ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ដាច់​ណាត់ ! បន្ត​ដឹកនាំ​កម្លាំង​ចម្រុះ​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់ នៅ​កំពង់ស្វាយ និង​នាំ​ឲ្យ​ផល​ត្រី​សម្បូរ​ឡើង​វិញ

9 ម៉ោង មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំ​កងកម្លាំង​ចម្រុះ បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។…

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំ​កងកម្លាំង​ចម្រុះ បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ នេះ​បើ​យោង​តាម​ផេ​ក​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​នា​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៥ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ ការពារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក​វរសេនីយ៍ឯក អ៊ូ ឆេ​ង​កន មេបញ្ជាការ​រង បាន​ដឹកនាំ​សហការី​នៃ​កងកម្លាំង​អន្តរាគមន៍​របស់​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ រួម​សហការ​ជាមួយ​កងកម្លាំង​ចម្រុះ ប្រចាំការ ការពារ ទប់ស្កាត់ និង​បង្ក្រាប​ទ​ល្មើស​នេសាទ​ខុសច្បាប់ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ស្វាយ បាន​ធ្វើ​សកម្មភាព​បង្ក្រាប​ឧបករណ៍​នេសាទ​ល្មើសច្បាប់ នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​គោ និង​ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក សោម ស៊ុន បាន​បញ្ជាក់​ថា ទោះបី​កងកម្លាំង​ចម្រុះ​ធ្វើ​សកម្មភាព​ជា​រៀងរាល់ថ្ងៃ ក្នុង​ការ​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់ ។ តែ​ជនខិលខូច​មួយ​ចំនួន នៅ​តែ​បំពាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិត​ពី​ផល​ប៉ះពាល់​ដល់​ធនធាន​មច្ឆជាតិ និង​សង្គម​ជាតិ​ទាំងមូល​ឡើយ ។

ជាក់ស្ដែង នៅ​ក្នុង​រដូវ​បិទ​នេសាទ​រយៈពេល​បួន​ខែ​កន្លង​ទៅ​នេះ កងកម្លាំង​ចម្រុះ​បង្ក្រាប​របាំង​ស្បៃ​មុង និងរ​បាំងសាច់​អួន ដែល​ជា​ឧបករណ៍​នេសាទ​ល្មើសច្បាប់ បាន​ប្រមាណ​ជាង ២០០​គីឡូម៉ែត្រ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ ។

លោក សោម ស៊ុន ក៏​បាន​បញ្ជាក់​ផង​ដែរ អំពី​លទ្ធផល​នៃ​ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ក្នុង​បឹង​ទន្លេសាប​នា​ពេល​កន្លង​ទៅ ក៏​ដូច​ជា ការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ក្នុង​រដូវ​បិទ​នេសាទ​នា​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​បច្ចុប្បន្ន ផល​ត្រី​បាន​សម្បូរ​ឡើង​វិញ​ជា​បណ្ដើរ​ៗ ហើយ ។

រីឯ​ប្រជាពលរដ្ឋ​ដែល​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ បាន​ថ្លែង​នូវ​ការ​អបអរសាទរ ចំពោះ​កម្លាំង​ចម្រុះ ដែល​មាន​កងទ័ព​ជា​ស្នូល ក្នុង​កា​រប​ង្ក្រា​បទល្មើស​នេសាទ​ខុសច្បាប់ ទើប​ធ្វើ​ឲ្យ​ផល​ត្រី​នៅ​ឆ្នាំ​នេះ​សម្បូរ​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ ។

លោក សោម ស៊ុន បាន​ប្តេជ្ញា​ចិត្ត ដាច់ខាត បន្ត​គោរព​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ នៃ​កង​យោ​ពល​ខេមរភូមិន្ទ ក្នុង​ការ​ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ឲ្យ​ទទួល​បាន​ជោគជ័យ ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ