ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកផលិតមាតិកា និង Influencer ចម្រុះជាតិសាសន៍សន្យាថា ជួយផ្សព្វផ្សាយពីកម្ពុជា

39 នាទី មុន
  • ភ្នំពេញ

អ្នក​ផលិត​មាតិកា និង​ជា​អ្នក Influencer ល្បី​ៗ​ចម្រុះ​ជាតិ​សាសន៍ បាន​សន្យា​ថា នឹង​ខិតខំ​ប្តេជ្ញា​រួម​គ្នា​ផ្សព្វផ្សាយ​ពី​កម្ពុជា​ទៅ​សហគមន៍​អន្តរជាតិ ។ ពួក​គេ​ទាំងនេះ ត្រូវ​បាន​ក្រសួងទេសចរណ៍​អះអាង​ថា គឺ​មក​ពី​អា​មេ​រិ​ក…

អ្នក​ផលិត​មាតិកា និង​ជា​អ្នក Influencer ល្បី​ៗ​ចម្រុះ​ជាតិ​សាសន៍ បាន​សន្យា​ថា នឹង​ខិតខំ​ប្តេជ្ញា​រួម​គ្នា​ផ្សព្វផ្សាយ​ពី​កម្ពុជា​ទៅ​សហគមន៍​អន្តរជាតិ ។ ពួក​គេ​ទាំងនេះ ត្រូវ​បាន​ក្រសួងទេសចរណ៍​អះអាង​ថា គឺ​មក​ពី​អា​មេ​រិ​ក បារាំង អង់គ្លេស ចិន ហ្គា​ណា និង​នី​ហ្សេ​រី​យ៉ា ។

ក្រសួងទេសចរណ៍​បាន​ប្រកាស កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៥​ថា ពួក​គេ​ទាំងនោះ គឺ​សុទ្ធតែ​ជា​អ្នក​ដែល​ស្រលាញ់ និង​សម្រេចចិត្ត​រស់នៅ​កម្ពុជា​។

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​អរគុណ​ពួក​គេ និង​លើកទឹកចិត្ត ឲ្យ​ពួក​គេ​បន្ត​ការ​ចូលរួម​ចំណែក​ដ៏​សកម្ម​លើ​ការ​ផលិត និង​ចែករំលែក​មាតិកា​ល្អ​ៗ​ពី​កម្ពុជា និង​សក្តានុពល​ទេសចរណ៍​កម្ពុជា​កន្លង​មក​ដល់​ប្រជាជន​នៅ​ប្រទេស​កំណើត​របស់​ខ្លួន និង​ប្រជាជន​ពិភពលោក​ទាំងមូល ។

នេះ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ ស្រប​ពេល​ដែល​មាន​របាយការណ៍​ថា នៅ​ក្នុង​រយៈពេល​៨ ខែ​នៃ​ឆ្នាំ​២០២៥ នេះ​ភ្ញៀវ​ទេសចរ​បរទេស​មក​លេង​នៅ​កម្ពុជា​បាន​ត្រឹម​៤,០៥​លាន​នាក់ ធ្លាក់​ចុះ​ប្រមាណ​ជា​៥,៦ ភាគរយ ។

តាម​ស្ថិតិ​ភ្ញៀវ​ទេសចរ​ធំ​ៗ​ដែល​ចូល​មក​កម្ពុជា លើកលែងតែ​ចិន បារាំង និង​អង់គ្លេស គឺ​សុទ្ធតែ​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ