ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មាន បង្គោល​ខៀវ បំបាក់​ឱ្យ ម៉​ន ភារ​ម្យ ហាលអាវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement រដូវ​កាល​ទី​៥…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement រដូវ​កាល​ទី​៥ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម កាលពី​ថ្ងៃ​ទី​៤ ឧសភា គេ​មិន​នឹក​ស្មានថា កីឡាករ​បង្គោល​ខៀវ ចាន់ សាន់ មក​ពី​ក្លិប​និ​តោ​ធ​មាន​ជ័យ អាច​ឈ្នះ​គូប្រកួត ហើយ​ទម្លាក់​បង្គោល​ក្រហម ម៉​ន ភារ​ម្យ មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដែល​ជា​កីឡាករ​មានឈ្មោះ​ជា​យូរ​មក​ហើយ ឱ្យ​ហាលអាវ​បាន​សម្រេច​នោះ​ទេ​។

នេះ​ជា​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​រវាង​អ្នក​ឈ្នះ​ទាំង​១៦​នាក់ ដើម្បី​ឱ្យ​អ្នក​ឈ្នះ​ក្នុង​ជុំ​ទី​១​ទាំង​១៦ ប្រកួត​ទម្លាក់​គ្នា​យក​តែ​៨​នាក់ ក្នុង​ស​ប្ដា​ហ៍​ដំបូង​។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ព្រែក​កំ​ពិស បាន​ទទួល​ការ​ចាប់អារម្មណ៍​ចំពោះ​មួយគូ​នេះ​យ៉ាង​ខ្លាំង ដោយសារ​តែ​អ្នក​ទាំង​ពីរ គឺជា​គូប្រកួត​ស៊ីសាច់ហុតឈាម ហើយ​អ្នក​ចាញ់​ហាលអាវ និង​អ្នក​ឈ្នះ​បាន​ឡើង​។

ពេញ​រយៈពេល​៣​ទឹក​គេ​មិនឃើញ​កីឡាករ​ណា​ម្នាក់​សំចៃ​ដៃ​ទុក​មុខ​ឱ​ក​យ​គ្នា​នោះ​ទេ ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ត្រូវការ​ឡើង​ទៅ​វគ្គ​បន្ត ហើយ​មិន​ចង់​ជ្រុះ​ចេញពី​កម្មវិធី​។ កីឡាករ​ទាំង​ពីរ​រូប បង្គោល​ក្រហម ម៉​ន ភារ​ម្យ គឺជា​កីឡាករ​ជើង​ចាស់ និង​មាន​ប្រវត្តិ​ធ្លាប់​ខ្លាំង​ស្ទើរ​គ្រប់​សង្វៀន​មក​ហើយ ទើប​ក្រោយ​ការ​បញ្ចប់​ការ​ប្រកួត ហើយ​ពិធីករ​ប្រកាស​ថា បង្គោល​ខៀវ​ដែល​ជា​កីឡាករ​វ័យក្មេង និង​មិនសូវ​មានឈ្មោះ​បោះ​សំលេង​នៅឡើយ​បាន​ឈ្នះ ហាក់​ធ្វើ​ឱ្យ​អ្នក​ណា​ៗ​ក៏​ជួយ​អបអរ​។

កីឡាករ​បង្គោល​ខៀវ ក៏​បង្ហាញ​អារម្មណ៍​លោត​កញ្ជ្រោល​សប្បាយ​អរ​ចង់​ហោះ ព្រោះតែ​ឈ្មោះ​របស់​ខ្លួន​ត្រូវ​បាន​ប្រកួត​ក្នុង​វគ្គ​៨​នាក់ ដែល​សាមីខ្លួន​ខ្លួនឯង ក៏​មិន​នឹក​ស្មានថា អាច​ឆ្លង​ផុត​កីឡាករ ម៉​ន ភារ​ម្យ ផង​ដែរ​។

យ៉ាងណាមិញ​លោក​នៅ​តែ​បង្ហាញ​អារម្មណ៍​ភ័យ​ៗ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​បន្ត ដោយ​មិន​ទាន់​ដឹង​ថា នឹង​មានសំណាង​បែប​នឹង​ម្ដងទៀត ឬ ត្រូវ​ជ្រុះ​ហាលអាវ លែង​បាន​ប្រកួត​បន្ត​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ