ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ល្អ​ដែល​យើង​ខំ​សន្សំ​មិន​បាត់​ទៅ​ណា​ទេ

4 ឆ្នាំ មុន

បុគ្គល​គប្បី​ជឿជាក់​ថា សត្វលោក​ធ្វើ​កម្ម​ណា នឹង​បាន​កម្ម​នោះ​ត្រឡប់​មក​វិញ អាច​និយាយ​បាន​ថា កាលបើ​បុគ្គល​តាំងចិត្ត​ធ្វើ​ជា​មនុស្ស​ល្អ ហើយ​ក៏​ប្រព្រឹត្ត​តាម​ការ​តាំងចិត្ត​នោះ ផល​ដែល​ត្រូវ​ទទួល​បាន​គឺ​សេចក្តី​ល្អ​ត្រឡប់​មក​វិញ​ជាក់​ជា​មិន​ខាន ។ ពិត​ណាស់​នៅ​ក្នុង​លោក​នេះ​មិន​មាន​អ្វី​ដែល​សំខាន់​សម្រាប់​យើង​ជាង​យើង​ខ្លួនឯង​ជា​មនុស្ស​ល្អ​ប្រព្រឹត្ត​ធម៌​ស​នោះ​ឡើយ ។…

បុគ្គល​គប្បី​ជឿជាក់​ថា សត្វលោក​ធ្វើ​កម្ម​ណា នឹង​បាន​កម្ម​នោះ​ត្រឡប់​មក​វិញ អាច​និយាយ​បាន​ថា កាលបើ​បុគ្គល​តាំងចិត្ត​ធ្វើ​ជា​មនុស្ស​ល្អ ហើយ​ក៏​ប្រព្រឹត្ត​តាម​ការ​តាំងចិត្ត​នោះ ផល​ដែល​ត្រូវ​ទទួល​បាន​គឺ​សេចក្តី​ល្អ​ត្រឡប់​មក​វិញ​ជាក់​ជា​មិន​ខាន ។

ពិត​ណាស់​នៅ​ក្នុង​លោក​នេះ​មិន​មាន​អ្វី​ដែល​សំខាន់​សម្រាប់​យើង​ជាង​យើង​ខ្លួនឯង​ជា​មនុស្ស​ល្អ​ប្រព្រឹត្ត​ធម៌​ស​នោះ​ឡើយ ។ បើ​យើង​ចង់​ឲ្យ​អ្នក​ដទៃ​ជ្រះថ្លា ធ្វើ​សេចក្ដី​ល្អ​ដល់​យើង​នោះ គឺ​យើង​ត្រូវ​ព្យាយាម​ធ្វើ​សេចក្ដី​ល្អ​ឲ្យ​ខ្លួនឯង​ជា​មុន​សិន អំពើ​ជា​កុសល​ហ្នឹងហើយ​ដែល​ទាក់ចិត្ត​អ្នក​ដទៃ​ឱ្យ​គេ​ជ្រះថ្លា​នឹង​យើង​នោះ ។

អំពើ​ល្អ​ដែល​យើង​សន្សំ​នេះ​ហើយ ឈ្មោះ​ថា​យើង​ជួយ​ខ្លួន​យើង​ឱ្យ​រួច​ចាក​គ្រឿង​សៅហ្មង​ទាំងឡាយ ហើយ​សេចក្តី​ល្អ​នេះ​មាន​អានុភាព​ដល់​ចិត្ត​ជ្រាលជ្រៅ​ណាស់ គឺ​ធ្វើ​ឲ្យ​ចិត្តបាន​សុខ​ស្ងប់ ហើយ កាលបើ​ចិត្ត​មាន​សេចក្តី​ស្ងប់ អ្វី​ៗ​ក៏​រៀបរយ​ល្អ​ដែរ ។