ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មើល​រំលង​! ស្លឹក​ក្រូចសើច​មិន​ត្រឹមតែ​ជួយ​បំបាត់​ក្អក​ទេ តែ​ថែម​ទាំង​ជំនួយ​សុខភាព​ទៀត​ផង

55 នាទី មុន

ស្លឹក​ក្រូចសើច​ជា​គ្រឿងផ្សំ​ដ៏​ពេញ​និយម​ក្នុង​ម្ហូបអាហារ​ខ្មែរ​។ ប៉ុន្តែ​ក្រៅពី​ផ្តល់​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ហើយ ស្លឹក​ក្រូចសើច​ក៏​មាន​អត្ថប្រយោជន៍​សុខភាព​ដ៏​អស្ចារ្យ​ជា​ច្រើន​ដែល​អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​។ តោះ​មក​មើល​ទាំងអស់​គ្នា​ថា តើ​ស្លឹក​ក្រូចសើច​អាច​ជួយ​អ្វីខ្លះ​បាន​៖ ១. ជួយ​ដល់​បញ្ហា​ក្រពះ​ពោះវៀនប្រសិនបើ​អ្នកមាន​បញ្ហា ហើមពោះ ឬ មាន​ឧស្ម័ន​ច្រើន…

ស្លឹក​ក្រូចសើច​ជា​គ្រឿងផ្សំ​ដ៏​ពេញ​និយម​ក្នុង​ម្ហូបអាហារ​ខ្មែរ​។ ប៉ុន្តែ​ក្រៅពី​ផ្តល់​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ហើយ ស្លឹក​ក្រូចសើច​ក៏​មាន​អត្ថប្រយោជន៍​សុខភាព​ដ៏​អស្ចារ្យ​ជា​ច្រើន​ដែល​អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​។ តោះ​មក​មើល​ទាំងអស់​គ្នា​ថា តើ​ស្លឹក​ក្រូចសើច​អាច​ជួយ​អ្វីខ្លះ​បាន​៖

១. ជួយ​ដល់​បញ្ហា​ក្រពះ​ពោះវៀន
ប្រសិនបើ​អ្នកមាន​បញ្ហា ហើមពោះ ឬ មាន​ឧស្ម័ន​ច្រើន សូម​សាកល្បង​ហាន់​ស្លឹក​ក្រូចសើច​រួច​យក​ទៅ​ស្ងោរ​ផឹក​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​ក្រោយ​ពេលបាយ​។ សារធាតុ​ក្នុង​ស្លឹក​ក្រូចសើច​នឹង​ជួយ​បណ្តេញ​ឧស្ម័ន​ចេញពី​ពោះវៀន និង​កាត់​បន្ថយ​អាកា​រៈ​មិន​ស្រួលខ្លួន​។

២. បំបាត់​ក្លិន​មាត់ និង​ក្លិន​ខ្លួន
ស្លឹក​ក្រូចសើច​មាន​ប្រេង​សំខាន់​ៗ​ដែល​ជួយ​សម្លាប់​បាក់តេរី​។ គ្រាន់តែ​ទំពារ​ស្លឹក​ក្រូចសើច​ស្រស់​ៗ​មួយ​សន្លឹក ក្លិន​មាត់​មិនល្អ​របស់​អ្នក​នឹង​បាត់​ទៅ​វិញ​ភ្លាម​ៗ ដោយ​មិន​ចាំបាច់​ប្រើ​ទឹក​ខ្ពុរមាត់​ឡើយ​។ វា​ថែម​ទាំង​អាច​ជួយ​កាត់​បន្ថយ​ក្លិន​ខ្លួន​ទៀត​ផង​។

៣. បំបាត់​ក្អក និង​ស្លេស្ម
ស្លឹក​ក្រូចសើច​ក៏​ជា​ឱសថ​បុរាណ​ដ៏​ពូកែ​សម្រាប់​ព្យាបាល​អាកា​រៈ​ក្អក និង​ស្លេស្ម​ដែរ​។ អ្នក​អាច​ដាំ​ស្លឹក​ក្រូចសើច​ជាមួយ​ខ្ញី និង​ក្រូចឆ្មារ រួច​ផឹក​នៅ​ពេល​ដែល​អ្នក​ឈឺបំពង់ក ឬ​មាន​ស្លេស្ម​។ វា​អាច​ជួយ​សម្អាត​បំពង់ក​របស់​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​មិនបាច់​ប្រើ​ថ្នាំ​។

៤. ជួយ​កាត់​បន្ថយ​ភាព​តានតឹង
ក្លិនក្រអូប​របស់​ស្លឹក​ក្រូចសើច​អាច​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល និង​ស្រស់ស្រាយ​។ គ្រាន់តែ​ហែក​ស្លឹក​ក្រូចសើច​ថ្នម​ៗ រួច​ស្រូប​ក្លិន​វា អ្នក​នឹង​មាន​អារម្មណ៍ល្អ​ឡើង​វិញ​ភ្លាម​ៗ​។ អ្នក​អាច​ដាក់​វា​នៅ​ក្នុង​បន្ទប់​គេង ឬ​ក្នុង​ឡាន​ដើម្បី​បន្សាប​ក្លិន និង​ផ្តល់​អារម្មណ៍​ស្រស់ស្រាយ​ដល់​អ្នក​។

៥. ថែទាំ​សម្រស់
ទឹក​ស្លឹក​ក្រូចសើច ឬ​ម្សៅ​ស្លឹក​ក្រៀម​អាចយ​កមក​ធ្វើ​ជា​ម៉ាស​បិទមុខ ដើម្បី​ជួយ​កាត់​បន្ថយ​បញ្ហា​ស្បែក​ដូច​ជា មុន និង​កន្ទួល​រមាស់​។ វា​ក៏​អាច​ប្រើ​ជា​ម៉ាស​បិទ​សក់​ដើម្បី​កាត់​បន្ថយ​ការ​រមាស់​ស្បែក​ក្បាល និង​បញ្ហា​សក់​មាន​ជាតិ​ប្រេង​ផង​ដែរ​។

៦. បណ្តេញ​សត្វល្អិត
ក្លិនក្រអូប​ខ្លាំង​របស់​ស្លឹក​ក្រូចសើច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បណ្តេញ មូស និង​សត្វល្អិត​ផ្សេង​ៗ​។ អ្នក​អាច​ដាក់​ស្លឹក​ក្រូចសើច​នៅ​តាម​បន្ទប់​ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​សត្វល្អិត​ទាំងនោះ​។

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ដើម្បី​សាកល្បង​ប្រើប្រាស់​ស្លឹក​ក្រូចសើច​ដើម្បី​សុខភាព និង​សម្រស់​របស់​អ្នក0x017d7

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ