ត្រាំថាចំណាប់ខ្មាំងអ៊ីស្រាអែលនឹងវិលមកវិញឆាប់ៗនេះជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន
ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំប្រកាសកាលពីយប់មិញថាឆាប់ៗនេះនឹងមានការដោះដូរអ្នកទោសជនជាតិប៉ាឡេស្ទីនដែលកំពុងជាប់ពន្ធនាគារអ៊ីស្រាអែលជាមួយចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលដែលត្រូវក្រុមហាម៉ាស់ចាប់ពង្រត់។ លោកថ្លែងថាភាគីទាំង២បានឯកភាពគ្នាទៅលើការអនុវត្តតាមផែនការសន្តិភាពដំណាក់កាលទីមួយ។ រយៈពេលពេលបីម៉ោងមុនពេលលោកបង្ហោះសារនៅលើបណ្ដាញសង្គម លោកត្រាំប្រាប់អ្នកសារព័ត៌មានថាភាគីទាំង២ជិតសម្រេចបានកិច្ចព្រមព្រៀងហើយ ហើយលោកអាចនឹងធ្វើដំណើរទៅមជ្ឈិមបូព៌ានៅចុងសប្ដាហ៍នេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ ចាត់ទុកថានេះជាទិវាដ៏ត្រចះត្រចង់បំផុតសម្រាប់អ៊ីស្រាអែល។ លោកត្រៀមកោះប្រជុំរដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍ដើម្បីអនុម័តកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស់…
ចែករំលែកព័តមាននេះ