ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​អណ្ដូងរ៉ែ​ថ្លើមថ្ម​មួយ​ ស្លា.ប់ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់

4 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប៉ូលិស​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣​ មេ​សា​ថា មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ប្រមាណ​ជាង​៥០​នាក់​បាត់​ខ្លួ​ន ក្រោយ​ការ​បាក់​អណ្ដូងរ៉ែ​ថ្លើមថ្ម​មួយ​នា​ភាគ​ខាងជើង​មី​យ៉ា​ន់​ម៉ា​។ ប៉ូលិស​ថ្លែង​ថា ​មនុស្ស​៥៤​នាក់​បាត់​ខ្លួន​ហើយ​គេ​ពុំ​ដឹង​ថា តើ​ពួក​គេ​អាច​នៅ​រស់រាន​មានជីវិត​ឬ​យ៉ាងណា​ឡើយ​។ គ្រោះថ្នាក់​នោះ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២២​មេ​សា​ក្នុង​រដ្ឋកា​ជី​ន…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប៉ូលិស​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣​ មេ​សា​ថា មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ប្រមាណ​ជាង​៥០​នាក់​បាត់​ខ្លួ​ន ក្រោយ​ការ​បាក់​អណ្ដូងរ៉ែ​ថ្លើមថ្ម​មួយ​នា​ភាគ​ខាងជើង​មី​យ៉ា​ន់​ម៉ា​។

ប៉ូលិស​ថ្លែង​ថា ​មនុស្ស​៥៤​នាក់​បាត់​ខ្លួន​ហើយ​គេ​ពុំ​ដឹង​ថា តើ​ពួក​គេ​អាច​នៅ​រស់រាន​មានជីវិត​ឬ​យ៉ាងណា​ឡើយ​។ គ្រោះថ្នាក់​នោះ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២២​មេ​សា​ក្នុង​រដ្ឋកា​ជី​ន ជា​តំបន់​សម្បូរ​ដោយ​រ៉ែ​ថ្លើមថ្ម ហើយ​តែង​ជួប​ប្រទះ​ជា​រឿយ​ៗ​នូវ​គ្រោះ​មហន្តរាយ​ប្រភេទ​នេះ​។ ការ​បាក់​អណ្ដូងរ៉ែ​នោះ​បង្កើត​ជា​បឹង​ភក់​មួយ​ដ៏​ធំ ដែល​មនុស្ស​ម្នា​កប់​ក្នុង​បឹង​ភក់​នេះ​ព្រោះ វា​កើត​មាន ពេល​កំពុង​ដេក​លង់លក់​។ រថយន្ត​ប្រមាណ​ជា​៤០​គ្រឿង​ក៏​កប់​ក្នុង​បឹង​ភក់​នេះ​ដែរ​។ ក្នុង​ដំណាក់កាល​នេះ​មាន​តែ​សាកសព​មនុស្ស​២​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​រក​ឃើញ​។

មី​យ៉ា​ន់​ម៉ា​ជា​ប្រទេស​ផលិត​ថ្លើមថ្ម​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​។ ថ្លើមថ្ម​ត្រូវ​បាន​ពេញ​និយម​ខ្លាំង​ក្នុង​ទីផ្សារ​ចិន​ជិតខាង​។ ប៉ុន្តែ​លក្ខខណ្ឌ​ធ្វើ​អាជីវកម្ម រ៉ែ​នោះ​មាន​ស្ថានភាព​អាក្រក់​ខ្លាំង​បំផុត ដោយ​បណ្ដា​ក្រុមហ៊ុន​រ៉ែ​ប្រើប្រាស់​ពលករ​ខុសច្បាប់​ជា​ច្រើន​។ ម្យ៉ាងទៀត​ទីតាំង​ទាំងនេះ​ទាក់ទាញ​ពលករ​ក្រីក្រ​ជា​ច្រើន ដែល​ប៉ុនប៉ង​រុករក​ថ្លើមថ្ម ស្ថិត​ក្នុង​គំនរ​ដី​ដែល​បន្សល់​ទុក​នៅ​មាត់​អណ្ដូងរ៉ែ​ទាំងឡាយ​។

មនុស្ស​ច្រើន​សិប​នាក់​ត្រូវ​ស្លាប់​ក្នុង​មួយ​ឆ្នាំ​ៗ ដោយសារ​ការ​បាក់​ដី ដែល​តែង​កើត​មាន​ជា​ពិសេស​នា​រដូវភ្លៀង​។ កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៥​មនុស្ស​ជាង​១០០​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​គ្រោះថ្នាក់​ប្រហាក់​ប្រហែល​គ្នា​នោះ​។

យោង​តាម​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ខែតុលា​ឆ្នាំ​២០១៥ ដោយ​អង្គការ​GLOBAL WITNESS​ថា មី​យ៉ា​ន់​ម៉ា​កាលពី​ឆ្នាំ​២០១៤​បាន​លក់​លើ​ទីផ្សារ​ពិភពលោក នូវ​ថ្លើមថ្ម​មាន​ទឹកប្រាក់​ដល់​ទៅ​ជិត​២៧,៥​ពាន់​លាន​អឺ​រ៉ូ ដែល​មាន​១០​ដង​លើស​តួលេខ​ផ្លូវការ​។

បែប​នេះ​តំណាង​ឲ្យ​ជិត​ពាក់កណ្ដាល​នៃ​ផលិតផល​ក្នុងស្រុក​សរុប របស់​ប្រទេស​ដែល​នៅ​តែ​ក្រីក្រ​ជាងគេ​នៅ​អា​សី​ុ​អាគ្នេយ៍​។ ចំណូល​មួយ​ផ្នែក​ធំ​រដ្ឋ​ពុំ​មាន​ទទួល​ឡើយ ខណៈ​ការ​ប្រប​យុទ្ធ​គ្នា​នានា​កើត​មាន​វិញ​ចាប់តាំងពី​ឆ្នាំ​២០១១​មក រវាង​កងទ័ព​មី​យ៉ា​ន់​ម៉ា និង​កងទ័ព​ទាមទារ​ឯករាជ្យ​កា​ជី​ន ដែល​ទាញ​យក​កម្រៃ​មួយ​ផ្នែក​ធំ​ពី​ការ​លក់​ថ្លើមថ្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ