ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូកពីវៀតណាមនៅតែមាន​…ប្តូរចូល​តាម​​​ផ្លូវ​ទឹក​រួចផ្ទេរដាក់ឡាន

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ទោះបី​មានការ​ហាមឃាត់​មិន​ឱ្យ​នាំ​ជ្រូក​ពី​វៀតណាម​ចូល​មក​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា ព្រោះ​តែ​នៅ​វៀតណាម​មាន​កើត​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក​ក្តី ក៏​ការ​លួច​នាំ​ជ្រូក​ចូល​ពី​វៀតណាម​នៅ​តែ​មាន ដែល​គេ​ដឹង​ថា​ បាន​នាំ​ចូល​តាម​ផ្លូវទឹក​រួច​ផ្ទេរ​ដាក់​រថយន្ត​នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ព្រៃ​ផ្តៅ ស្រុក​ទ្រាំង ដោយ​ក្នុង​១​ស​ប្តា​ហ៍​១​ជើង​ទៅ​២​ជើង…

ខេត្តតាកែវ ៖ ទោះបី​មានការ​ហាមឃាត់​មិន​ឱ្យ​នាំ​ជ្រូក​ពី​វៀតណាម​ចូល​មក​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា ព្រោះ​តែ​នៅ​វៀតណាម​មាន​កើត​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក​ក្តី ក៏​ការ​លួច​នាំ​ជ្រូក​ចូល​ពី​វៀតណាម​នៅ​តែ​មាន ដែល​គេ​ដឹង​ថា​ បាន​នាំ​ចូល​តាម​ផ្លូវទឹក​រួច​ផ្ទេរ​ដាក់​រថយន្ត​នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ព្រៃ​ផ្តៅ ស្រុក​ទ្រាំង ដោយ​ក្នុង​១​ស​ប្តា​ហ៍​១​ជើង​ទៅ​២​ជើង ។

ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ការ​លួច​នាំ​ជ្រូក​ចូល​នេះ​ភាគច្រើន​នៅ​ពេល​ទឹកជោរ រួច​មក​ដល់កំពង់​ព្រៃ​ផ្តៅ​លើកដាក់​រថយន្ត ហើយ​ដឹក​យក​មក​កាប់​សាច់​បន្លំ​ចូល​លក់​ដោយ​បន្លំ​ថា ជា​ជ្រូកក្នុងស្រុក​(​ជ្រូក​CP) ។ ពួក​គាត់​និយាយ​ទៀត​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ក្រុម​ឈ្មួញ​ខិលខូច​លួច​នាំ​ជ្រូក​ពី​វៀតណាម​ចូល រីឯ​មន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ពិសេស​ខាង​ពេទ្យសត្វ​នៅ​តែ​ទប់ស្កាត់​មិន​បាន ។

កាលពីដើម​ខែមេសា​កន្លង​ទៅ លោក អ៊ូច ភា អភិបាលខេត្ត បាន​ធ្វើការ​ប្រជុំ​បន្ទាន់​មួយ ដោយ​ដាក់​គោល​ការណ៍​យ៉ាង​តឹង​រឹ​ុ​ង​ចំពោះ​អភិបាល​ស្រុក​ណា​ដែល​មាន​ជ្រូក​នាំ​ចូល​ពី​ប្រទេស​វៀតណាម ដោយ​ព្រមាន​ថា​អាច​ដក​ចេញពី​មុខ​តំណែង​ទៀត​ផង ។ ពលរដ្ឋ​ទាំងនោះ​ចោទ​ជា​សំណួ​រថា ឥឡូវនេះ​មានការ​លួច​នាំ​ជ្រូក​ពី​វៀតណាម​ចូល​មក​លក់​បន្លំ​ជា​ជ្រូក​ក្នុងស្រុក​ហើយ តើ​នឹង​ត្រូវធ្វើ​បែប​ណា ?

លោក ថៃ លី ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា បន្ទាប់​ពី​មានការ​ហាមឃាត់​ និង​បិទ​ទាំងស្រុង​ក្រុមហ៊ុន​ដែល​នាំ​ជ្រូក​ចូល​ពី​ស្រុក​យួន​រួច​មក ខាង​ជំនាញ​របស់​លោក​បាន​បែងចែក​កម្លាំង​ចេញ​ល្បាត​ដើម្បី​ទប់ស្កាត់​ ចំពោះ​ជនខិលខូច​ដែល​លួច​នាំ​ជ្រូក​ចូល​មក​ជា​និច្ច ហើយ​ក៏​មិន​ដែល​ធ្វើ​ខុស​និង​ត្រូវរ៉ូវ​គ្នា​ជាមួយ​ជនខិលខូច​ឡើយ ៕​

អត្ថបទសរសេរ ដោយ