ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌទួលគោក​ចាត់វិធានការ​ក្តៅ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​និង​រុះរើ​កា.ត់​សំយាប​នៅ​ផ្សារ​យូ​ណាយ

44 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ខែតុលា​ឆ្នាំ ២០២៥​នេះ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​ប្រើ​វិធានការ​ក្តៅ ចុះ​រុះរើ​កាត់​សំយាបដែល​អាជីវករ​សាងសង់​លក់ដូរ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​តាម​ដងផ្លូវ​លេខ​២១៨​ ផ្សារ​យូ​ណាយ ​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី ៣ ដែល​តែងតែ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​។ ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​កាត់​សំយាប​នេះ​ដឹកនាំ​ដោយ​លោក ស៉ឹ​ម…

រាជធានី​ភ្នំពេញៈ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ខែតុលា​ឆ្នាំ ២០២៥​នេះ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​ប្រើ​វិធានការ​ក្តៅ ចុះ​រុះរើ​កាត់​សំយាបដែល​អាជីវករ​សាងសង់​លក់ដូរ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​តាម​ដងផ្លូវ​លេខ​២១៨​ ផ្សារ​យូ​ណាយ ​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី ៣ ដែល​តែងតែ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​។

ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​កាត់​សំយាប​នេះ​ដឹកនាំ​ដោយ​លោក ស៉ឹ​ម សុ​ផង់ អភិបាលរង​ខណ្ឌ​ទួល​គោក ។

លោក ស៉ឹ​ម សុ​ផង់ អភិបាលរង​ខណ្ឌទួលគោក បានឱ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​ឯកឧត្តម​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ជា ពិសី អភិបាល​ខណ្ឌទួលគោក​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន​ជា​ប្រចាំ​ដើម្បី​សម្រួល​ចរាចរណ៍​និង​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ប្រសើរ​។

ដោយឡែក​តាម​ផ្លូវ​លេខ​២១៨ (​ផ្សារ​យូ​ណាយ​)​សង្កាត់​ទឹកល្អក់​ទី​៣ ជា​ចំណុច​ស្មុគស្មាញដែល​​អាជីវករ​លក់ដូរ ដែល​បាន​រំលោភ​យក​ទ្រូងផ្លូវ និង​ច​ញ្ចើ​ម​ផ្លូវ ធ្វើ​រោង​និង​សំយាប​លក់ដូរ​និង​តាំង​ទំនិញ ចង្ករ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​និង​កកស្ទះ​ចរាចរណ៍​ជា​ប្រចាំ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​រអ៊ូរទាំ​ជា​ខ្លាំង​។

​កន្លង​មក​អាជ្ញាធរ​ខណ្ឌ សង្កាត់​បាន​ចុះ​ណែនាំដល់​អាជីវករ​លក់ដូរ​រុះរើ​និង​កាត់​សំយាបផ្ទះ​របស់​ខ្លួន​ចេញ​តែ​អាជីវករ​មួយ​ចំនួន​មិន​ស្ដាប់​តាម​ការ​ណែនាំ​ហើយ​អាជ្ញាធរ ប្រើ​វិធានការ​រដ្ឋបាល​ចុះ​មក​រុះរើ​តែ​ម្ដង​។

លោក ស៉ឹ​ម សុ​ផង់ អភិបាលរង​ខណ្ឌទួលគោក​ក៏​បាន​បញ្ជាក់​ថា អាជ្ញាធរ​មិន​ចង់​ប្រើ​វិធានការ​ក្ដៅ​នោះ​ទេ សូម​ឲ្យ​អាជីវករ​ក៏​ដូច​ប្រជាពលរដ្ឋ កុំ​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម មេត្តា​ចូលរួម​សហការ ដើម្បី​ផ្លូវ​ស្អាត បរិស្ថាន​ល្អ ជា​ការ​ចូលរួម លើកកម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ