ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជប៉ុន​អំពាវ​នាវ​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ខ្យល់​ព្យុះ​ហាឡុង​ដែល​បក់​ទៅ​ដល់​កោះ​អ៊ីហហ្ស៊ូ

6 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ ខ្យល់​ព្យុះ​ទី​ហ្វុង​​ឈ្មោះ​​ហាឡុង (Halong) ចាប់​ផ្ដើម​បក់​ទៅ​ដល់​កោះ​អ៊ីហ្ស៊ូ (Izu) ប្រទេស​ជប៉ុន​ ជា​បណ្ដើរ​ៗ​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ហើយ​បាន​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ខ្យល់​កន្ត្រាក់​។ ក្រសួង​ឧតុ​និយម​ជប៉ុន​បាន​ចេញ​​សេច​ក្ដី​ប្រកាស​ឱ្យ​ប្រជា​ជន​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ៗ​ដែល​កើត​ឡើង​នៅ​ប្រជុំ​កោះ​នេះ​។…

ទី​ក្រុង​តូក្យូ៖ ខ្យល់​ព្យុះ​ទី​ហ្វុង​​ឈ្មោះ​​ហាឡុង (Halong) ចាប់​ផ្ដើម​បក់​ទៅ​ដល់​កោះ​អ៊ីហ្ស៊ូ (Izu) ប្រទេស​ជប៉ុន​ ជា​បណ្ដើរ​ៗ​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ហើយ​បាន​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ខ្យល់​កន្ត្រាក់​។ ក្រសួង​ឧតុ​និយម​ជប៉ុន​បាន​ចេញ​​សេច​ក្ដី​ប្រកាស​ឱ្យ​ប្រជា​ជន​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ៗ​ដែល​កើត​ឡើង​នៅ​ប្រជុំ​កោះ​នេះ​។

អ៊ីហ្ស៊ូ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​កោះ​ហុង​ស៊ូ (Honshu)។ អាជ្ញា​ធរ​បាន​ស្នើ​ឱ្យ​ប្រជា​ជន​ប្រញាប់​ជម្លៀស​ខ្លួន​ចេញ​ពី​គ្រោះ​ថ្នាក់​។ ពួក​គេ​ថែម​ទាំង​ព្រមាន​ផង​ដែរ​ថា​ខ្យល់​បក់​លើក​នេះ​មាន​កម្លាំង​ខ្លាំង​ ផ្ទះ​ល្មម​ៗ​អាច​នឹង​បាក់​រលំ​។ អ្នក​រស់​នៅ​តំបន់​ប្រឈម​នឹង​ខ្យល់​ព្យុះ​ត្រូវ​អាជ្ញា​ធរ​ជូន​ដំណឹង​ឱ្យ​រិះ​រក​គ្រប់​វិធី​ទាំង​អស់​ដែល​អាច​ទៅ​រួចដើម្បី​ការ​ពារ​សុវត្ថិ​ភាព​របស់​ខ្លួន​​។

ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​​ខុស​ពី​ធម្ម​តា​ក៏​​នឹង​កើត​មាន​​នៅ​លើ​​​កោះ​​ហា​ឈីចូ (Hachijo) និង​ភូមិ​ចំនួន​៦​​ផង​ដែរ​។ ​ទី​ភ្នាក់​ងារ​ឧតុ​និយម​ថ្លែង​ថា​គិត​ត្រឹម​ម៉ោង​១០​ព្រឹក​នេះ ព្យុះ​ហាឡុង​​​ស្ថិត​នៅ​លើ​ផ្ទៃ​សមុទ្រ​កោះ​ហាឈី​ចូ​ជី​ម៉ា ​( Hachijojima) និង​បក់​ឆ្ពោះ​ទៅ​ភាគ​ខាង​កើត និង​​ឦសាន​​នៅ​ក្នុង​ល្បឿន​៣០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នៅ​ភាគ​ខាង​ត្បូង​ប្រជុំ​កោះ​នេះ​ គេ​ឃើញ​ថា​មាន​ផ្ទាំង​ពពក​ក្រាស់​ឃ្មឹក​។ គេ​ព្យាករ​ថា​នៅ​លើ​កោះ​ហា​ឈី​ចុ និង​តំបន់​ជិត​ខាង​នោះ​នឹង​ទទួល​បាន​របប​ទឹក​ភ្លៀង​លើស​ពី​១២០​មិល្លីម៉ែត្រ​។

នៅ​លើ​កោះ​អ៊ីហ្ស៊ូ ខ្យល់​ព្យុះ​អាច​នឹង​មាន​ល្បឿន​១៨០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​អាច​បង្កើន​ល្បឿន​អតិបរមា​ដល់​២៥០​គី​ឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​​។ ដូច្នេះ​ផ្ទះ​ល្មម​ៗ​​មិន​អាច​ទប់​ទល់​នឹង​កម្លាំង​បោក​បក់​នេះ​បាន​ទេ​​​។ កោះ​នេះ​អាច​នឹង​ទទួល​បាន​របប​ទឹក​ភ្លៀង​១៨០​មិល្លីម៉ែត្រ​នៅ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ព្រឹក​ថ្ងៃ​សុក្រ​ស្អែក​។ នេះ​បើ​យោងតាម​ការ​ផ្សាយ​របស់​អឹន​អេច​ខេ (NHK) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ