ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់គោ៥ប្រភេទថ្លៃបំផុតក្នុងលោក រហូតដល់៦០០ដុល្លារក្នុងមួយគីឡូ

10 ខែ មុន

សាច់​គោ​នៅ​ប្រទេស​កម្ពុជា​ដែល​ថ្លៃ​បំផុត គឺ​មួយ​គីឡូក្រាម​មាន​តម្លៃ​ប្រមាណ​ជា​៦​ម៉ឺន​រៀល ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​សាច់​គោ​ជប៉ុន​វិញ​មួយ​គីឡូក្រាម​មាន​តម្លៃ​ដល់​ទៅ​៦០០​ដុល្លារ​ឡើង​ឯណោះ ។ ប្រភព​សាច់​គោ​ដែល​ថ្លៃ​ជាងគេ​នោះ គឺ​ប្រភេទ​សាច់​គោ Kobe និង Wagyu…

សាច់​គោ​នៅ​ប្រទេស​កម្ពុជា​ដែល​ថ្លៃ​បំផុត គឺ​មួយ​គីឡូក្រាម​មាន​តម្លៃ​ប្រមាណ​ជា​៦​ម៉ឺន​រៀល ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​សាច់​គោ​ជប៉ុន​វិញ​មួយ​គីឡូក្រាម​មាន​តម្លៃ​ដល់​ទៅ​៦០០​ដុល្លារ​ឡើង​ឯណោះ ។

ប្រភព​សាច់​គោ​ដែល​ថ្លៃ​ជាងគេ​នោះ គឺ​ប្រភេទ​សាច់​គោ Kobe និង Wagyu ហើយ វា​មាន​តម្លៃ​ថ្លៃ​ដោយសារ​វា គឺជា​ប្រភេទ​សាច់​ដែល​មាន​រសជាតិ គុណភាព ស្តង់ដារ បទដ្ឋាន​អន្តរជាតិ ព្រមទាំង​ការ​ចំណាយពេល​ថែរក្សា និង​ផ្គត់ផ្គង់​ចំណី​មើលថែ​គោ​នោះ​យ៉ាង​ដិត​ដល់ ។ អ្នក​ទទួលទាន​លំដាប់​ៗ​បាន​អះអាង​ថា គុណភាព​ដ៏​ប្លែក​របស់​ពពួក​សាច់​គោ​ទាំងនេះ​បាន​កំណត់​ថា វា​មាន​រសជាតិ និង​លក្ខណៈ​ពិសេស​ខុស​ពី​សាច់​គោ​ផ្សេង​ទៀត​ដោយ​ផ្តល់​នូវ​ភាព​សម្បូរ​បែប​ដែល​ជា​បទ​ពិសោធន៍​ដ៏​កម្រ​មួយ​ដែល​មាន​តែ​មនុស្ស​មួយ​ចំនួន​ដែល​មាន​សិទ្ធិ​ទទួល​បាន ។

ខាងក្រោម​នេះ​ជា​ប្រភេទ​សាច់​គោ​ទាំង​៥​ប្រភេទ​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​នៅ​ក្នុង​ពិភពលោក ។

១. សាច់​អាំង Kobe A5+ Wagyu៖
សាច់​អាំង Kobe A5+ Wagyu មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​ក្នុង​ពិភពលោក ដោយនៅ​ក្នុង បរិមាណ​ត្រឹម​១​គីឡូក្រាម​វា​មាន​តម្លៃ​ដល់​ទៅ ៦០០​ដុល្លារ ឬ​ថ្លៃ​ជាង​នេះ ។ សាច់​គោ Kobe គឺជា​សាច់​គោមួយ​ប្រភេទ​ក្នុង​ចំណោម​ប្រភេទ​ជា​ច្រើន​នៃ​សាច់​គោ Wagyu របស់​ជប៉ុន ។ សាច់​គោ​ប្រភេទ​នេះ​បាន​មក​ពី​ពូជ​គោ​ខ្មៅ​ជប៉ុន​ដែល​គេ​ដឹង​ថា ពូជ​គោ Tajima ដែល​ចិញ្ចឹម​នៅ​ក្នុង​ខេត្ត Hyogo នៅ​ប្រទេស​ជប៉ុន ។

ច្បាប់​សម្រាប់​ការ​ចិញ្ចឹម​គោ​ទាំងនេះ គឺ​តឹងរ៉ឹង​ណាស់ ដែល​កំណត់​ដោយ​សមាគម ផ្សព្វ ផ្សាយ​ទីផ្សារ និង​ចែកចាយ​សាច់​គោ Kobe ។ នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​តែ​គោ​ពី ២០០០ ទៅ​៣០០០ ក្បាល​ប៉ុណ្ណោះ​ដែល​អាច​ទទួល​បានការ​បញ្ជាក់​ថា ជា​ប្រភេទ​សាច់​គោ A5 Kobe ពិតប្រាកដ ។

២. Olive Wagyu Steak៖ សាច់​គោ Olive Wagyu

ជាប់​ចំណាត់ថ្នាក់​ទី​២ ជា​សាច់​គោ​ថ្លៃ​បំផុត​មួយ​នៅ​ពីក្រោយ​សាច់ Kobe ដ៏​ល្បីល្បាញ ដោយ​មាន​តម្លៃ​ប្រមាណ​ជា​៤០០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ។ ជា​ទូទៅ​សាច់​គោ Olive Wagyu គឺ​បាន​មក​ពី​ការ​ចិញ្ចឹម​គោ​នៅ​លើ​កោះ Shodoshima ក្នុង​ខេត្ត Kagawa នៃ​ប្រទេស​ជប៉ុន​។

៣. សាច់​គោ Wagyu ជប៉ុន

ប្រភេទ​សាច់​គោ Wagyu ក៏​ជា​សាច់​គោ​របស់​ជប៉ុន​ដែរ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា មាន សភាព​ទន់ និង​រស់ជាតិ​ដ៏​អស្ចារ្យ​មួយ​បែប​ដោយ​មួយ​គីឡូក្រាម​វា​មាន​តម្លៃ​ប្រមាណ​ជា ៣០០​ដុល្លារ ។ សាច់ Wagyu ថ្នាក់ខ្ពស់​ទាំងអស់​មាន​ទំនោរ​មាន​តម្លៃ​ថ្លៃ​ជាង​សាច់​ដទៃ​ទៀត​នៅ​ទូ​ទាំង​ពិភពលោក ។

ប្រទេស​ជប៉ុន​មាន​លក្ខណៈ​ពិសេស​បំផុត​ដែល​គេ​ទទួលស្គាល់​លើ​ការ ចិញ្ចឹម​គោ​យក​សាច់ ជាមួយនឹង​ស្តង់ដារ​តឹងរ៉ឹង និង​ផ្តោត​ខ្លាំង​លើ​ការ​កសាង​ម៉ាក​យីហោ ។ នេះ​បណ្តាល​ឱ្យ​សាច់ គោ​មិនធម្មតា​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​ទូ​ទាំង​ពិភពលោក ។

៤. សាច់​គោ Wagyu អូស្ត្រាលី

សាច់​គោ Wagyu របស់​អូស្ត្រាលី​មិន​ស្ថិត​ក្នុង​កម្រិត​ដូច Wagyu ដ៏​ល្បីល្បាញ របស់​ជប៉ុន នោះ​ទេ ប៉ុន្តែ​វា​នៅ​តែ​ជា​ជម្រើស​ដ៏​ល្អ​ដោយ​មួយ​គីឡូក្រាម​មាន​តម្លៃ​ប្រមាណ​ជា​២០០​ដុល្លារ ។ សាច់​គោ Wagyu អូស្ត្រាលី មាន​ដើម​កំណើត​ពី​សត្វ​គោ Wagyu របស់ ជប៉ុន​ដែល​ត្រូវ បាន​នាំ​ចូល​មក​អូស្ត្រាលី ។ សព្វថ្ងៃ​សាច់​គោ​ប្រភេទ​នេះ​មាន​ពីរ​ប្រភេទ​នៃ​ពោល គឺ​ពូជ​សុទ្ធ និង​កូនកាត់ ។

៥. សាច់​គោ Wagyu អា​មេ​រិ​ក

សាច់​គោ Wagyu អា​មេ​រិ​ក គឺជា​ពូជ​កូនកាត់​នៃ​ពូជ Kuroge Washu ពោល គឺ គោ ជប៉ុន​ខ្មៅ និង​ពូជ Angus ដោយ​មួយ​គីឡូ​មាន​តម្លៃ​១៥០​ដុល្លារ ។ កុំ​ច្រឡំ Wagyu អា​មេ​រិ​ក​ជាមួយ Wagyu ជប៉ុន ដោយ​ប្រភេទ​សាច់ គឺ​មានគុណ​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង ។ Wagyu របស់​អា​មេ​រិ​ក​មាន​ពណ៌​ផ្សេង​គ្នា និង​ភាព​ទន់​តិច​ជាង Wagyu លំដាប់ កំពូល​របស់​ជប៉ុន ។ ទោះបីជា​មាន​ភាព​ខុស​គ្នា​ទាំងនេះ​ក៏​ដោយ ក៏​វា​នៅ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជម្រើស​សាច់​គោ​ដ៏​ប្រណិត និង​មាន​តម្លៃ​ថ្លៃ​មួយ​ដែរ ៕