កូវីដបង្ខំលោក ជា ពិសិដ្ឋ បិទហាងប៉ះពាល់ជីវភាពទំាងលោកនិងបុគ្គលិក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មិនខុសពីអាជីវកម្មនានា ភោជនីយដ្ឋានសាតាអង្គរ របស់លោក ជា ពិសិដ្ឋ នៅក្រុងសៀមរាប ខេត្តសៀមរាប បិទទ្វារឈប់ដំណើរការដោយសារគ្មានចំណូល…
រាជធានីភ្នំពេញ ៖ មិនខុសពីអាជីវកម្មនានា ភោជនីយដ្ឋានសាតាអង្គរ របស់លោក ជា ពិសិដ្ឋ នៅក្រុងសៀមរាប ខេត្តសៀមរាប បិទទ្វារឈប់ដំណើរការដោយសារគ្មានចំណូល…
រាជធានីភ្នំពេញ ៖ មិនខុសពីអាជីវកម្មនានា ភោជនីយដ្ឋានសាតាអង្គរ របស់លោក ជា ពិសិដ្ឋ នៅក្រុងសៀមរាប ខេត្តសៀមរាប បិទទ្វារឈប់ដំណើរការដោយសារគ្មានចំណូល ធ្វើថៅកែ និងបុគ្គលិកបាត់ចំណូល ប៉ះពាល់ជីវភាពគ្រប់គ្នា ។ លោក ពិសិដ្ឋ ដែលជាម្ចាស់ហាង បាននិយាយថា មុនពេលបិទទ្វារលោកបានតស៊ូរយៈពេលជាច្រើនខែ ប៉ុន្តែកូវីដ ១៩ មិនប្រណីវាយលុកកាន់ខ្លាំង បង្ខំឲ្យលោកបិទទ្វារហាង បុគ្គលិកជាង ២០ នាក់បានបាត់ចំណូល ។
លោក ជា ពិសិដ្ឋ បានបញ្ជាក់ថា មុខរបររបស់លោក គឺពឹងផ្អែកទាំងស្រុងលើវិស័យទេសចរណ៍ ប៉ុន្តែនៅពេលវិស័យទេសចរណ៍អសកម្ម ឫគ្មានសកម្មភាព នោះមុខរបររបស់លោកមានការប្រឈមខាតបង់ខ្លំាង ។ «បញ្ហាប្រឈមនឹងកូវីដ ១៩ មិនមែនតែអាជីវកម្មខ្ញុំទេ និយាយរួម គឺទាំងអស់គ្នាតែម្ដង ។ ដូច្នេះម្ចាស់អាជីវកម្មទាំងអស់ ទោះមានបទពិសោធន៍ មានធនធាន មានការតស៊ូអំណត់ព្យាយាមយ៉ាងណាក៏មិនអាចធានាបាននឹងបញ្ហាប្រឈម សកលនេះ ។ ទីបញ្ចប់យើងគ្មានអ្វីក្រៅពីសាកស្តាយឡើយ» ។
លោក ជា ពិសិដ្ឋ បានបន្តថា ព្រោះតែបញ្ហាប្រឈមខ្លាំងនោះហើយទើបលោកបង្ខំចិត្តបិទទ្វារហាងតែម្ដង ហើយម្នាក់ៗទាំងថៅកែ ទាំងបុគ្គលិកត្រូវងាកទៅរកមុខរបរផ្សេងរាងៗខ្លួនតាមជំនាញ និងតាមការជាក់ស្ដែង ។ លោក ពិសិដ្ឋ ថា លោកចាប់ពេលបិទហាងមកបានចាប់យកមុខរបរ Design ផ្សំនឹងការចិញ្ចឹមមាន់ ទា គ្រាន់ផ្គត់ផ្គង់គ្រួសារ ។ អតីតថៅកែភេជនីយដ្ឋានរូបនេះ ថា របរថ្មីអាចជារបរបណ្ដោះអាសន្ននៅគ្រាលំបាកនេះ ខណៈដែលគ្រួសារលោកក្នុងមួយខែត្រូវចំណាយរហូតដល់ជាមួយពាន់ដុល្លារ ។
លោក ជា ពិសិដ្ឋ នៅតែសង្ឃឹមថា ពេលខាងមុខលោកនឹងបើកអាជីវកម្មឡើងវិញ ។ លោកមិនភ្លេចអរគុណដល់ក្រសួងទេសចរណ៍ដែលបានសម្រេចមិនគិតតម្លៃសេវាក្នុងការបន្តអាជ្ញាប័ណ្ណអជីវកម្ម របស់លោកនៅក្នុងដំណាក់កាលដ៏លំបាកនេះ ៕
ចែករំលែកព័តមាននេះ