ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​រឿ​ន ច័ន្ទ និង កីឡាករ​វ័យក្មេង វ៉ា​ន់ រឿ​ន ដល់​ថ្ងៃ​ឡើង​សង្វៀន​អន្តរជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​៥ ខែឧសភា ឆ្នាំ​២០១៩​នេះ សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​បើក​សង្វៀន​ជា​លក្ខណៈ​អន្តរជាតិ ឱ្យ​កីឡាករ​កម្ពុជា និង​បរទេស​២​រូប​ប៉ះ​គ្នា​ទៀត​ហើយ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​៥ ខែឧសភា ឆ្នាំ​២០១៩​នេះ សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​បើក​សង្វៀន​ជា​លក្ខណៈ​អន្តរជាតិ ឱ្យ​កីឡាករ​កម្ពុជា និង​បរទេស​២​រូប​ប៉ះ​គ្នា​ទៀត​ហើយ ដោយ​មាន​ម្ចាស់ផ្ទះ​២​រូប គឺ​កីឡាករ សា​រឿ​ន ច័ន្ទ ត្រូវ​គេ​ឱ្យ​ប្រកួត​ជា​គូ​ឯក ហើយ​ឱ្យ​កីឡាករ​វ័យក្មេង​មួយ​រូប​ទៀត គឺ វ៉ា​ន់ វឿ​ន ប្រកួត​ជា​គូ​រង​ឯក ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ សុទ្ធតែ​ជា​កីឡាករ​ឡើង​កូដ​។​

ការ​ប្រកួត​២​គូ​នេះ ត្រូវ​បាន​មហាជន​ផ្ដោត​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​កម្ពុជា និង​បរទេស​សុទ្ធតែ​ជា​ជើង​ខ្លាំង នៅ​ក្នុង​ពិភព​ប្រដាល់​តែ​ម្ដង​។

លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា ២​រូប​ដែល​មានឈ្មោះ​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ កីឡាករ សា​រឿ​ន ច័ន្ទ គឺជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ​។

បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​សម្រាប់​ការ​ប្រកួត​លើក​នេះ តែ​ម្នាក់​ៗ​នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ភាគច្រើន​។ គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត ចាក់​ភេ​ត​។ លោក​ថា កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​បាន​១០២​លើក ឈ្នះ​៨១​លើក ចាញ់​១៩​លើក និង​ស្មើ​២​ប៉ុណ្ណោះ ខណៈ​ដែល​កីឡាករ​ថៃ ប្រកួត​បាន​៦៣​ដង ឈ្នះ​៥៥​លើក ចាញ់​៨​លើក និង​មិន​ធ្លាប់​ស្មើ​។

មួយគូ​ទៀត កីឡាករ​វ័យក្មេង វ៉ា​ន់ វឿ​ន ដែល​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ទើបតែ​ស្គាល់​ថា ជា​ជើង​ខ្លាំង និង​ឡើង​កូដ ក៏​ត្រូវ​គណៈកម្មការ​ផ្គូរ​ផ្គង​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ផង​ដែរ គឺ​ឱ្យ​ប៉ះ​ជាមួយ​កីឡាករ​ថៃ យ៉​ត វ៉ា​ន់​ឌី ក្នុង​នាម​ជា​គូ​រង​ឯក​។

លោក​ថា មួយគូ​នេះ កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​ផ្លូវការ​បាន​៧៥​លើក ឈ្នះ​៦០​លើក ចាញ់​១៣​លើក និង ស្មើ​២ ខណៈ​ដែល​កីឡាករ​ថៃ​ក៍​ប្រកួត​បាន ៧៥​លើក​ដូច​គ្នា ឈ្នះ​៥៨​លើក ចាញ់​១៧​លើក និង​មិន​ធ្លាប់​ស្មើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ