ពេល​កំពុង​សាក​ថ្ម​ទូរស័ព្ទ តិច​ទៅ​ធ្វើ​រឿង​ទាំងនេះ ប្រយ័ត្ន​វីវរ​ធំ !


ស្មា​ត​ហ្វូ​ន​បាន​ក្លាយជា​កម្មសិទ្ធិ​ដ៏​សំខាន់​សម្រាប់​មនុស្ស​ជា​ច្រើន​និង​វា​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​របស់​ពួក​យើង​ដែរ ។ ដោយហេតុ​ដូចនេះ មនុស្ស​កាន់តែ​ច្រើន​បាន​ចាប់ផ្តើម​យក Powerbank តាម​ខ្លួន ប៉ុន្តែ​ទម្លាប់​បញ្ចូល​ថ្ម ឬ​វដ្ត​បញ្ចូល​ថ្ម​នៃ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ក៏​អាច​ប៉ះពាល់​ដល់​អាយុកាល​ថ្ម​ទូរស័ព្ទ​ដែរ ​។

ខាងក្រោម​នេះ​គឺជា​ចំណុច​មួយ​ចំនួន​ដែល​អ្នក​គួរ​និង​មិន​គួរ​ធ្វើ​ខណៈ​ដែល​កំពុង​បញ្ចូល​ថ្ម​។
ជាដំបូង អ្នក​មិន​គួរ​ប្រើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ពេល​ដែល​កំពុង​បញ្ចូល​ថ្ម​ទេ ជា​ពិសេស​ការ​និយាយ​ទូរស័ព្ទ ឬ​លេង​ហ្គេ​ម​ជាដើម ព្រោះ​វា​អាច​បង្ក​ឲ្យ​ទូរស័ព្ទ​ឆាប់​នឹង​ងាយ​ឡើងក​ម្តៅ និង​ប៉ះពាល់​ដល់​ដំណើរការ​របស់​ទូរស័ព្ទ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នក​គួរតែ​បញ្ចូល​ថ្ម​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ដោយ​ប្រើ​ឆ្នាំង​សាក​របស់​ស្មា​ត​ហ្វូ​ន​ដែល​ទិញ​មក​ជាមួយ​។ ប្រសិនបើ​អ្នក​ធ្វើ​បាត់ឆ្នាំង​សាក​ដែល​បាន​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​នោះ អ្នក​គួរ​ជ្រើស​ឆ្នាំង​សាក​ដែល​មាន​ពាក្យ​ថា V និង Ampere លើ​សំបក​ ។

អ្នក​ក៏​មិន​គួរ​ប្រើ Case ការពារ​ទូរស័ព្ទ​ដែល​ពេល​កំពុង​បញ្ចូល​ថ្ម​ទូរស័ព្ទ​ព្រោះ​វា​បង្ក​ជា​ឧបសគ្គ​សម្រាប់​កម្តៅ ហើយ​វា​បង្ក​ឲ្យ​ស្មា​ត​ហ្វូ​ន​ឡើងក​ម្តៅ​ខ្លាំង​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​មិន​គួរ​ប្រើ​ឆ្នាំង​សាក​ដែល​អាច​បញ្ចូល​ថ្ម​ទូរស័ព្ទ​បាន​លឿន ឬ​មាន​អត្រា V និង Ampere ខ្ពស់​ទេ​ប្រសិនបើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​មិន​អាច​ទប់ទល់​បាន​ព្រោះ​វា​អាច​បង្កើន​កម្តៅ​ទូរស័ព្ទ​លឿន​និង​ប៉ះពាល់​ដល់​ដំណើរការ​ស្មា​ត​ហ្វូ​ន​ទាំងស្រុង​ ។

ឆ្នាំង​សាក​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​មិន​ច្បាស់លាស់​ក៏​មិនល្អ​សម្រាប់​ទូរស័ព្ទ​របស់​អ្នក​ដែរ​ព្រោះ​វា​មិន​អាច​ធានា​ចរន្ត​ភ្លើង​នឹងនរ​ដែល​បង្ក​បញ្ហា​ដល់​ស្មា​ត​ហ្វូ​ន​ ។ ជា​ចុង​ក្រោយ ការ​បញ្ចូល​ថ្ម​មួយ​យប់​ពេញ​ក៏​មិនល្អ​សម្រាប់​ទូរស័ព្ទ​អ្នក​ដែរ​ព្រោះ​ការ​បញ្ចូល​ថ្ម​លើស​សមត្ថភាព​ផ្ទុក​អាច​បំប៉ោង​ថ្ម និង​ប៉ះពាល់​ដល់​ដំណើរការ​ស្មា​ត​ហ្វូ​ន​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ