ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​២​លើក​អស់​មិន​តិច​ទេ​… ដល់​ទៅ​៥​ហិ​កតា

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​អគ្គិ​ស​ភ័យ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែឧសភា​នេះ អគ្គិភ័យ​ឆេះ​០២​លើក ស្ថិត​នៅ​ទល់មុខ​វរ​សេនា​តូច​លេខ​១ ភូមិ​ថ្នល់​បែក…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​អគ្គិ​ស​ភ័យ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែឧសភា​នេះ អគ្គិភ័យ​ឆេះ​០២​លើក ស្ថិត​នៅ​ទល់មុខ​វរ​សេនា​តូច​លេខ​១ ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

សេចក្តីរាយការណ៍​បាន​បន្ត សមត្ថកិច្ច​ប្រាប់​ថា មូលហេតុ​មក​ពី​ការ​ធ្វេសប្រហែស​ដុត​សំរាម បណ្តាល​ឲ្យ​រាល​ឆេះ​ព្រៃ ករណី​ទី​២-​ឆេះ​ចំការ​ប្រេងខ្យល់ ស្ថិត​នៅ​ទល់មុខ​សួន​អាពាហ៍ពិពាហ៍ ភូមិ​ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ម្ចាស់​ចំការ​ឈ្មោះ កុក​លន់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ខូចខាត​ឆេះ​ចំការ​អស់​ប្រហែល​៥​ហិច​តា ។

ដែល​មូលហេតុ បណ្តាល​មក​ពី​ភ្លើងព្រៃ​ឆេះ​រាល​ដល់​ចំការ​ប្រេងខ្យល់​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​បាន​ចេញ​អន្តរាគមន៍​១​គ្រឿង និង​រថយន្ត​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្តកំពង់ធំ​ចំនួន​០៣​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​០៧​រថយន្ត ស្មើ​និង​៣០​ម៉ែត្រ​គីប ទើប​រលត់​ទាំងស្រុង​មិន​បង្ក​ឲ្យ​រង​របួស​មនុស្ស និង​ឆេះ​រាលដាល​បន្ត​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ