ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មៀន​ឃុំ​ម្នាក់​បាត់បង់​ជីវិត​យ៉ាង​រន្ធត់​លើ​ផ្លូវជាតិ​លេខ​៦

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ជា​ស្មៀន​ឃុំ​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​កាលពី​វេលា​ម៉ោង​៧​នាទី​យប់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៣-១១៤ ភូមិ​ថ្នល់ជាតិ ឃុំ​បារាយណ៍…

ខេត្តកំពង់ធំ ៖ បុរស​ជា​ស្មៀន​ឃុំ​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​កាលពី​វេលា​ម៉ោង​៧​នាទី​យប់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៣-១១៤ ភូមិ​ថ្នល់ជាតិ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១I-៥៥៣៦ បើកបរ​ដោយ​ឈ្មោះ សេង ធួ​ក ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ស្មៀនឃុំ​បារាយណ៍ រស់នៅ​ភូមិ​បុស្ស​ល្វា ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​អ្នកបើកបរ​គោ​យន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​គេចខ្លួន​បាត់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​ពីក្រោយ​គោ​យន្ត​កន្ត្រៃ​ដែល​គ្មាន​ភ្លើង​បំភ្លឺ​ក្រោយ​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​កើតហេតុ​អ្នកបើកបរ​គោ​យន្ត​បាន​បើក​គេច​បាត់​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ និង​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នកបើកបរ​គោ​យន្ត​ដែល​រត់គេច​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន ដើម្បី​យក​មក​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ