ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខ្មែរជាច្រើនស្វែងរកសេវាព្យាបាលថ្លើម និងគ្រលៀននៅឥណ្ឌា

5 ម៉ោង មុន

ឥណ្ឌា​នៅ​ពេល​នេះ បាន​កំពុង​តែ​ក្លាយជា​គោលដៅ​ទេសចរណ៍​សុខភាព​មួយ​ដ៏​ចម្បង​របស់​ពលរដ្ឋ​ខ្មែរ ជា​ពិសេស គឺ​សម្រាប់​អ្នក​ដែល​ស្វែងរក​ការ​ព្យាបាល​ជំងឺ​ធ្ងន់​លើ​ផ្នែក​ថ្លើម និង​គ្រ​លៀន ។ លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី…

ឥណ្ឌា​នៅ​ពេល​នេះ បាន​កំពុង​តែ​ក្លាយជា​គោលដៅ​ទេសចរណ៍​សុខភាព​មួយ​ដ៏​ចម្បង​របស់​ពលរដ្ឋ​ខ្មែរ ជា​ពិសេស គឺ​សម្រាប់​អ្នក​ដែល​ស្វែងរក​ការ​ព្យាបាល​ជំងឺ​ធ្ងន់​លើ​ផ្នែក​ថ្លើម និង​គ្រ​លៀន ។

លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ជា​អ្នក​ដែល​ល្បី​នៅ​ក្នុង​ពិភព​បណ្តាញ​សង្គម​មួយ​រូប​បាន​អះអាង​នៅ​លើ​ទំព័រ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី នៅ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៥​ថា លោកស្រី​បាន​ជួប​ពលរដ្ឋ​ខ្មែរ​ច្រើន​នៅ​ឥណ្ឌា​។

លោកស្រី បាន​អះអាង​ថា ពេល​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​ប្អូនថ្លៃ​នៅ​ទីក្រុង​ញូ​វ​ដេ​លី បាន​ជួប​ពលរដ្ឋ​ខ្មែរ​ច្រើន​ដែល​មក​ព្យាបាល​គ្រ​លៀន និង​ថ្លើម ។

រូបតំណាងដោយ AI

បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​ម្នាក់​បាន​អះអាង​ថា នៅ​ពេល​នេះ ពលរដ្ឋ​កម្ពុជា​យើង​ទៅ​ព្យាបាល​នៅ​ឥណ្ឌា​ច្រើន​មែន ។

រូបតំណាងដោយ AI

លោក​បាន​បញ្ជាក់​ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា «​ឥណ្ឌា​ល្បី​រឿង​គ្រ​លៀន និង​ថ្លើម​យូរហើយ គ្រាន់តែ​ពី​មុន​ខ្មែរ​យើង​ទៅ​ថៃ ដោយសារ​តែ​វា​ជិត​ស្រុក ប៉ុន្តែ​ពេល​នេះ​ពួក​គេ​ទៅ​ឥណ្ឌា​ច្រើន »​។
លោក​បាន​បន្ត​ថា ក្រៅពី​ទេសចរណ៍​សាសនា ឥឡូវ​ឥណ្ឌា​ក្លាយជា​គោលដៅ​ទេសចរណ៍​សុខភាព​មួយទៀត​របស់​ពលរដ្ឋ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ