ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​លើ​ផ្លូវជាតិ​លេខ​៦ រថយន្ត​បុក​បន្តកន្ទុយ​គ្នា ស្លា.ប់​និង​របួស​ច្រើន​នាក់

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​មនុស្ស​២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ នៅ​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​រថយន្ត​បុក​បន្តកន្ទុយ​គ្នា​ចំនួន​៣​គ្រឿង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​ប​ង្គោ​លេខ​៧០​និង​៧១ ត្រង់​ចំនុច​ខាងលិច​រោងចក្រ​វ៉ា ឡុ​ង ស្ថិត​នៅ​ភូមិ​ឈើទាល ឃុំ​ផ្តៅ​ជុំ…

ខេត្តកំពង់ចាម ៖ មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​មនុស្ស​២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ នៅ​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​រថយន្ត​បុក​បន្តកន្ទុយ​គ្នា​ចំនួន​៣​គ្រឿង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​ប​ង្គោ​លេខ​៧០​និង​៧១ ត្រង់​ចំនុច​ខាងលិច​រោងចក្រ​វ៉ា ឡុ​ង ស្ថិត​នៅ​ភូមិ​ឈើទាល ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា ២០១៩ ។

តាម​ប្រភព​ពី​នគរបាល​ចរាចរ​ណ៏​ស្រុក​ជើងព្រៃ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៤​នាក់​ខាងលើ​រួម​មាន​១-​ឈ្មោះ​ជី ទង ភេទ​ស្រី អាយុ​៥៧​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ២-​ឈ្មោ​ធា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ៣-​ឈ្មោះ​សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ស្រុក​កំ​រៀង ខេត្តព្រះវិហារ បាន​រង​របួសធ្ងន់ និង​៤-​ឈ្មោះ​គោ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បាន​រង​របួសធ្ងន់​។

តាម​ប្រភព​ពី​នគរបាល​ចរាចរ​ណ៏​ស្រុក​ជើងព្រៃ​ដដែល​បាន​បន្ត​ថា មុន​កើតហេតុ រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពាក់​ស្លាក​លេខ ភ្នំពេញ ២AB-២៤៦៣ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត ក៏​បាន​បុក​ជាមួយនឹង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ កំពង់ចាម ៣A-១២១៨ កំពុង​បើកបរ​ស្រប​ទិស​គ្នា ហើយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ កំពង់ចាម នេះ​ក៏​បាន​ទៅ​កៀរ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3៣A-៣៦៩៣ ពេល​កំពុង​ឈប់​តាម​ផ្លូវ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់ និង​មនុស្ស​២​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ ចំណែក​រថយន្ត​រង​ការ​ខូចខាត​កំរិត​ធ្ងន់​ទាំង​៣​គ្រឿង​។

លោក​ឧត្តម​សេនី​យ៍​ត្រី សោម រស់ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ឲ្យ​ដឹង​ថា
ជន​រង​គ្រោះ​ដែល​ស្លាប់ និង​របួសធ្ងន់​ខាងលើ​ជិះ​ក្នុង​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ឱ្យ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​អធិដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ