ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​សិទ្ធិ​មនុស្ស​កម្ពុជាជំរុញ​ឲ្យ​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​លំនៅ​ឋាន​សមរម្យធ្វើ​ការ​ដោះស្រាយ​សំណើ​របស់​កម្ពុជាឱ្យ​មានការ​ទទួលខុសត្រូវ​ចំពោះ​ការ​រំលោ.ភ​បំពាន​ពីថៃ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​(​គ​.​ស​.​ម​.​ក​)​បាន​ជំរុញ​ឲ្យ​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​លំនៅ​ឋាន​សមរម្យ​មនុស្ស​(OHCHR)ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ និង​គាំទ្រ​ដល់​សំណើ​របស់​កម្ពុជា ដែល​ស្នើ​ឱ្យ​មានការ​ទទួលខុសត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​របស់​ថៃ ​។ ឯកឧត្តម​កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បានលិខិត​ទៅ​កាន់​អ្នករាយការណ៍​​ពិសេស​ទទួល​បន្ទុកសិទ្ធិ​មនុស្ស​លំនៅ​ឋាន​សមរម្យ ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​…

រាជធានី​ភ្នំពេញ ​៖ ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​(​គ​.​ស​.​ម​.​ក​)​បាន​ជំរុញ​ឲ្យ​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​លំនៅ​ឋាន​សមរម្យ​មនុស្ស​(OHCHR)ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ និង​គាំទ្រ​ដល់​សំណើ​របស់​កម្ពុជា ដែល​ស្នើ​ឱ្យ​មានការ​ទទួលខុសត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​របស់
​ថៃ ​។

ឯកឧត្តម​កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បានលិខិត​ទៅ​កាន់​អ្នករាយការណ៍​​ពិសេស​ទទួល​បន្ទុកសិទ្ធិ​មនុស្ស​លំនៅ​ឋាន​សមរម្យ ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ (OHCHR)​ លើ​ការ​បន្ត​តាមដាន​លើ គំរាមកំហែង​ដែល​បន្ត​កើត​មាន​លើ​សិទ្ធិ​ទទួល​បាន​លំនៅ​ឋាន​សមរម្យ​របស់​ប្រជា ពលរដ្ឋ​កម្ពុជា​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ ។

យោ​ងតាម​លិខិត​របស់គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា(​គ​.​ស​.​ម​.​ក​.)​នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៥​បាន​លើក​ឡើង​ថា សូម​គោរព​គូសបញ្ជាក់​សា​ជា​ថ្មី ចំពោះ​ញត្តិ​បន្ទាន់ របស់ ​គ​.​ស​.​ម​.​​ក​. ចុះ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​កងទ័ព​ថៃ​រំលោភ​បំពាន​ទឹកដី​កម្ពុជា ដោយបាន​រាយ​បន្លា​លួស រារាំង​មិន​ឱ្យ​ប្រជាជន​កម្ពុជា​ចូល​ទៅ​កាន់​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ​របស់​ពួក​គាត់​បាន និង​បាន​គំរាមកំហែង​ដល់​សិទ្ធិ​និង​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា ដែល​កំពុង​រស់នៅ​តាម​បណ្តោយ​ព្រំដែន​នោះ​ ។

លិខិត​បាន​លើក​ឡើង​ថា ទោះបីជា​មាន​កិច្ចព្រមព្រៀង​ស្តី​ពី​បទ​ឈប់​បាញ់ ចុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​គោលការណ៍​ព្រមព្រៀង ទាំង​១៣ ចំណុច នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈ​កម្មា​ធិការ​កិច្ចការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ ២០២៥ ក៏​ដោយ ក៏ គ​.​ស​.​ម​.​ក​. មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយ​បាន​ទទួល​របាយការណ៍​គួរ​ឱ្យ​ទុកចិត្ត​បាន​ថា កងទ័ព​ថៃ​មាន​គម្រោង​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក ដើម្បី​បណ្តេញ​ប្រជាជន​កម្ពុជា​ចេញ​ដោយ​បង្ខំ​ពី​ផ្ទះសម្បែង​និង​ដីស្រែ​ចម្ការ របស់​ពួក​គាត់ ដែល​ស្ថិត​ក្នុង​ដែនដី​កម្ពុជា​។ ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​បណ្តេញចេញ​ដោយ​បង្ខំ​រួច​ហើយ និង​អ្នក​ដែល កំពុង​រង​ការ​គំរាមកំហែង​ពី​ការ​បណ្តេញចេញ​ដោយ​បង្ខំ កំពុង​ទទួល​រង​នូវ​ការ​ឈឺចាប់ និង​ទុក្ខ​លំបាក​ជា​ទម្ងន់ ​។

គ្រួសារ​ទាំងនោះ បាន​រស់នៅ​លើ​ទីតាំង​នេះ​ជា​ច្រើន​ជំនាន់​មក​ហើយ ដោយ​មិន​ត្រឹមតែ​បាន​កសាង​ជា​ផ្ទះសម្បែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​សហគមន៍ ជា​កន្លែង​ប្រកប​របរ​ចិញ្ចឹមជីវិត ហើយ​អត្តសញ្ញាណ​វប្បធម៌ ក៏​បាន​ចាក់​ឫសគល់​យ៉ាង​ជ្រៅ​នៅ​កន្លែង នោះ​។ ការ​បាត់បង់ ផ្ទះសម្បែង គឺ​បាន​ន័យ​ថា បាត់បង់​ទីជម្រកសុវត្ថិភាព សន្តិសុខ និង​ការ​ទទួល​បាន​សេវា​ជា​មូលដ្ឋាន ផ្សេង​ៗ ដែល​ជា​មូលហេតុ​បង្ក​ឱ្យ​មាន​ភាព​គ្មាន​ផ្ទះសម្បែង​ជ្រកកោន ភាព​ក្រីក្រ និង​អ​ស្ថិរភាព​សង្គម​។ កុមារ​ត្រូវ​បង្ខំ​ឱ្យបោះបង់​ចោលការ​សិក្សា មនុស្ស​ចាស់​ត្រូវ​ប្រឈម​នឹង​បញ្ហា​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ ស្ត្រី​និង​ក្រុម​ជន​ងាយ​រង​គ្រោះ​ដទៃ ទៀត ត្រូវ​ស្ថិត​នៅ​ក្នុង​ហានិភ័យ​កាន់តែ​ខ្លាំង​ ។

ផល​ប៉ះពាល់​ផ្នែក​ផ្លូវចិត្ត​ដោយសារ​ការ​រស់នៅ​ក្រោម​ភាព​មិន​ប្រាកដប្រជាការ​គំរាមកំហែង និង​ការ​ភ័យ​ខ្លាច​ពី​ការ​បាត់បង់​ផ្ទះសម្បែង​របស់​ខ្លួន បាន​ធ្វើ​ឱ្យ​ទុក្ខ​លំបាក​ពួក​គាត់ កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ៗ​។ក្នុង​ន័យ​នេះ គ​.​ស​.​ម​.​ក​. សូម ស្នើ​សុំ​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មាន​លំនៅ​ឋាន​សមរម្យ ដែល មាន​អាណត្តិ​ក្នុង​ការ​លើ​កក​កម្ពស់​និង​ពិនិត្យ​តាមដាន​សិទ្ធិ​មនុស្ស​ក្នុង​ការ​ទទួល​បាន​លំនៅ​ឋាន​សមរម្យ ទំនាក់ទំនង​ជាប ន្ទា​ន់​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ថៃដើម្បី​ធានា​ដល់​ការ​គោរព​សិទ្ធិ​ទទួល​បាន​លំនៅ​ឋាន​សមរម្យ​របស់​ប្រជាជន  កម្ពុជា​ដែល​បាន​រង​ផល​ប៉ះពាល់ បង្ការ​ការ​រំលោភ​បំពាន​ណាមួយ​ផ្សេង​ទៀត និង​សម្របសម្រួល​ឱ្យ​មាន​វិធានការ​ដោះស្រាយ​សមរម្យ​ស្រប​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​។

គ​.​ស​.​ម​.​ក​. មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ដែល​អ្នករាយការណ៍​ពិសេស​មិន​បាន​ឆ្លើយ​តប​នឹង​ញត្តិ​បន្ទាន់​របស់ គ​.​ស​.​ម​.​ក​. ហើយ​ការ​បន្ត​ភាព​ស្ងៀមស្ងាត់​បែប​នេះ អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​លើ​យន្តការ​សិទ្ធិ​មនុស្ស​របស់ អង្គការសហប្រជាជាតិ និង​ប្រសិទ្ធភាព​នៃ​យន្តការ​នីតិវិធី​ពិសេស​។ នៅ​ពេល​សហគមន៍​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បណ្តេញ ចេញ​ដោយ​បង្ខំ ការ​ចូលរួម​របស់​អ្នក​ទទួល​បាន​អាណត្តិ​នៃ​នីតិវិធី​ពិសេស​នេះ ក្នុង​ការ​តស៊ូ​មតិ​ជា​សាធារណៈទាន់​ពេល វេលា ពិតជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​ទប់ស្កាត់​ការ​ខូចខាត​ដែល​មិន​អាច​ស្តារ​ឡើង​វិញ​បាន​។

គ​.​ស​.​ម​.​ក​. សូម​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​កិច្ចសហការ​បែប​ស្ថាបនា​ជាមួយ​រាល់​យន្តការ​សិទ្ធិ មនុស្ស​ទាំងអស់​របស់​អង្គការសហប្រជាជាតិ​។

ប្រភព​បាន​បញ្ជាក់​ថា​៖”​យើង​យកចិត្តទុកដាក់​ខ្ពស់​លើ​សារៈសំខាន់​នៃ​សកម្មភាព​ដែល​មាន លក្ខណៈ​សកម្ម និង​ឆ្លើយ​តប របស់​អ្នក​ទទួល​បាន​អាណត្តិ​នេះ ជា​ពិសេស​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មាន លំនៅ​ឋាន​សមរម្យ ក្នុង​ការ​ដោះស្រាយ​បញ្ហា​សិទ្ធិ​មូលដ្ឋាន​របស់​សហគមន៍​ដែល​ងាយ​រង​គ្រោះ​។ សុចរិត​ភាព​នៃ​ប្រព័ន្ធ សិទ្ធិ​មនុស្ស គឺ​អាស្រ័យ​លើ​ការ​ផ្តល់​នូវ​កិច្ច​អន្តរាគមន៍​ភ្លាម​ៗ មិន​លម្អៀង និង​ប្រកបដោយ​ប្រសិទ្ធភាព​។

អាស្រ័យ​ហេតុនេះ គ​.​ស​.​ម​.​ក​. សូម​ជំរុញ​ឲ្យ​អ្នករាយការណ៍​ពិសេស​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ និង​គាំទ្រ ដល់​សំណើ​របស់​កម្ពុជា ដែល​ស្នើ​ឱ្យ​មានការ​ទទួលខុសត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​ទាំងនេះ​”​។

គ​.​ស​.​ម​.​ក​. មាន​ក្តី រំពឹង​លើ​ការ​ចូលរួម​របស់​អ្នករាយការណ៍​ពិសេស ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សិទ្ធិ​មនុស្ស ច្បាប់​មនុស្សធម៌ អន្តរជាតិ និង​យុត្តិធម៌ សម្រាប់​ជន​រង​គ្រោះ​នៃ​អំពើ​ខុសច្បាប់​បែប​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ