ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បា.ញ់​តដៃ​ជាមួយ​សមត្ថកិច្ច ពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​បាន​បាញ់​តដៃ​ជាមួយ​កំលាំង​នគរបាល ពេល​ចុះ​បង្ក្រាប​នោះ​ត្រូវ​បាន​កំលាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ឧសភា ២០១៩ នេះ​។ គួ​ររំលឹក​ផង​ដែរ​ថា…

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​បាន​បាញ់​តដៃ​ជាមួយ​កំលាំង​នគរបាល ពេល​ចុះ​បង្ក្រាប​នោះ​ត្រូវ​បាន​កំលាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ឧសភា ២០១៩ នេះ​។

គួ​ររំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ចុះ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី សហការ​ជាមួយ​កំលាំង​អន្តរាគមន៍​ពិសេស នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ឯក ចាន់ ស៊ី​ថា អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ផែន​អង្គភាព​អន្តរាគមន៍​ពិសេស ក្រោម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​សម្របសំរួល​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​ចំណុច​ភូមិ​ក្រាំង​ក្រ​ចាង ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ​។

លោក​ឧត្តមសេនីយ៍ទោ​សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ករណី​នេះ​នៅ​ពេល​កម្លាំង​ជំនាញ​បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ហើយ ក្នុង​នោះ​មាន​១​នាក់​កាន់​អាវុធ​ខ្លី​បាន​ផ្តើម​បាញ់​សំដៅ​មក​លើ​ប៉ូលិស​ចំនួន​៣​គ្រាប់ រួចរ​ត់ទៅ​សំងំ​ក្នុងផ្ទះ​ប្រជាជន កម្លាំង​ជំនាញ​បាន​ព្យាយាម​ប្រើប្រាស់​គ្រប់​មធ្យោបាយ​អស់​រយៈពេល​ចាប់ពី​ម៉ោង​១១​និង​៣០​នាទី​រហូត​ដល់​វេលា​ម៉ោង​៣​និង​៥​នាទី​ថ្ងៃ​ដដែល ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ យឹ​ម វ​ន្នី ភេទ ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​មក​ពី​ប្រទេស​ថៃ ស្រុក​កំណើត​ក្នុងភូមិ​ដូង ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ខាងលើ​នេះ​ជា​មុខសញ្ញា​ចាស់ ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​២​ឆ្នាំ​៦​ខែ កាលពី​អំឡុង​ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។

ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះ​ពុំ​មាន​រង​របួស​ដល់​មនុស្ស​ណា​ម្នាក់​ទេ និង​ដកហូត​វត្ថុ​តាង​បាន​រួម​មាន ថ្នាំ​ញៀន​ចំនួន​៦​កញ្ចប់ អាវុធ​ខ្លី​១​ដើម​ម៉ាក RETAY G19C លេខ​180901278 មាន​គ្រាប់​ចំនួន​៥​គ្រាប់ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​C១២៥ ស៊េរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HH-៩០៦៩ ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម ទូរស័ព្ទ​៤​គ្រឿង និង​ស្នាប់ដៃ​១​។

ក្រោយ​ពេល​ចុះ​បង្ក្រាប អង្គភាព​អន្តរាគមន៍​ពិសេស​បាន​ប្រគល់​ជនសង្ស័យ​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បច្ចុប្បន្ន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​មក​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ