ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរអំពាវនាវ​ដល់​ពលរដ្ឋ​កើត​​ជំងឺគ្រុនចាញ់​មក​ព្យាបាលតាមរយៈគ្រូពេទ្យ​ ត្រូវ​បញ្ឈប់​ព្យាបាល​តាម​អបិយ​ជំនឿ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​បញ្ជាក់​ប្រាប់​ទៅ ប្រជាពលរដ្ឋ​កំពុង​រស់នៅ​តំបន់​ដាច់​ស្រយាល​ដែល​ងាយ​នឹង​រង​គ្រោះ​ដោយ​ជម្ងឺគ្រុនចាញ់​ថា ទិវា​ប្រយុទ្ធ​ប្រឆាំង​និង​ជម្ងឺគ្រុនចាញ់ រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ពី​វិធានការ​ការពារ​ជម្ងឺ និង​ជួយ​ទប់ស្កាត់​លុប​បំបាត់​ការ​ចម្លង ។ ប្រធាន​មន្ទីរ​សុខាភិបាល​លោក ឈ្នាង…

ខេត្តក្រចេះ ៖ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​បញ្ជាក់​ប្រាប់​ទៅ ប្រជាពលរដ្ឋ​កំពុង​រស់នៅ​តំបន់​ដាច់​ស្រយាល​ដែល​ងាយ​នឹង​រង​គ្រោះ​ដោយ​ជម្ងឺគ្រុនចាញ់​ថា ទិវា​ប្រយុទ្ធ​ប្រឆាំង​និង​ជម្ងឺគ្រុនចាញ់ រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ពី​វិធានការ​ការពារ​ជម្ងឺ និង​ជួយ​ទប់ស្កាត់​លុប​បំបាត់​ការ​ចម្លង ។

ប្រធាន​មន្ទីរ​សុខាភិបាល​លោក ឈ្នាង សុ​វត្ថា បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ការ​ប្រារ​ព្ឋ​ទិវា​ជម្ងឺ គ្រុម​ចាញ់​នេះ គឺ​ក្នុង​គោលដៅ​លើកកម្ពស់​សុខមាលភាព​សង្គម​និង​សំដៅ​រួមចំណែក​ដល់ ការ​ថែរក្សា​សុខភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រស់នៅ តំបន់​ជនបទ​ងាយ​នឹង​រង​គ្រោះ​ និង​ប្រជាពលរដ្ឋ​ដែល​ប្រកប​របប​រកស៊ី​ធ្វើស្រែ​ចំការ​ក្នុង​ព្រៃ​។

ស្រុក​សំបូរ ជា​ស្រុក​មួយ​ដែល​មាន​អត្រា​អ្នក​កើត​ជម្ងឺគ្រុនចាញ់​ច្រើន​ជាងគេ​ក៏​ព្រោះតែ ភូមិសាស្ត្រ​នៅ​តំបន់​ស្រុក​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ព្រៃ​។ មួយវិញទៀត ប្រជាពលរដ្ឋ​មិន​មានការ​យល់​ដឹង​ច្រើន ពី​វិធី​បង្ការ​ទប់ស្កាត់ និង​នៅ​តែ​ជឿ​ទៅ​លើ​ជំនឿ​អ​រូបិយ​ព្យាបាល​តាម​វិធី​បន់ស្រន់ ដោយ​មិន​ព្យាបាល​តាម​រយៈ​គ្រូពេទ្យ បណ្តែតបណ្តោយ​អ្នកជម្ងឺ​ធ្លាក់​ក្នុង​សភាព​ធ្ងន់ធ្ងរ ទើប​មាន​ខ្លះ​អាច​ប្រឈម​ដល់​អាយុជីវិត​។

អាជ្ញាធរ​ខេត្តក្រចេះ បាន​កំណត់​យក​ស្រុក​សំបូរ​មួយ​នេះ​ជា​ស្រុក​គោលដៅ​និង​រួម​គ្នា ប្រារ​ព្ឋ​ទិវា​ប្រ​យុ​ទ្ឋ​ប្រឆាំង​ជម្ងឺ​គ្រុម​ចាញ់ ដែល​បាន​ធ្វើ​ឡើង​នៅ ថ្ងៃ​ទី ២៥ មេ​សា ក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ជាមួយ​និង​ពលរដ្ឋ​ចូលរួម​ជិត​៤​រយ​នាក់​។​ជាមួយ​គ្នា​នោះ​អាជ្ញាធរ​ក៏​បាន​ចែក​ជូន​នូវ មុង​ជ្រលក់​ថ្នាំ​មាន​ប្រសិទ្ធភាព​ជូន​ដល់​ពលរដ្ឋ​ចំនួន​១៦​ម៉ឺន​មុង​និង​មុង​អង្រឹង​ចំនួន​៦០​ម៉ឺន​អង្រឹង​ផង​ដែរ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​គឺ​លោក ឈ្នាង សុ​វុ​ត្ថា បាន​បង្ហាញ​តួលេខ ថា រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៨​ករណី​ជម្ងឺគ្រុនចាញ់​មានការ​ថយ​ចុះ​ពី​១៩៧០​ករណី​មក​ត្រឹម​៣៨០​ករណី​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩ ។

លោក​លើក​ឡើង​ថា ការ​ធ្លាក់​ចុះ​នូវ​តួលេខ​នេះ​បាន​មក​ពី​ការ​យល់​ដឹង​ពី​ការ​បង្ការ​ទប់ ស្កាត់​នូវ​ប្រភេទ​ជម្ងឺឆ្លង​មួយ​នេះ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប្រចាំ​ថ្ងៃ​។

លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​អនាម័យ​ត្រូវ​មាន​បរិស្ថាន​ល្អ រស់នៅ​ស្អាត ហូប​ស្អាត​។ និង​ការ​ប្រើប្រាស់​មុង​ជ្រលក់​ថ្នាំ និង​សម្រាក​ក្នុង​មុង​ជា​ប្រចាំ​។

លោក​ប្រធាន​មន្ទីរ បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ដែល​ប្រឈម​នឹង​សញ្ញា​មិន​ស្រួលខ្លួន​ណា​មួយ​ត្រូវ​ទៅ​ពិគ្រោះ​ជម្ងឺ​ជាមួយ​អ្នក​ស្ម​គ្រ័​ចិត្ត ដែល​មាន​ជំនាញ​ត្រឹមត្រូវ ឬ​ទៅ​មណ្ឌល​សុខភាព​ដែល​ជិត​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ