ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​អុស​ប្រទះ​ឈើ​ងាប់​! តាម​ចាប់​ចោរឆក់​បែរជា​ប៉ះ​ក្មេង​ស្ទាវ​ប្រដាប់​ដោយ​ដាវ​ទៅ​វិញ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ចេញ​ប្រតិបត្តិការ​តាម​រុករក ដើម្បី​បង្ក្រាប​ក្រុម​ចោរឆក់ ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នកដំណើរ​តាម​ផ្លូវ​ជិត​ផ្សារ​ជម្ពូ​វ័ន បាន​សម្រេច ហើយ​គេចខ្លួន​បាត់ ។ ប៉ុន្តែ​ជា​ការ​កត់សម្គាល់​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ចេញ​ប្រតិបត្តិការ​តាម​រុករក ដើម្បី​បង្ក្រាប​ក្រុម​ចោរឆក់ ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នកដំណើរ​តាម​ផ្លូវ​ជិត​ផ្សារ​ជម្ពូ​វ័ន បាន​សម្រេច ហើយ​គេចខ្លួន​បាត់ ។ ប៉ុន្តែ​ជា​ការ​កត់សម្គាល់​ដូច​ជា ការ​រក​អុស​ប្រទះ​ឈើ​ងាប់​ដូច្នោះ​ដែរ ថ្វី​ដ្បិតតែ​ប្រតិបត្តិការ​នោះ​រក​ក្រុម​ចោរឆក់​មិនឃើញ​មែន តែ​មិន​អត់​ប្រយោជន៍​ឡើយ ព្រោះ​បាន​ជួប​ក្មេង​ស្ទាវ​អ្នកលេង​ដាវ​សា​មូ​រ៉ៃ​២​នាក់​នាំ​ទៅ​សាកសួរ​ផង​ដែរ ។

ការ​ចាប់ខ្លួន​នោះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ខាងក្នុង​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជន​ស្ទាវ​ខាងលើ​នោះ​ម្នាក់​ឈ្មោះ ភ័​ក្រ បញ្ញា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣​និង​ម្នាក់​ទៀត​ឈ្មោះ ចាន់ សុខ​វាសនា អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​ទា និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​បឹង ឃុំ​មៀន ស្រុក អូរ​រាំង​ឳ ខេត្ត​ត្បូងឃ្មុំ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៤ ខែឧសភា ដដែល​មាន​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​យក​កាបូប​ពី​អ្នកដំណើរ​ម្នាក់​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន​បាន​សម្រេច បន្ទាប់​មក​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ។ ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ចេញ​អន្តរាគមន៍ ដើម្បី​ស្វែងរក​ចាប់​ក្រុម​ចោរឆក់​ទាំងនោះ ប៉ុន្តែ​ក្រោយមក​ជា​ច្រើន​ម៉ោង​ពុំ​ឃើញ​ចោរឆក់​នោះ​សោះ ពេល​នោះ​កម្លាំង​បាន​រក្សា​ការ​ដើរ​ល្បាត​រហូត​ដល់​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល ។ ស្រាប់តែ​ប្រទះ​ឃើញ​ក្មេង​ស្ទាវ​ទាំង​២​នាក់​នេះ​បាន​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១១០ ស៊េរី​ឆ្នាំ​២០១២ ឌុ​ប​គ្នា​គួរ​ឲ្យ​សង្ស័យ ព្រោះតែ​ម៉ូតូ​មាន​តែ​ឆ្អឹង​ដែក​គ្មាន​ខោអាវ ព្រមទាំង​អត់​ស្លាក​លេខ​ថែម​ទៀត​ផង កម្លាំង​ក៏​ឃាត់​ត្រួតពិនិត្យ​ឃើញ​មាន​ដាវ​១​ដើម​ជាប់​ខ្លួន​ទើប​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​តែ​ម្តង​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្មេង​ស្ទាវ​ទាំង​២​នាក់​នេះ​អាច​ប្រឈម​ទៅ​នឹង​ការ​ជាប់​ពន្ធនាគារ ព្រោះ​ក្រោយ​ពី​ការ​សាកសួរ​នៅ​ប៉ុស្តិ៍​មួយ​ជំហាន និង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើ​ម្ប​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ច្បាប់ ហើយ ។ ប៉ុន្តែ​ទោះបី​បែប​ណា​ក្មេង​ស្ទាវ​ទាំង​២​នាក់​នេះ​មិន​ទាន់​សារភាព​ពី​គោលបំណង​នៃ​ការ​លាក់​ដាវ​តាម​ខ្លួន​នេះ​ឲ្យ​បាន​ច្បាស់​នៅឡើយ គឺ​បាន​ត្រឹមតែ​និយាយ​ថា ទុក​សម្រាប់​ការពារ​ខ្លួន​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ