ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកហូត ! រដ្ឋបាលខណ្ឌទួលគោកសម្រេចដក ហូតសំយ៉ាប និងតុដាក់លក់ដូរ ក្រោយអាជីវករមួយចំនួនតូចបន្តរំលោ.ភចិញ្ចើមផ្លូវសាធារណៈ

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំ និងបញ្ជាដោយផ្ទាល់ទៅលោក ស៊ឹម សុផង់ ដែលជាអភិបាលរងខណ្ឌ ដើម្បីដឹកនាំប្រតិបត្តិការរៀបចំសណ្តាប់ធ្នាប់ ក្នុងសង្កាត់ផ្សារដើមគរ…

រាជធានីភ្នំពេញ ៖ អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំ និងបញ្ជាដោយផ្ទាល់ទៅលោក ស៊ឹម សុផង់ ដែលជាអភិបាលរងខណ្ឌ ដើម្បីដឹកនាំប្រតិបត្តិការរៀបចំសណ្តាប់ធ្នាប់ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

ជាក់ស្តែង លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រកាស នាថ្ងៃរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះថា ៖ ថ្ងៃទី៨ ខែតុលា ឆ្នំ២០២៥ ខ្ញុំបានដឹកនាំបញ្ជាដោយផ្ទាល់ទៅ លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដោយមានការចូលរួមពីកម្លាំង សង្កាត់ និងប៉ុស្តិ៍ផ្សារដើមគរ សរុចំនួន៣៥នាក់ ចុះរៀបចំសណ្តាប់ធ្នាប និងរបៀបរៀបរយ នៅផ្លូវ២១៧ ផ្លូវ២៤៥ និងផ្លូវ២៣០ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

លោកជា ពិសី បានបញ្ជាក់ថា ក្នុងនោះដែរជាលទ្ធផល កម្លាំងបានអនុវត្តភារកិច្ចមួយចំនួន មានដូចតទៅ ៖

១. គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ធ្លាប់បានចែកជូនសេចក្តីជូនដំណឹងក៏ដូចជាណែនាំតាមឃោសនស័ព្ទ និងដោយផ្ទាល់មាត់ដល់បងប្អូនអាជីវករ ដែលលក់ដូររំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណ:ច្រើនលើកច្រើនសាររួចមកហើយ តែនៅមានបងប្អូនអាជីវករមួយចំនួនតូចមិនអនុវត្តតាមការណែនាំ នៅតែធ្វើការតសំយ៉ាប និងដាក់លក់ដូររំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណ:ដដែលៗ ។

២. គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានសម្រេចអនុវត្តវិធានការរដ្ឋបាល ដោយបានដកហូតសំយ៉ាបរវៃ មានកង់រុញចល័តចំនួន០១ តង់ដំបូង ចំនួន០២ តុដាក់តាំងសម្ភារ:លក់ដូរ និងឆ័ត្រមួយចំនួនយកមករក្សាទុក ដោយមិនប៉ះពាល់ដល់ទំនិញរបស់គាត់ឡើយ ។

៣. ឃាត់រថយន្តចំនួនមួយគ្រឿងដែលចតដាក់ និងផ្ទេរទំនិញលើទ្រូងផ្លូវសាធារណ:យកមករក្សាទុក ដើម្បីធ្វើការអប់រំ ។

៤. បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ សប្បាយចិត្ត និងសាទរ នៅចំណាត់ការរបស់អាជ្ញាធរ ចំពោះអាជីវករដែលលក់ដូររំលោភ បំពានទៅលើផ្លូវសាធារណ:ដែលធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងការធ្វើដំណើរតាមដងផ្លូវសាធារណ: ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ