ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​អត់​កប់​មួយ​ម៉ាត់​ទៅ រថយន្ត​មហាថ្លៃ​គ្មាន​២​លើ​លោក​ចេញ​ភ្លាម Ronaldo យក​ភ្លែត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ល្បី​ខាង​ជះ​លុយ​លើ​សម្ភារ​ប្រណិត​ៗ Cristiano Ronaldo ត្រូវ​បាន​គេ​ប្រាប់​ថា បាន​ទិញ​រថយន្ត​ថ្លៃ​ជាងគេ​លើ​លោក Bugatti La…

តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ល្បី​ខាង​ជះ​លុយ​លើ​សម្ភារ​ប្រណិត​ៗ Cristiano Ronaldo ត្រូវ​បាន​គេ​ប្រាប់​ថា បាន​ទិញ​រថយន្ត​ថ្លៃ​ជាងគេ​លើ​លោក Bugatti La Voiture Noire ដែល​មាន​ស៊ីឡាំង​ម៉ាស៊ីន​ដល់​ទៅ​១៦ និង បំពង់​ស៊ី​ម៉ាំង​ដល់​ទៅ​៦​ ។

កីឡាករ Juventus រូប​នេះត្រូវ​បាន​គេ​ប្រាប់​មក​ថា បាន​ជះ​លុយ​១២​លាន​ដុល្លារ​អា​មេ​រិ​ក ទិញ​យក​រថយន្ត​ដែល​ទើបតែ​បង្ហាញមុខ​នៅ​ក្នុងឆ្នាំនេះ ។ វា​គឺជា​រថយន្ត​ប្រភេទ​គម្រូ​ដាក់​តាំងនៅ​ក្នុង​កម្មវិធី​បង្ហាញ​រថយន្ត Geneva Motor Show 2019 ដែល​មិន​ទាន់​អាចយ​កមក​ជិះ​បាន​ពេញលេញ​នោះ​ទេ ។ គេ​ផលិត​វា​ឡើង ដើម្បី​អបអរសាទរ​ដល់​ខួប​គម្រប់ ១១០​ឆ្នាំ​របស់​ក្រុមហ៊ុន Bugatti ។

ខាង​ក្រុមហ៊ុន Bugatti បាន​បញ្ជាក់​ថា ពិតជា​មាន​មនុស្ស​ទិញ​រថយន្ត​នេះ​ទៅ​មែន តែ​គេ​មិន​បាន​បញ្ជាក់​ឈ្មោះ​ម្នាក់​ហ្នឹង​ឡើយ ។ គេ​គ្រាន់តែ​ដឹង​ថា Ronaldo នឹង​មិន​ទាន់​អាច​បើកបរ​រថយន្ត​នេះ​នៅឡើយ (​យ៉ាងតិច​២​ឆ្នាំទៅ​មុខ​ទៀត​) ដោយសារ​តែ​វា​មិន​ទាន់​ផលិត​ឱ្យ​សម្រេច​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo រាល់​ថ្ងៃនេះ​មាន​រថយន្ត​ប្រណិត​ៗ​ជា​ច្រើន ដែល​រួម​មាន Mercedes C Class Sport Coupe, Rolls-Royce Phantom, Ujn Ferrari 599 GTO, Lamborghini Aventador LP700-4, Aston Martin DB9, McLaren MP4 12C និង Bentley Continental GTC Speed ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ