ក្រោយ​ធ្វើ​សកម្មភាព​បាន​១​ស​ប្តា​ហ៍ អស់លក្ខណ៍


រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ជំនាញ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​កាច់​កញ្ចក់ ចំហៀង​រថយន្ត នៅ​ចំណុច​ខាងជើង​វត្ត​ស្រះ​ចក ផ្លូវ​លេខ​៨៦ កែង​ផ្លូវ​លេខ​៦៥ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​២៩ ខែមេសា​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ គុណ កុសល ហៅ ឆក ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១០ ផ្លូវ​លេខ​៦៥B ភូមិ​៨ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​ម្នាក់​ឈ្មោះ ជុំ ឧត្តម​ស៊ី​ដា​រ៉ា ភេទ​ប្រុស អាយុ​២៥ ឆ្នាំ មុខរបរ​និង​ស្នាក់​មិន​ពិតប្រាកដ ។

តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​និង​១៥នាទី​ឈានចូល​ថ្ងៃ​ទី​២២ ខែមេសា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​កញ្ចក់​ចំហៀង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ធុន​ដ្រា​ចំនួន​២ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤៣៦A១ ផ្លូវ​លេខ​២៤៥ ភូមិ​១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​ឈ្មោះ ឡេ​ង សូ​ឡា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​មន្ត្រីរាជការ ។

ទោះជា​យ៉ាងណា​ក្តី​ ជនសង្ស័យត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ជា​មុខសញ្ញា​កាច់​កញ្ចក់​ចំហៀង​រថយន្ត ហើយ​ជាក់ស្តែង​នៅ​ពេល​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន ក៏​មានការ​ដកហូត​សម្ភារៈ​ពាក់ព័ន្ធ​នឹង​អំពើ​លួច​មួយ​ចំនួន​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ