ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អាត​ផង​! រថយន្ត​MAZDA ប្លុង​ចោល​៧​ថ្ងៃ​ហើយ​អត់​ឃើញ​ម្ចាស់​មក​យក​(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​មិន​ស្គាល់​មុខ​បាន​បើករថយន្ត​ម៉ាក MAZDA មួយ​គ្រឿង​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង អស់​រយៈពេល​៧​ថ្ងៃ​កន្លង​មក​ហើយ​មិនឃើញ​ត្រឡប់​ទៅ​យក​វិញ​សោះ ហើយដោយ​សារ​តែ​ខ្លាច​រថយន្ត​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​អ្វីមួយ ម្ចាស់​ភោជនីយដ្ឋាន និង​ក្រុម​សន្តិសុខ​បាន​ប្តឹង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​ត្រួតពិនិត្យ និង​នាំ​យក​ទៅ​រក្សា​ទុក…

រាជធានី​ភ្នំពេញ ៖ ជន​មិន​ស្គាល់​មុខ​បាន​បើករថយន្ត​ម៉ាក MAZDA មួយ​គ្រឿង​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង អស់​រយៈពេល​៧​ថ្ងៃ​កន្លង​មក​ហើយ​មិនឃើញ​ត្រឡប់​ទៅ​យក​វិញ​សោះ ហើយដោយ​សារ​តែ​ខ្លាច​រថយន្ត​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​អ្វីមួយ ម្ចាស់​ភោជនីយដ្ឋាន និង​ក្រុម​សន្តិសុខ​បាន​ប្តឹង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​ត្រួតពិនិត្យ និង​នាំ​យក​ទៅ​រក្សា​ទុក ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​របស់​វា​ឲ្យ​ទំនាក់ទំនង​យក​វិញ ។

រថយន្ត​នោះ​ត្រូវ​បាន​ប្លុង​ចោល​នៅ​ក្នុង​ភោជនីយដ្ឋាន «​ចា​ស្មី​ន »​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្ន​ណ​ពេញ ហើយ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ទៅ​ត្រួតពិនិត្យ និង​នាំ​យក​ទៅ​រក្សា​ទុក កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៩ ។

មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​ម៉ាក MAZDA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ PP- 0726 ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មិន​ស្គាល់​អត្តសញ្ញាណ​យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ភោជនីយដ្ឋាន​ខាងលើ​នោះ កាលពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៩ ដែល​គិត​រហូត​មក​ទល់ និង​ពេល​នេះ​មាន​រយៈពេល​៧​ថ្ងៃ​មក​កន្លង​ហើយ ។ មិនតែប៉ុណ្ណោះ​កាលពី​ពេល​យក​ទៅ​ចត​ភ្លាម​ៗ​ខាង​សន្តិសុខ​យាម​នៅ​ទីនោះ​បានដឹង​ដែរ ប៉ុន្តែ​មិន​ចាប់អារម្មណ៍​ថា ប្លុង​ចោល​បែប​នេះ​ឡើយ ដោយ​នឹក​ស្មានថា ជា​រថយន្ត​ភ្ញៀវ​ដែល​ចូល​ហូប​អាហារ​នៅ​ទីនោះ​ទើប​មិន​មានការ​ខ្វាយខ្វល់ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មិន​បានឃើញ​ម្ចាស់​ទៅ​ទំនាក់ទំនង​យក​ត្រឡប់​ទៅ​វិញ​ទើប​ដឹង​ថា ជា​រថយន្ត​ដែល​គេ​ប្លុង​ចោល ហើយដោយ​សារ​តែ​មិនដឹង​ថា នៅ​ក្នុង​រថយន្ត​នោះ​មាន​អ្វីខ្លះ និង​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​អ្វីខ្លះ​នោះ ។ ទើប​ម្ចាស់​ភោជនីយដ្ឋាន និង​សន្តិសុខ​សម្រេចចិត្ត​ប្ដឹង​សុំ​ឲ្យ​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជួយ​អន្តរាគមន៍​ពិនិត្យ​មើល​តាម​ជំនាញ​ព្រមទាំង​នាំ​យក​រថយន្ត​នេះ​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ធ្វើការ​ស្រាវជ្រាវ​បន្ត​រក​ម្ចាស់ ។ ប៉ុន្តែ​ក្រោយ​ពេល​ត្រួតពិនិត្យ​មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​ឡើយ ហើយ​ទន្ទឹម និង​នេះ​កងរាជអាវុធហត្ថ​ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត ប្រសិនបើ​បានឃើញ​រថយន្ត​របស់​ខ្លួន​តាម​បណ្ដា​សារព័ត៌មាន​សូម​នាំ​យក​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ទទួលយក​រថយន្ត​ត្រឡប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ