ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិសាខា លត់​កំពង់ចាម​ចាស់ដៃ​លើ​ទឹក​ដី​របស់​​ខ្លួន​ជាមួយ​លទ្ធផល​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​វិសាខា បាន​លត់​ក្រុម​ខេត្តកំពង់ចាម​យ៉ាង​ចាស់ដៃ​លើ​ទឹកដី​របស់​ខ្លួន​ជា​មួយ​លទ្ធផល​១៤-០​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ឧសភា ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​កីឡាករ កែវ សុខ​ផេង ដែល​ជា​ខ្សែប្រយុទ្ធ​របស់​ក្រុម​វិសាខា…

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​វិសាខា បាន​លត់​ក្រុម​ខេត្តកំពង់ចាម​យ៉ាង​ចាស់ដៃ​លើ​ទឹកដី​របស់​ខ្លួន​ជា​មួយ​លទ្ធផល​១៤-០​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ឧសភា ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​កីឡាករ កែវ សុខ​ផេង ដែល​ជា​ខ្សែប្រយុទ្ធ​របស់​ក្រុម​វិសាខា មានឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​គូ​ប្រកួត​បាន​រហូត​ដល់​ទៅ​៧​គ្រាប់​ឯណោះ​គឺ​នៅ​នាទី​ទី​៣,១២,២៣,៣០,៤៥,៦៩ និង​នាទី​ទី៧១ ។

ចំណែក​៧​គ្រាប់​ទៀត​រកបាន​ដោយ​កីឡាករ SKraparas Evangelos​ចំនួន​២​គ្រាប់​នៅ​នាទី​៤៤​និង​៤៦, កីឡាករ​Nikolov Luben Gueorguien រកបាន​១​គ្រាប់​នៅ​នាទី​ទី​៥៨, កីឡាករ​ស៊ិ​ន សុ​ផា​ណាត់ រកបាន​២​គ្រាប់​នៅ​នាទី​ទី​៨០​និ​៨៤, កីឡាករ​Pak Song Chol​រកបាន​១​គ្រាប់​នៅ​នាទី​ទី​៨៣ និង​កីឡាករ​សុខ សុវណ្ណ​រកបាន​១​គ្រាប់​នៅ​នាទី​ទី​៨៩ ។ ក្រុម​វិសាខា​ប្រកួត​បាន​៦​លើក ឈ្នះ​៤ ស្មើ​១ និង​ចាញ់​១​មាន​១៣​ពិន្ទុ ក្នុង​ពេល​ក្រុម​ខេត្តកំពង់ចាម​ស្គាល់​ឈ្នះ​តែ​១​លើក​គត់​។

នៅ​ថ្ងៃ​ដដែល​ក្រុម​សូ​ទី​ឡូ​អង្គរ​បាន​ត្រឹម​ស្មើ​១-១​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​នៅ​លើ​ទីលាន​ខេត្តសៀម​រាប ។ សរុប​ការ​ប្រកួត​ទាំង​៦​លើក​មកនេះ ក្រុម​សូ​ទី​ឡូ​អង្គរ​ទទួលលទ្ធផល​ស្មើ​២​លើក និង​ចាញ់​៤​លើក ខណៈ​ក្រុម​ក្រសួងការពារជាតិ​ប្រកួត​បាន​៦​លើក​ដូច​គ្នា​ឈ្នះ​៣ ស្មើ​២ ចាញ់​១ មាន​១១​ពិន្ទុ​។

មួយ​ប្រកួត​ទៀត ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចាញ់​ក្រុម​គី​រី​វង់​សុខ​សែន​ជ័យ​២-៣ នៅ​លើ​ទីលាន​អគ្គិសនី​កម្ពុជា ។ ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រកួត​បាន​៦​លើក​ដ ឈ្នះ​១ ស្មើ​១ ចាញ់់​៤ មាន​៤​ពិន្ទុ ។ ចំណែក​ក្រុម​គី​រី​វង់​សុខ​សែន​ជ័យ​ប្រកួត​បាន​៦​លើក​ដូច​គ្នា ឈ្នះ​២ ចាញ់​៤ មាន​៦​ពិន្ទុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ