ការប្រកួតអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ប្រដាល់គុនចម្រុះ ដែលរួមមានគុនខ្មែរផងនោះ កីឡាករកម្ពុជា ចាន់ រតនា បានយកឈ្នះម្ចាស់ផ្ទះឥណ្ឌូណេស៊ី គឺកីឡាករ Rudy Agustian គួរអោយភ្ញាក់ផ្អើលត្រឹមទឹកទី២។
នេះជាការប្រកួតដ៍អស្ខារ្យនៅក្នុងព្រឹត្តិការណ៍ One Championship ដោយមានសុទ្ធសឹុងតែកីឡាករល្បីចូលរួមមកពីជុំវិញពិភពលោក ដោយជ័យជន្នះរបស់កីឡាករ ចាន់ រតនា ត្រូវគេឃើញមានការអបអរពីសំណាក់អ្នកគាំទ្រ តាំងពីក្នុង និងក្រៅស្រុក ឡើងផ្អើលពេញហ្វេសប៑ុកតែម្ដង។
ការប្រកួតដែលបានធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេសុីនេះ កីឡាករចាន់ រតនា ត្រូវជួបម្ចាស់ផ្ទះតែម្ដង ខណៈដែលទម្រាំបានឈ្នះក៍មានការស៊ូ ជាមួយនឹងការប្រើក្បាច់ចំបាប់ដ៏រហ័សរហួន និងរឹងមាំផងដែរ ដែលអ្នកណាក៍មើលឃើញថា មិនមែនជារឿងងាយទេទម្រាំដណ្ដើមបានជ័យជម្នះពីកីឡាករម្ចាស់ផ្ទះ Rudy ដែលត្រូវគេស្គាល់ថាគឺជាជើងខ្លាំងម្នាក់។
ចាន់ រតនា ធ្វើបានល្អយ៉ាងខ្លាំង ជាពិសេសក្នុងពេលគេបង្ហាញ ស្នៀតវាយប្រហារដ៏អស្ចារ្យទៅកាន់គូប្រកួត!
ចាន់ រតនា អ្នកជាកំពូលអ្នកប្រយុទ្ធ ដ៏អង់អាច និងពោរពេញដោយការតស៊ូ របស់កម្ពុជា ទើបគ្រាន់តែគេបានឈ្នះនៅក្នុងការប្រកួតនាយប់ថ្ងៃទី៣ ឩសភា មិនទាំងបានប៉ុន្មាននាទីផង ក៍មានការបង្ហោះអបអរ ស្ទើរតែពេញវ៉ុលរបស់អ្នកលេងហ្វេសប៑ុក។
ចែករំលែកព័តមាននេះ