ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីការពារ​ខ្លួន​ពី​ការ​វាយប្រហារ​តាម​អាកាស

6 ម៉ោង មុន

១. ការ​ស្វែងរក​ជម្រក (Take Shelter)-​មាន​កន្លែង​មួយ​ចំនួន​ដែល​អ្នក​គួរ​ស្វែងរក​ជម្រក​៖ នៅ​ក្រោម​ដី បន្ទប់ក្រោមដី ឬ​ផ្លូវ​រូង​ក្រោម​ដី ។-​ជា​ការ​ប្រសើរ គួរ​នៅ​ក្បែរ​ជញ្ជាំង​ដែល​គ្មាន​បង្អួច ឬ​កញ្ចក់…

១. ការ​ស្វែងរក​ជម្រក (Take Shelter)
-​មាន​កន្លែង​មួយ​ចំនួន​ដែល​អ្នក​គួរ​ស្វែងរក​ជម្រក​៖ នៅ​ក្រោម​ដី បន្ទប់ក្រោមដី ឬ​ផ្លូវ​រូង​ក្រោម​ដី ។
-​ជា​ការ​ប្រសើរ គួរ​នៅ​ក្បែរ​ជញ្ជាំង​ដែល​គ្មាន​បង្អួច ឬ​កញ្ចក់ ប៉ុន្តែ​កុំ​ផ្អែក​ខ្នង​នឹង​ជញ្ជាំង​ទាំងនោះ ។
-​ជៀសវាង​ការ​ប៉ះ​ផ្ទាល់​ជាមួយ​ជញ្ជាំង​រឹង ព្រោះ​អ្នក​អាច​រង​របួស​ដោយសារ​កម្លាំង​ញ័រ​ខ្លាំង ឬ​រញ្ជួយ​ដី ។
-​ប្រសិនបើ​អ្នក​នៅ​ខាងក្រៅ ត្រូវ​ប្រញាប់​ចូល​ទៅ​ក្នុង​អគារ​ដែល​នៅ​ជិត​បំផុត ។
-​ប្រសិនបើ​អ្នក​មិន​អាច​រក​ជម្រក​ក្រោម​ដី​បាន​ទេ ត្រូវ​ជ្រក​នៅ​ផ្នែក​ខាងក្រោម​បំផុត​នៃ​អគារ ។
-​នៅ​ឱ្យ​ឆ្ងាយ​ពី​បង្អួច ។ ប្រសិនបើ​អាច ត្រូវ​គ្រប​បង្អួច​ដោយ​បន្ទះ​ផ្លា​ស្ទិ​ក និង​ស្កុ​ត​ការពារ ។

២. ការ​រក​ជម្រក​នៅ​ទីវាល (Taking Cover in the Open)
-​ប្រសិនបើ​មិន​មាន​អគារ​នៅ​ជិត​ទេ ត្រូវ​រក​កន្លែង​ដែល​ទាប​បំផុត ដូច​ជា​លេណដ្ឋាន ឬ​រណ្តៅ ហើយ​ដេក​ឱ្យ​ទាប ។
-​ដោយសារ​បំណែក​គ្រាប់បែក​ដែល​ផ្ទុះ​នឹង​ហោះ​ឡើង​លើ ដូច្នេះ​តំបន់​ដែល​មាន​សុវត្ថិភាព​បំផុត​គឺ​កន្លែង​ដែល​មាន​កម្រិត​ដី​ទាប​បំផុត ។
-​ដេក​ផ្កាប់មុខ​ទៅ​ដី ហើយ​យកដៃ​ទាំង​ពីរ​ខ្ទប់​ក្បាល​របស់​អ្នក ។

៣. វិធានការ​ការពារ​ផ្សេង​ៗ​ទៀត
-​គ្របដណ្តប់​ស្បែក​ដែល​នៅ​ចំហ​ជាមួយ​វត្ថុ​ដែល​មិន​ងាយ​ឆេះ​ក្នុងអំឡុងពេល​ទម្លាក់​គ្រាប់បែក ប្រសិនបើ​អាច ។
-​ប្រសិនបើ​គ្មាន​សម្ភារៈ​ទាំងនោះ​ទេ សូ​ម្បី​តែ​អាវធំ អាវ​ជេ​ក​ឃី​ត ឬ​កាសែត ក៏​អាច​ជួយ​ការពារ​ស្បែក​របស់​អ្នក​ពី​ការ​រលាក​ធ្ងន់ធ្ងរ​បាន​ដែរ ។
-​បិទ​ភ្នែក​របស់​អ្នក ដើម្បី​ការពារ​កុំឱ្យ​កម្ទេចកំទី​ចូល​ភ្នែក ។
-​ហើបមាត់​បន្តិច ដើម្បី​ការពារ​សួត​ពី​ការ​រង​របួស​ដោយសារ​កម្លាំង​ផ្ទុះ ។

៤. អ្វី​ដែល​គួរ​ធ្វើ (DOS)
-​កំណត់​រក​បន្ទប់​ដែល​មាន​សុវត្ថិភាព​បំផុត​នៅ​ក្នុងផ្ទះ​របស់​អ្នក ឧទាហរណ៍​៖ ប្រសិនបើ​គ្មាន​បន្ទប់ក្រោមដី​ទេ បន្ទប់ទឹក​ច្រើន​តែ​ជា​កន្លែង​ដែល​រឹង​មាំ និង​មាន​បង្អួច​តិច ។
-​ត្រៀម​បន្ទះ​ផ្លា​ស្ទិ​ក និង​ស្កុ​ត​ឱ្យ​រួចរាល់ ដើម្បី​បិទ​លើ​បង្អួច​របស់​អ្នក ។ វា​នឹង​ជួយ​ការពារ​កញ្ចក់​កុំឱ្យ​ខ្ទាត​នៅ​ពេល​មាន​កម្លាំង​ផ្ទុះ ។
-​បង្កើត​ជម្រក​បណ្តោះអាសន្ន​ចេញពី​តុ ពូក និង​សៀវភៅ ។
-​ដេក​នៅ​លើ​ដី​ដោយ​យកដៃ​ខ្ទប់​ក្បាល និង​ហើបមាត់​បន្តិច ។
-​ធានា​ឱ្យ​មានការ​ផ្គត់ផ្គង់​ទឹក​ផឹក (​ឧទាហរណ៍​៖ ច្រក​ទឹក​ដាក់​ក្នុង​អាង​ងូតទឹក​) និង​អាហារ ហើយ​ត្រូវ​បិទ​ប្រព័ន្ធ​អគ្គិសនី និង​ហ្គា​ស ។

៥. អ្វី​ដែល​មិន​គួរ​ធ្វើ (DO NOTS)
-​កុំ​មើល​ការ​វាយប្រហារ​តាម​អាកាស
-​កុំ​ចេញ​ទៅ​ក្រៅ​ដើម្បី​ថតរូប​ការ​វាយប្រហារ​តាម​អាកាស ។
-​កុំ​ជ្រក​នៅ​ក្បែរ​បង្អួច ។
-​កុំ​ផ្អែក​ខ្នង​នឹង​ជញ្ជាំង ។
-​កុំ​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម​ធំ ជា​ពិសេស​នៅ​ទីវាល ។
ប្រភព : ឯកសារ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ