ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាំគ្នាមុជ​រាវរកសពជិត​២ម៉ោង ក្រោយ​ផ្អើលស្ត្រីម្នាក់​ជួប​គ្រោះថ្នាក់​ផ្លូវទឹក

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​បាន​ធ្លាក់ទឹក​ជិត​ពីរ​ម៉ោង​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​មួយ​​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង៥និង៣០នាទី​ព្រឹក​ថ្ងៃ​ទី៥ ខែឧសភា ​ឆ្នាំ២០១៩​ នៅ​ដង​ទន្លេ​ផ្សារ​ក្រោម ​ស្ថិត​ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម​ ក្រុង​កំពង់ឆ្នាំង​។ ​តាម​ប្រភពពី​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា…

ខេត្តកំពង់ឆ្នាំង ៖ ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​បាន​ធ្លាក់ទឹក​ជិត​ពីរ​ម៉ោង​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​មួយ​​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង៥និង៣០នាទី​ព្រឹក​ថ្ងៃ​ទី៥ ខែឧសភា ​ឆ្នាំ២០១៩​ នៅ​ដង​ទន្លេ​ផ្សារ​ក្រោម ​ស្ថិត​ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម​ ក្រុង​កំពង់ឆ្នាំង​។

​តាម​ប្រភពពី​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា ​​ជន​រង​គ្រោះ​​ដែលស្លាប់​ឈ្មោះ ង្វៀ​ង ធី​នឹក ភេទស្រី អាយុ​៤៨ឆ្នាំ​ ជា​ជនជាតិ​វៀតណាម​ ស្នាក់​នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

តា​មប្រភពដដែលបាន​បន្ត​ថា ​មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​ជិះទូក​ម៉ាស៊ីន​តែ​ម្នាក់ឯង​​ លុះ​​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​ជាមួយនឹង​កាណូត​បា​ឡា​ស្មាច់ ដែល​បើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ បណ្ដាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ធ្លាក់ទឹក​លង់​ស្លាប់​នៅ​កន្លែង​កើតហេតុ​។​

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​និង​ប្រជាពលរដ្ឋ​វៀតណាម​បាន​នាំ​គ្នា​ចុះ​មុជ​រាវរកសព​រហូត​ដល់​ម៉ោងជាង​៧​ព្រឹកថ្ងៃដដែល​ ទើប​រកស​ពស្ត្រី​រង​គ្រោះ​ឃើញ​ ។ ​ដោយឡែក ជន​បង្ក​ដែល​ជិះ​កាណូត​បា​ឡា​ស្មាច់​បាន​រត់គេច​ខ្លួន​បាត់​។

​ក្រោយ​ពេល​ធ្វើ​កោសល្យវិច័្ច​យ​រួច សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ សង្ស័យ​កាណូត​បា​ឡា​ស្មាច់​​បុក​​ចំ​ក្បាល​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​សន្លប់​រួច​ធ្លាក់ទឹក​ទើបតែ​ស្លាប់​បាត់បង់​ជីវិត​បែបនេះ​ ។ ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​បង្ករ ដើម្បី​នាំយកមក​ចាត់ការ​តាម​ផ្លូវច្បាប់ ។ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ច​ប្រគល់ជូនក្រុម​គ្រួសារ​ដើម្បី​​យកទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ