ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុន​វិនិយោគ​ក្នុង​វិស័យ សំណង់​បន្ត​កើនឡើង ខ្ពស់​ក្នុង​រង្វង់​ទឹកប្រាក់ ជាង​១,៨​ពាន់​លាន​ដុល្លារ ក្នុង​ត្រីមាស​ទី ១

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​វិនិយោគ​សំណង់​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​បន្ត​មាន​សន្ទុះ​គួរ​ឲ្យ​កត់សម្គាល់ ជាក់ស្តែង​ទុន​វិនិយោគ​លើ​វិស័យ​មួយ​នេះ​បាន​ឈាន​ដល់​ជាង ១,៣៦​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ត្រីមាស​ទី​១ ដែល​ជា​ការ​កើនឡើង​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​រយៈពេល​មុន​ៗ ខណៈ​កាលពី​ឆ្នាំ​មុន​ការ​វិនិយោគ​និង​គម្រោង​សាងសង់​អនុម័ត​ដោយ​រដ្ឋាភិបាល​ហាក់ដូចជា​មាន​និន្នាការ​យឺតយ៉ាវ​បន្តិច ។ យ៉ាងណាមិញ ការ​ប៉ាន់​ប្រមាណ​លើ​ការ​វិនិយោគ​ក្នុង​ត្រីមាស​ទី​១​នេះ…

រាជធានី​ភ្នំពេញ ៖ ការ​វិនិយោគ​សំណង់​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​បន្ត​មាន​សន្ទុះ​គួរ​ឲ្យ​កត់សម្គាល់ ជាក់ស្តែង​ទុន​វិនិយោគ​លើ​វិស័យ​មួយ​នេះ​បាន​ឈាន​ដល់​ជាង ១,៣៦​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ត្រីមាស​ទី​១ ដែល​ជា​ការ​កើនឡើង​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​រយៈពេល​មុន​ៗ ខណៈ​កាលពី​ឆ្នាំ​មុន​ការ​វិនិយោគ​និង​គម្រោង​សាងសង់​អនុម័ត​ដោយ​រដ្ឋាភិបាល​ហាក់ដូចជា​មាន​និន្នាការ​យឺតយ៉ាវ​បន្តិច ។

យ៉ាងណាមិញ ការ​ប៉ាន់​ប្រមាណ​លើ​ការ​វិនិយោគ​ក្នុង​ត្រីមាស​ទី​១​នេះ ទំនងជា​អាច​ឈាន​ដល់​ចំនួន ១,៨ ពាន់​លាន​ដុល្លារ​ពោល​គឺ​កើនឡើង​៩៣​ភាគរយ បើ​ធៀប​និង​ក្នុង​ត្រីមាស​១​កាលពី​ឆ្នាំ​មុន​។ ក្នុង​នោះ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​បន្ថយ​ការ​អនុម័ត​គម្រោង​សាងសង់​នៅ​ចុងឆ្នាំ​មុន​។ អ្នកជំនាញ​មួយ​ចំនួន​ដែល​ធ្វើការ​ក្នុង​វិស័យ​ដ៏​សំខាន់​មួយ​នេះ បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ ថា​សញ្ញា​នេះ​បង្ហាញ​ពី​និន្នាការ​ធ្លាក់​ចុះ​ក្នុង​ការ​អភិវឌ្ឍន៍​ដោយសារ​តែ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នៃ​អគារ​ខុន​ដូ​ដែល​រំពឹង​ទុក​នៅ​ក្នុង​រដ្ឋធានី​ភ្នំពេញ​។

ទោះជា​យ៉ាងណា​ក៏​ដោយ​ក្រុម​អ្នកវិភាគ ហាក់​ចាប់អារម្មណ៍​ពី​សម្ពាធ​ធ្លាក់​ចុះ​ណាមួយ​ទៅ​លើ​តម្លៃ​ខុន​ដូ​យូ​នី​ត​ទេ ហើយ​បញ្ជាក់​ថា​ទីផ្សារ​នៅ​តែ​បង្ហាញ​ភាពរឹងមាំ​។ លោក James Hodge នាយករង​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ថា «​រហូត​មក​ដល់​ពេល​នេះ យើង​នៅ​តែ​បន្ត​មើលឃើញ​ការ​លក់​ល្អ ក្នុង​គម្រោង​ជា​ច្រើន និង​ការ​លក់​គម្រោង ដែល​ទើប​ចាប់ផ្តើម​បាន​កំណត់​គោលដៅ​បាន​យ៉ាង​ល្អ​»​។ លោក​បាន​ថ្លែង​បន្ត​ថា «​មិន​មាន​សកម្មភាព​ធ្លាក់​ចុះ​គួរ​អោយ​កត់សម្គាល់ ចាប់តាំងពី​ឆ្នាំ​មុន​មក​ម្ល៉េះ ដោយសារ​តែ​ជំហរ​ទីផ្សារ​នៅ​តែ​មាន​ច្រើន ដែល​វា​ស្ថិត​នៅ​ចំណុច​ល្អ​ដូច​កាល
ពី​មុន​» ។

ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នក​ដទៃ​ទៀត​នៅ​ក្នុង​វិស័យ​នេះ​បាន​ព្រមាន​ថា ការ​វិនិយោគ និង​ការ​អនុញ្ញាត​ការ​សាងសង់​តែ​មួយ មិនមែន​ជា​ការ​ចង្អុលបង្ហាញ​ពី​ស្ថានភាព​ទូទៅ​របស់​ទីផ្សារ​ទេ ។ លោក​ច្រឹ​ក សុខ​នី​ម នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Mekong បាន​មាន​ប្រសាសន៍​ថា ការ​អនុម័ត​ពី​ក្រសួង​គឺជា​ជំហាន​ដំបូង​។ គ្រាន់តែ​សម្លឹង​មើល​អត្រា​ការ​អនុម័ត​គម្រោង​មិន​គ្រប់គ្រាន់​ទេ យើង​ត្រូវ​តែ​ពិនិត្យ​មើល​ថា តើ​គម្រោង​កំពុង​ត្រូវ​បាន​អនុវត្ត​យ៉ាង​ពេញលេញ​ដែរ​ឬទេ​។ កត្តា​ផ្សេង​ទៀត​អាច​មាន​ឥទ្ធិពល​លើ​ការ​អនុម័ត​របស់​រដ្ឋាភិបាល​។ អ្នក​ឈាន​ជើង​ចូល​ថ្មី​ៗ​ជា​ច្រើន ដែល​ព្យាយាម​ចូលរួម​ក្នុង​វិស័យ​នេះ ប្រហែលជា​មិន​មាន​បទ​ពិសោធ​ក្នុង​ឆ្លើយ​តប​និង​ការ​អនុម័តនោះ​ទេ​។

លោក សុខ​នី​ម បាន​បន្ថែម​ថា វា​អាស្រ័យ​ទៅ​លើ​អ្នក​អភិវឌ្ឍន៍​ម្នាក់​ៗ​ដើម្បី​ឆ្លើយ​តប​និង​ទាមទារ​របស់​រដ្ឋាភិបាល​។ អ្នក​អភិវឌ្ឍន៍​ជា​ច្រើន​ដែល​មិន​មាន​បទ​ពិសោធ​ដែល​ប្រហែលជា​លើក​ទី​១​បស់​ពួក​គេ នឹង​មានការ​លំបាក​ក្នុង​ការ​អនុវត្ត​តាម​ជំហាន​នីមួយ​ៗ​ដើម្បី​ទទួល​បានការ​អនុញ្ញាត​សាងសង់ និង​មិន​បំពេញ​តាម​បទដ្ឋាន​របស់​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ទទួល​បាន​អនុម័ត​គម្រោង​ទាំងនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ