ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​ផ្ទាល់​មក​ពី​បរទេស​កើនឡើង​ជាង ១៣,៤% នៃ ផ​.​ស​.​ស តែ​ភាគច្រើន​ផ្តោត​លើ​វិស័យ​សំណង់​និង​អចលនទ្រព្យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​វិស័យ​សំណង់​និង​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​មាន​សន្ទុះ​រីក​ចម្រើន​ខ្លាំងក្លា ហើយ​ការ​រីក​ចម្រើន​នៃ​វិស័យ​មួយ​នេះ​ត្រូវ​បាន​ស្ថាប័នហិរញ្ញវត្ថុ​ជាតិ​និង​អន្តរជាតិ​បង្ហាញ​ការ​វិនិយោគ​ផ្ទាល់​មក​ពី​បរទេស មួយ​ភាគ​ធំ​ផ្តោត​លើ​វិស័យ​សំណង់​និង​អចល​ទ្រព្យ ក្នុង​នោះ​មក​ពី​ប្រទេស​ចិន​ច្រើន​ជាងគេ ។ អ្នកជំនាញ​ខាង​អ​ចនទ្រ​ព្យ​បាន​លើក​ឡើង​ថា​តម្លៃ​អចល​ទ្រព្យ​ហាក់​ខ្ពស់​ដោយសារ​តែ​លំហូរ​ចូល​នៃ​វិនិយោគិន​ចិន ជា​ពិសេស​តម្លៃ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហ​នុ តែ​ម្តង​ដែល​វិនិយោគិន​ចិន​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ខ្ពស់​។…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​វិស័យ​សំណង់​និង​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​មាន​សន្ទុះ​រីក​ចម្រើន​ខ្លាំងក្លា ហើយ​ការ​រីក​ចម្រើន​នៃ​វិស័យ​មួយ​នេះ​ត្រូវ​បាន​ស្ថាប័នហិរញ្ញវត្ថុ​ជាតិ​និង​អន្តរជាតិ​បង្ហាញ​ការ​វិនិយោគ​ផ្ទាល់​មក​ពី​បរទេស មួយ​ភាគ​ធំ​ផ្តោត​លើ​វិស័យ​សំណង់​និង​អចល​ទ្រព្យ ក្នុង​នោះ​មក​ពី​ប្រទេស​ចិន​ច្រើន​ជាងគេ ។

អ្នកជំនាញ​ខាង​អ​ចនទ្រ​ព្យ​បាន​លើក​ឡើង​ថា​តម្លៃ​អចល​ទ្រព្យ​ហាក់​ខ្ពស់​ដោយសារ​តែ​លំហូរ​ចូល​នៃ​វិនិយោគិន​ចិន ជា​ពិសេស​តម្លៃ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហ​នុ តែ​ម្តង​ដែល​វិនិយោគិន​ចិន​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ខ្ពស់​។ ងាក​ទៅ​របាយការណ៍​ធនាគារពិភពលោក​ចេញផ្សាយ​កាលពី​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​វិនិយោគ​ផ្ទាល់​ពី​បរទេស​ត្រូវ​បាន​ប៉ាន់​ស្មានថា​បាន​ឡើង​ដល់ ១៣,៤​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) នៅ​ក្នុង​ឆ្នាំ​២០១៨​។ ទាំង​កំណើន​នៃ​ការ​នាំ​ចេញ និង​ទាំង​កំណើន​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស បាន​រួមចំណែក​ដល់​ការ​កើនឡើង​នៃ​ទុនបម្រុង​អន្តរជាតិ របស់​ប្រទេស ដែល​នៅ​ក្នុង​ឆ្នាំ​២០១៨ មាន​ទំហំ​រហូត​ដល់​ទៅ ១០,១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ប្រហែល​នឹង​៦​ខែ​នៃ​តម្លៃ​នៃ​ការ​នាំ​ចូល​។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា «​ជាង​ពាក់កណ្តាល​នៃ​ការ​ហូរ​ចូល​ទុន​ពី​ក្រៅ មាន​ប្រភព​មក​ពី​ប្រទេស​ចិន ហើយ​ត្រូវ​បាន​តម្រង់​ទិស​ទៅ​ធ្វើការ​វិនិយោគ​លើ​វិស័យ​សំណង់
(​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​អគារ​ពាណិជ្ជកម្ម​និង​លំនៅ​ឋាន​) វិស័យ​ទេសចរណ៍ និង មួយ​ផ្នែក​តូច ទៅ​លើ​វិស័យ​ផលិតកម្ម និង​កសិកម្ម​។ ខេត្ត​ព្រះ​សីហ​នុ​ដែល​នៅ​ជាប់​ឆ្នេរសមុទ្រ នៅ​តែ​បន្ត​ជា​ចំណុចក្តៅ​មួយ​នៃ​កំណើន​គម្រោង​សាងសង់ តាម​រយៈ​ការ​វិនិយោគ​ហិរញ្ញវត្ថុ​ផ្ទាល់​មួយ​ភាគ​ធំ​លើសលុប ពី​ប្រទេស​ចិន​»​។

ដោយឡែក​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ស្តី​ពី​ស្ថានភាព​ស្ថិរភាព​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០១៨​បង្ហាញ​ថា ការ​វិនិយោគ​ផ្ទាល់​បរទេស​នៅ​បន្ត​មាន​ភាពរឹងមាំ ដោយ​មាន​លំហូរ​ចូល​ទៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ បន្ទាប់​ពី​មានការ​បង្កើន​ដើមទុន​ចុះបញ្ជី​អប្បបរមា រួម​ជាមួយនឹង​លំហូរ​ចូល​ទៅ​កាន់​វិស័យ​កម្មន្តសាល​និង​សំណង់​។ លំហូរ​វិនិយោគ​ផ្ទាល់​បរទេស​សរុប ប្រមាណ​ជាង ៤០% មាន​ប្រភព​មក​ពី​ប្រទេស​ចិន​។ ស្រប​ពេល​ស្ថាប័នហិរញ្ញវត្ថុ​ជាតិ​ន​អន្តរជាតិ​វាយតម្លៃ​ថា​ការ​វិនិយោគ​ផ្ទាល់​ពី​មក​ពី​ប្រទេស​ចិន​ហើយ​ផ្តោត​ទៅ​លើ​វិស័យ​សំណង់​និង​អចលនទ្រព្យ គេ​សង្កេត​ឃើញ​ថា​ខេត្ត​ព្រះ​សីហ​នុ​បាន​កំពុង​ក្លាយជា​គោ​ដៅ​វិនិយោគ​ដ៏​សំខាន់​ប្រកបដោយ​សក្តានុពល​ទៅ​លើ​វិស័យ​សំណង់​និង​អចលនទ្រព្យ ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​កើនឡើង​ទ្វេ​ដង​ប្រើ​ប្រៀប​ទៅ​និង​តំបន់​ផ្សេង​ទៀត​នៅ​កម្ពុជា​។

លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 Fortuna Investment ធ្លាប់​ប្រាប់​ឱ្យ​ដឹង​ថា​តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ កន្លង​មក​នៅ​តំបន់​មាត់សមុទ្រ ក្បែ​ផ្លូវ​ធំ​ៗ​មួយ​ម៉ែត្រការ៉េ​ថ្លែ​អាច​ដល់​៤.០០០​ដុល្លារ​អា​មេ​រិ​ក​។លោក​បន្ត​ថា «​ដីធ្លី​នៅ​តំបន់​ក្រុងព្រះសីហនុ ក្រៅពី​ជនជាតិ​ចិន គ្មាន​ជនជាតិ​ណា​ផ្សេង​ទៀត​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ថ្លៃ​និង​មាន​ទំហំ​ដី​ធំ​នោះ​ទេ ដោយសារ​សម័យនេះ​អ្នក​ដែល​សំបូរ​លុយ​ច្រើន​មាន​តែ​ជនជាតិ​ចិន ព្រោះ​កំណើនសេដ្ឋកិច្ច​ចិន​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លង​មកនេះ​មាន​កំណើន​ខ្ពស់​។​ដូចនេះ​ជនជាតិ​ចិន ក្រុមហ៊ុន និង​វិនិយោគិន​ចិន​ភាគច្រើន​មាន​លុយ​ច្រើន​។​លើស​ពី​នេះ​តំបន់​ព្រះ​សីហ​នុ ជា​តំបន់​មួយ​ល្អ​ស្ថិត​នៅ​លើ​គម្រោង​ផ្លូវ​សូត្រ​របស់​ចិន​(​ផ្លូវ​១​ខ្សែក្រវាត់​១) ដែល​ចិន​ចាត់ទុកជា​តំបន់​យុទ្ធសាស្ត្រ​»​។

បើ​តាម​សៀវភៅ​របាយ​ករ​ណ៍​ធនាគារជាតិ​នៃ​កម្ពុជា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​និង​ឥណទាន​ចំពោះ វិស័យ​សំណង់​បាន​បន្ត​កើនឡើង​ស្រប​តាម​កំណើន​នៃ​ការ​ផ្គត់ផ្គង់​។ ការ​ផ្គត់ផ្គង់​អចលនទ្រព្យ​នៅ​ក្នុង​ចំណែក​ទីផ្សារ​ភាគច្រើន​រំពឹង​ថា​កើនឡើង ដោយសារ​ការ​ផ្គត់ផ្គង់​ពី​គម្រោង​ដែល​បាន​ពន្យារពេល ព្រមទាំង​ពី​គម្រោង​ដែល​បាន​គ្រោងទុក​។ ដូច្នេះ ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​អាច​បណ្តាល​ឱ្យ​មានការ​ផ្គត់ផ្គង់​លើស​តម្រូវការ​។ ដើម្បី​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ក្នុង​វិស័យ​អចលនទ្រព្យ គោលនយោបាយ​ម៉ា​ក្រូ​ប្រុង​ប្រយ័ត្ន​មួយ​ចំនួន​ត្រូវ​បាន​បន្ត​ពិភាក្សា​ទាំង​លើ​ផ្នែក​ផ្គត់ផ្គង់​និង​តម្រូវការ​នៃ​វិស័យ​នេះ ហើយ​ជាមួយ​គ្នា​នេះ ការ​ពង្រឹង​កិច្ចសហការ​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ​ពិតជា​មាន​សារៈសំខាន់ ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ក្នុង​វិស័យ​នេះ​។ ការ​កើនឡើង​នៃ​ហានិភ័យ​ឥណទាន​ទៅ​កាន់​វិស័យ​សំណង់​និង​អចលនទ្រព្យ ទាមទារ​ឱ្យ​មាន​គោលនយោបាយ​ម៉ា​ក្រូ​ប្រុង​ប្រយ័ត្ន​មួយ​ចំនួន​ក្នុង​ការ​ទប់ស្កាត់​ហានិភ័យ​ដែល​បណ្តាល​មក​ពី​ផ្នែក​ផ្គត់ផ្គង់​។ ជាក់ស្តែង គោល​-​នយោបាយ​ដែល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ប្រទេស​ដទៃ មាន​ដូច​ជា​ការ​ដាក់​កំហិត​ទៅ​លើ​ដើមទុន​តាម​វិស័យ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ការ​កំណត់​ទំងន់​ហានិភ័យ​មាន​លក្ខណៈ​ខ្ពស់​សម្រាប់​ឥណទាន​ទៅ​កាន់​វិស័យ​សំណង់​និង​វិស័យ​ដែល​ទាក់ទង​នឹង​អចលនទ្រព្យ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ