ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលឹកគុណវីរកងទ័ព ៖ អភិបាលខេត្តកែប ពាំនាំសារផ្តាំផ្ញើថ្នាក់ដឹកនាំកំពូលដល់ក្រុមគ្រួសារវីរកងទ័ពនៅស្រុកដំណាក់ចង្អើរ

5 ម៉ោង មុន
  • កែប

ខេត្ត​កែប​៖ លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​បន្ត​អញ្ជើញ​ចុះ​តាម​ខ្នង​ផ្ទះ​ដោយ​ផ្ទាល់ ដើម្បី​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ទឹកចិត្ត​ដល់​ក្រុម​គ្រួសារ ក៏​ដូច​ជា សាច់ញាតិ​បងប្អូន​វីរ​កងទ័ព​ដែល​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ…

ខេត្ត​កែប​៖ លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​បន្ត​អញ្ជើញ​ចុះ​តាម​ខ្នង​ផ្ទះ​ដោយ​ផ្ទាល់ ដើម្បី​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ទឹកចិត្ត​ដល់​ក្រុម​គ្រួសារ ក៏​ដូច​ជា សាច់ញាតិ​បងប្អូន​វីរ​កងទ័ព​ដែល​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នា​ថ្ងៃ​ពុធ ទី​៨ ខែតុលា ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៥ ។

ស្ថិត​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ ឯកឧត្ដម​បណ្ឌិត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ក៏​បាន​ពាំនាំ​នូវ​ការ​នឹករលឹក និង​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​លោក តែងតែ​ណែនាំ​ដល់​គ្រប់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​គិតគូរ​អំពី​សុខទុក្ខ ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ៗ​រូប គ្រប់​ៗ​មូលដ្ឋាន​ជា​ប្រចាំ​ដូច​ភ្លៀងរលឹម ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត ក៏​បាន​ពន្យល់​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ឱ្យ​បន្ត​ជឿជាក់​លើ​រាជរដ្ឋាភិបាល ដែល​បាន​នឹង​កំពុង​ខិតខំ​ដឹកនាំ​ប្រទេស​ប្រកបដោយ​សុខ​សន្តិភាព សុខដុមរមនា និង​ការ​អភិវឌ្ឍ ។ ជា​ពិសេស​លើ​កិច្ចការ​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល ដែល​កំពុងធ្វើការ​ដោះស្រាយ​ដោយ​សន្តិវិធី ដោយ​ត្រូវ​មានការ​អត់ធ្មត់​ខ្ពស់ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានការ​ផ្ទុះអាវុធ ឬ​ញុះញង់​ឱ្យ​មាន​អំពើ​ហិ​.​ង្សា​ណាមួយ​កើតឡើង ដែល​អាច​បង្ក​ផលវិបាក​ដល់​ប្រទេស​ជាតិ និង​ប្រជាជន​។

ព្រម​ជាមួយ​គ្នា​នេះ ឯកឧត្តម​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ការ​លះបង់​ដ៏​ធំធេង​របស់​វីរ​កងទ័ព​គ្រប់​ៗ​រូប ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា ដើម្បី​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ និង​ប្រជាជន​ប្រកបដោយ​ភាព​អង់អាច​ក្លាហាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ