាស់ ប្រជាជនស្រីលង្កាចំណាយមាសរាប់គីឡូ មិនតិចគីឡូទេ ដើម្បីកសាងបង្គោលមាសជាចន្ទល់ទ្រនូវមែកពោធិព្រឹក្ស ដែលជាពូជ ដើមពោធិព្រឹក្សព្រះអង្គត្រាស់ដឹង ។

ដូច្នេះបន្តបន្ទាប់ទៅនេះ អាត្មាសូមរ៉ាយរ៉ាប់ប្រវត្តិសង្ខេបទាក់ទងនឹងស្រីមហាពោធិព្រឹក្ស ដែលមកប្រតិស្ថាននៅកោះលង្កា នៅក្នុងក្រុងអនុ​រាធបុរីនៃប្រទេសស្រីលង្កា។

នៅក្នុងសម័យព្រះបាទធម្មាសោ បន្ទាប់ពីព្រះសម្មាសម្ពុទ្ធ ព្រះអង្គបរិនិព្វានទៅ បាន២០០ឆ្នាំជាង នៅពេលនោះ ព្រះមហិន្ទត្ថេរ ព្រះអង្គក៏បានបញ្ជូនប្អូន គឺព្រះនាង​សង្ឃមិត្តាថេរី ឱ្យទៅចូលគាល់ព្រះបាទធម្មាសោ ដែលជាព្រះបិតា ហើយក៏ទូលប្រាប់ថា ឱ្យសុំអារាធនានូវពូជពោធិព្រឹក្ស១ដើម យកមកដាំនៅកោះលង្កា ។

នៅពេលនោះ ព្រះបាទធម្មាសោ ក៏បានជ្រាប ក៏បានដឹងដំណឹងនេះហើយ ក៏បានរៀប ចំផើង​មាសមួយនៅក្រោមដើមពោធិព្រឹក្សនៅពុទ្ធគយា ប្រទេសឥណ្ឌា រួចក៏បានអធិដ្ឋានថា ទូលព្រះបង្គំខ្ញុំព្រះអង្គគ្រប់គ្នាមានសេចក្ដីជ្រះថ្លាជាមួយនឹងគុណ ព្រះសម្មាសម្ពុទ្ធ ក៏ដូចជាពោធិព្រឹក្ស ដូច្នេះចង់បានពូជពោធិព្រឹក្ស១ដើម ដើម្បីយកទៅប្រតិស្ឋាន នៅកោះលង្កាសព្វថ្ងៃនេះ ។

នៅពេលនោះឯង ដោយអំណាចនៃសេចក្ដីជ្រះថ្លារបស់ព្រះបាទធម្មាសោ និងដោយអំណាចឫទ្ធិនៃព្រះអរហន្តរបស់ព្រះសង្ឃ​មិត្តាថេរីនោះ មែកពោធិនៅទិសទក្សិណ ក៏បាន របេះមែកមក ដោយមិនមាននរណាកាប់ ឬនរណាកាត់នោះទេ ក៏បានធ្លាក់ចូលទៅក្នុងផើង មាសដែលព្រះបាទធម្មាសោ បានរៀបចំដាក់នៅខាងក្រោមដើមនឹងចូល ទៅក្នុង ផើងមាស ហើយមែកពោធិព្រឹក្សក៏ហោះឡើងលើ សម្ដែងបដិហា នៅពេលនោះមាន ពពួកទេវតា គ្រុឌ នាគ ព្រះឥន្ធ ព្រះព្រហ្ម យមបាល យមរាជ ទាំងអស់ ក៏បាននាំគ្នាបូជា ដោយគ្រឿងសក្ការៈទាំងឡាយ ដោយសេចក្ដីរីករាយ ដោយសេចក្ដីជ្រះថ្លា នូវមែកពោធិព្រឹក្សសម្ដែងឫទ្ធិនៅពេលនោះ ។

សព្វថ្ងៃនេះ មែកពោធិព្រឹក្សយកមកដាំនេះ គឺអត់មានងាប់ អត់មានបាក់ អត់មានពុកផុយ ដូចញាតិញោមបានទស្សនានាពេលនេះ ។ ពេលដែលមែកពោធីព្រឹក្សនេះធ្លាក់ចេញមកក្រៅ ឬក៏មែកនេះបែកមែកសាខាចេញក្រៅ ប្រជាជនប្រទេសស្រីលង្កាគេមានសេចក្ដីជ្រះថ្លា បានកសាងចន្ទល់ដែលធ្វើអំពីមាសសុទ្ធ ដូចញតិញោមបានទស្សនាអ៊ីចឹង មិនដឹងជាប៉ុន្មានរយគីឡូទេ ដើម្បីតម្កល់ ក៏ដូចជាទ្រនូវ មែកពោធិព្រឹក្សនឹងឯង ។ នឹងប្រវត្តិសង្ខេបទាក់ទងទៅនឹងដើមពោធិព្រឹក្ស ក៏ដូចជាស្រីមហាពោធិព្រឹក្ស នៅក្នុងកោះលង្កានេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ