ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​​ចំណុច​ទឹក​បឹង​សំពៅ​មាស ក្រោយ​ប្រទះ​ឃើញ​​បុរស​មិន​ស្គាល់​អត្តសញ្ញាណ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​អណ្តែត​ទឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ទឹក​បឹង​សំពៅ​មាស ភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់​លួង ស្រុក​ពញាឮ…

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​អណ្តែត​ទឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ទឹក​បឹង​សំពៅ​មាស ភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ម្តុំ​គល់​ស្ពាន​ព្រែក​ក្តាម បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា​ បាន​ប្រទះ​ឃើញ​សព​អណ្ដែត​ក្នុង​ទឹក​បឹង​នៅ​ចំណុច​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​លួង​និង​កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយ​កម្លាំង​ជំនាញ​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​ខេត្តកណ្តាល ដោយ​មានការ​ចូលរួម​ពី​លោក​មេ​ភូមិ លោកគ្រូ​ពេទ្យ និង​ក្រុមប្រឹក្សា​ឃុំ​កំពង់​លួង​បាន​ធ្វើការ​ពិនិត្យ​សព​ជន​រង​គ្រោះ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​តាម​​ការ​ពិនិត្យ សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​ថា សព​មាន​សភាព​ហើម​ស្អុយ អណ្តែត​ទឹក​ផ្កាប់មុខ​ចុះ​ក្រោម បែរ​ក្បាល​ទៅ​ទិស​ខាងកើត ដៃ​ទាំង​ពីរ​ផ្កាប់​ចុះ​ក្រោម ជើង​ទាំង​ពីរ​អង្កុញ​ជង្គង់ ហើយ​ជន​រង​គ្រោះ​ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង ពណ៌​ខៀវ ពាក់​អាវដៃវែង ពង​ជី​ចក់​ពណ៌​ស មាន​ពាក់​ស្បែក​ប៉ាត់​តា ពណ៌​ខ្មៅ​បាត​ពណ៌​ស មាន​មួក មួយ​អណ្តែត​ទឹក​ក្បែរ​សព ហើយ​ជន​រង​គ្រោះ​មាន​ពាក់​នាឡិកា​ជ័រ ពណ៌​ខ្មៅ នៅ​ក្នុង​ហោប៉ៅ​ខោ​ខាងក្រោយ​មាន​ទូរស័ព្ទ​មួយ​គ្រឿង ម៉ាក​ណូ​គា អិន​ចុច​ពិល ពណ៌​លឿង មាន​ស៊ី​ម គ្មាន​ថ្ម នៅ​ហោប៉ៅ​ខោ​មុខ​ខាងឆ្វេង​មាន​កញ្ចប់​បារី និង​ដែកកេះ​ចំនួន​មួយ និង​ហោ​បៅ​ខោ​ខាងស្តាំ​មាន​ប្រាក់​រៀល​មួយ​ចំនួន និង​មាន​ខ្សែ​នីឡុង​ចង​ចង្កេះ​ខោ ជំនួស​ខ្សែក្រវាត់ ។

ក្រោយ​ពី​ធ្វើការ​ពិនិត្យ​សព​រួច​មក សមត្ថកិច្ច​ជំនាញ​បាន​ស​ន្ឋិ​ដ្ឋា​ន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​លង់ទឹក ព្រោះ​នៅ​លើ​ខ្លួន​សព​ជន​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់​សំគាល់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ