ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តសៀមរាប​អំពាវនាវចូលរួមឱ្យបានច្រើនកុះករ ក្នុងពិព័រណ៍ “ផ្លូវឫស្សី (Bamboo Street)” ​នៅថ្ងៃទី១៨-១៩ ខែតុលា

14 ម៉ោង មុន

ខេត្តសៀមតាប៖ អាជ្ញាធរខេត្តសៀមរាប បានធ្វើការ​អំពាវនាវដល់សាធារណជនចូលរួមឱ្យបានច្រើនកុះករ ក្នុងពិព័រណ៍ “ផ្លូវឫស្សី (Bamboo Street)” ​ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែតុលា ខាងមុខនេះស្ថិតនៅភូមិវត្តបូព៌…

ខេត្តសៀមតាប៖ អាជ្ញាធរខេត្តសៀមរាប បានធ្វើការ​អំពាវនាវដល់សាធារណជនចូលរួមឱ្យបានច្រើនកុះករ ក្នុងពិព័រណ៍ “ផ្លូវឫស្សី (Bamboo Street)” ​ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែតុលា ខាងមុខនេះស្ថិតនៅភូមិវត្តបូព៌ ​ក្រុងសៀមរាប។

យោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី០៨ ខែតុលានេះ បានឱ្យដឹងថារដ្ឋបាលខេត្តសៀមរាប ជំរុញឱ្យអ្នកពាក់ព័ន្ធចូលរួមរៀបចំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីកម្មវិធីពិព័រណ៍ “ផ្លូវឫស្សី (Bamboo Street)” ដែលគ្រោងនឹងរៀបចំឡើងនាថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តសៀមរាប​ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនចូលរួមឱ្យបានច្រើនកុះករ។

សូមជម្រាបជូនថាផ្លូវឫស្សី ឬ” Bamboo Street” ស្ថិតនៅខាង​ក្រោយ​វត្តដំណាក់នៃក្រុងសៀមរាបប្រវែង ២៨០ ម៉ែត្រ​ត្រូវបានដាក់​ឱ្យដំណើរនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤​​ ដែលបានបង្ហាញនូវភាពលេច​ធ្លោ​តាម​រចនាបទធម្មជាតិ និងវប្បធម៌ ដោយមាន​ស្ទីល​ជីវិត ប្រើ​សម្ភារៈផលិតពីឫស្សី ក៏ដូចជា ម្ហូប​អាហារ ភេសជ្ជៈ នំចំណី បែបដើម ។ ទីនេះក៏មិនប្រើប្រាស់ប្លាស្ទិកទៀតផង ។ ម្យ៉ាងទៀតសោត តំបន់នេះត្រូវបានស្ថាបនា​ឡើង ដើម្បីលើក​កម្ពស់វិស័យទេសចរណ៍ និងបង្កើតបទពិសោធ​ថ្មីសម្រាប់ភ្ញៀវជាតិ និង​អន្តរជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ