ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំដោះភាពចង្អៀតណែន ! ផ្ទេរទណ្ឌិត១២០នាក់ ពីស្វាយរៀងទៅមណ្ឌលអប់រំកែប្រែទី៣

5 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ទណ្ឌិត​ចំនួន​១២០​នាក់ ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៩…

ខេត្តស្វាយរៀង ៖ ទណ្ឌិត​ចំនួន​១២០​នាក់ ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៥ ។

ដោយ​បានការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​ពន្ធនាគារ សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រួម​គ្នា​ជាមួយនឹង​អាជ្ញាធរ​ខេត្ត ស្នងការដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​របស់ ខេត្តស្វាយរៀង ព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើការ​ផ្ទេរ និង​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ​ចំនួន​១២០​នាក់ ពី​ពន្ធនាគារ​ខេត្តស្វាយរៀង​ដែល​មាន​ភាព​ចង្អៀត​ណែន ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន ។

ក្រោម​ការ​ចុះ​អនុវត្តន៍​បញ្ជា​ផ្ទាល់​ដោយ លោក ឧត្ដម​អគ្គានុរក្ស​ថ្នាក់​លេខ​១ មាន ថា​វរិ​ន្ទ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ប្រកបដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ