រោងចក្រ​អគ្គិសនី​ប្រើ​ពន្លឺព្រះអាទិត្យ បង្ហាញមុខ​នៅ​វៀតណាម​ក្នុង​ខេត្ត Quang Ngai


ខេត្ត Quang Ngai ភាគ​កណ្តាល​បាន​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ថាមពលព្រះអាទិត្យ​លើក​ដំបូង​នៅ​ស្រុក​មិ​ញ​ឌូ បន្ទាប់​ពី​ការ​សាងសង់​អស់​រយៈពេល​៣​ឆ្នាំ ដោយ​ផ្គត់ផ្គង់​២៨​លាន​គីឡូវ៉ាត់​ក្នុង​មួយ​ម៉ោង​ទៅ​បណ្តាញ​អគ្គិសនី​ជា​រៀង​រាល់​ឆ្នាំ និង​សន្សំ​សំចៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​២១០០០​តោន ។

រោងចក្រ​ថាមពល​១៩.២​មេ​ហ្គា​វ៉ា​ត់​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​កាលពី​ស​ប្ដា​ហ៍​មុន គឺជា​គម្រោង​ថាមពល​កកើត​ឡើង​វិញ​ធំ​ជាងគេ​នៅ​ក្នុង​ខេត្ត ដោយ​មាន​ទុន​វិនិយោគ​សរុប​ចំនួន ៣៩.៨​លាន​ដុល្លារ ។

ប្រធាន​ក្រុមហ៊ុន Tianjin Group ដែល​ជា​ម្ចាស់​គម្រោង លោក Huynh Kim Lập បាន​ថ្លែង​ថា​គម្រោង​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ចំណុច​ពិសេស​មួយ​នៃ​ថាមពល​ស្អាត និង​បៃតង​នា​ពេល​អនាគត​នៅ​ក្នុង​ខេត្ត និង​ឆ្នេរសមុទ្រ​វៀតណាម ។

លោក​បាន​និយាយ​ថា វា​ជា​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​ដំបូង​គេ នៅ​ក្នុង​ខេត្ត​ដែល​មាន​បំណង​ទាញ​យក​ប្រភព​ថាមពល​កកើត​ឡើង​វិញ នៅ​តាម​ឆ្នេរសមុទ្រ​ក៏​ដូច​ជា កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន ។

យោង​តាម​មន្ទីរ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ខេត្ត​វិនិយោគិន​បរទេស​ពី​ចក្រភព​អង់គ្លេស ថៃ និង​វៀតណាម​បាន​ស្នើ​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​មួយ​ចំនួន​នៅ​ខេត្ត Quang Ngai ដែល​មាន​សមត្ថភាព​ប្រមាណ​៦០០​មេ​ហ្កា​វ៉ា​ត់ និង​ការ​វិនិយោគ​៨៦០​លាន​ដុល្លារ ។

រហូត​មក​ដល់​ពេល​នេះ គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន​១២០ ត្រូវ​បាន​សាងសង់ និង​អនុម័ត​នៅ​ក្នុង​ប្រទេស​វៀតណាម​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​២៦០០០​មេ​ហ្គា​វ៉ា​ត់​ដែល​មាន​៦០%​នៃ​សមត្ថភាព​ថាមពល​សរុប​របស់​ប្រទេស ហើយ​គម្រោង​ដទៃ​ទៀត​ចំនួន​២២១​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០៣០ ។

ក្រុមហ៊ុន Tianjin Group ក៏​មាន​គម្រោង​វិនិយោគ​២​ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​ទាំង​៥ នៅ​ខេត្ត Ninh Thuan នៅ​ត្រឹម​ឆ្នាំ​២០២០ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ