ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​ពិនិត្យដំណើរការ​ប្រតិបត្តិការ​ទំនប់ និង​ការ​រក្សា​ទឹក​ទុក​ក្នុង​អាង​ទឹក​តា​សាល ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត អឿ​ង ច​ន្ថា អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ…

ខេត្តកំពង់ស្ពឺ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត អឿ​ង ច​ន្ថា អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ជាក់ស្តែង​កិច្ច​ដំណើរការ​ប្រតិបត្តិការ​ទំនប់ និង​ការ​រក្សា​ទឹក​ទុក​ក្នុង​អាង​ទឹក​តា​សាល​សម្រាប់​ប្រើប្រាស់​នា​រដូវប្រាំង​ខាង​មុខ ស្ថិត​ក្នុង​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៥​នេះ អាង​ទឹក​តា​សាល​ត្រូវ​បាន​រក្សា​ទឹក​ទុក​ក្នុង​អាង​ពេញ​បាន ១០០% (១៥០ លាន​ម៉ែត្រគូប​) ហើយ​បរិមាណ​ទឹក​នេះ​គឺ​រក្សា​ទុក​សម្រាប់​ការ​ស្រោចស្រព​ដំណាំ​នា​រដូវប្រាំង​ខាង​មុខ និង​ជា​ប្រភព​ទឹក​សម្រាប់​ផលិត​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ដងស្ទឹង​ព្រែក​ត្នោត​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​អនុរដ្ឋលេខាធិការ បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង​ទឹក​នៅ​តាម​បណ្តា​អាង​ទឹក និង​សំណង់​ស្ទាក់​ទឹក​សំខាន់​ៗ​បាន​ល្អ​ប្រសើរ ជា​ពិសេស​សម្រាប់​កិច្ច​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត​កន្លង​មក​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​អនុរដ្ឋលេខាធិការ ក៏​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​មន្ទីរ បន្ត​យកចិត្តទុកដាក់​តាមដាន​ការ​ព្យាករ​ធាតុអាកាស​នា​ចុងរដូវ​វស្សា​ខាង​មុខ ប្រតិបត្តិការ​ទំនប់ និង​រក្សា​ទឹក​ទុក​នៅ​តាម​បណ្តា​អាង​ទឹក​សំខាន់​ៗ ហើយ​រៀបចំ​ផែនការ​ក្នុង​ការ​ប្រើប្រាស់​ទឹក​សម្រាប់​បម្រើ​ឱ្យ​ពហុ​វិស័យ​ឱ្យ​បាន​ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ