ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​នយោបាយ​ឯកតោ​និយម​របស់​លោក​​​ត្រាំ អ​.​ស​.​ប​នឹង​កាត់​បន្ថយ​២៥%​នៃ​ចំនួន​ទា​ហាន​មួក​ខៀវលើ​ពិភពលោក​​

1 នាទី មុន

អ​.​ស​.​ប ៖ ដោយសារ​នយោបាយ​ឯកតោ​និយម​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ អ​.​ស​.​ប​នឹង​កាត់​បន្ថយ​២៥%​នៃ​ចំនួន​ទាហាន​មួក​ខៀវ លើ​ពិភពលោក​នា​បណ្ដា​ខែ​ខាង​មុខ​។ ការ​កាត់​បន្ថយ​នោះ​មាន​ខ្ទង់​រវាង​ពី​១៣.០០០​នាក់​ទៅ​១៤.០០០​នាក់ នៃ​ចំនួន​យោធា​និង​ប៉ូលិស​មួក​ខៀវ មក​ពី​ការ​ខ្វះ​ថវិកា​ទាក់ទិន​នឹង​ការ​កាត់​បន្ថយ​ថវិកា​វិភាគទាន​របស់​អា​មេ​រិ​ក​។ ចំនួន​និយោជិតស៊ីវិល​នៃ​បេសកកម្ម​អ​.​ស​.​ប​ក៏​រង​ការ​ប៉ះពាល់​ដែរ​។ នេះ​បើ​តាម​អ្នក​ទទួលខុសត្រូវ…

អ​.​ស​.​ប ៖ ដោយសារ​នយោបាយ​ឯកតោ​និយម​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ អ​.​ស​.​ប​នឹង​កាត់​បន្ថយ​២៥%​នៃ​ចំនួន​ទាហាន​មួក​ខៀវ លើ​ពិភពលោក​នា​បណ្ដា​ខែ​ខាង​មុខ​។ ការ​កាត់​បន្ថយ​នោះ​មាន​ខ្ទង់​រវាង​ពី​១៣.០០០​នាក់​ទៅ​១៤.០០០​នាក់ នៃ​ចំនួន​យោធា​និង​ប៉ូលិស​មួក​ខៀវ មក​ពី​ការ​ខ្វះ​ថវិកា​ទាក់ទិន​នឹង​ការ​កាត់​បន្ថយ​ថវិកា​វិភាគទាន​របស់​អា​មេ​រិ​ក​។ ចំនួន​និយោជិតស៊ីវិល​នៃ​បេសកកម្ម​អ​.​ស​.​ប​ក៏​រង​ការ​ប៉ះពាល់​ដែរ​។ នេះ​បើ​តាម​អ្នក​ទទួលខុសត្រូវ អ​.​ស​.​ប​មួយ​រូប​ដែល​មិន​បញ្ចេញ​ឈ្មោះ​។

ថវិកា​សម្រាប់​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព ឆ្នាំ​២០២៥-២០២៦ មាន​ប្រមាណ​ជា​៥,៤​ពាន់​លាន​ដុល្លារ ក្នុង​នោះ​១,៣​ពាន់​លាន​ដុល្លារ​មក​ពី​សហរដ្ឋអាមេរិក​និង​១,២​ពាន់​លាន​ដុល្លារ​បាន​មក​ពី​ចិន​។ ប៉ុន្តែ​ចាប់តាំងពី​លោក​ត្រាំ​ឡើង​កាន់​អំណាច​ជា​ថ្មី ក្រុង​វ៉ា​ស៊ីន​តោន​ប្រកាស​ពី​ការ​កាត់​ចោល​យ៉ាងច្រើន​នូវ​ជំនួយ​របស់​ខ្លួន​ដល់​បរទេស​និង​អ​.​ស​.​ប​រង់ចាំ​សេចក្ដីសម្រេច​នានា ដែល​ទាក់ទិន​នឹង​បេសកកម្ម​ថែរក្សា​សន្តិភាព​ហើយ​ព័ត៌មាន​ដែល​ទទួល​បាន​មិន​គាប់ប្រសើរ​ឡើយ​។

អា​មេ​រិ​ក​ពេល​នេះ​បាន​ប្រាប់​ដល់​អ​.​ស​.​ប​ថា ខ្លួន​នឹង​បង់​វិភាគទាន​សម្រាប់​ថវិកា​ឆ្នាំ​២០២៥-២០២៦ ត្រឹម​៦៨២​លាន​ដុល្លារ​ប៉ុណ្ណោះ ក្នុង​នោះ​៨៥​លាន​ដុល្លារ​គឺ​សម្រាប់​អនាគត​កា​រិ​យា​ល័​យ់​អ​.​ស​.​ប​ជួយ​ទ្រទ្រង់​ដល់​បេសកកម្ម​អន្តរជាតិ​ថ្មី​ប្រឆាំង​ក្រុម​ពួក​អ្នកលេង​នៅ​ហៃ​ទី​។ និយាយ​រួម​មក​ថវិកា​ថែរក្សា​សន្តិភាព​ដែល​កំពុង​ដំណើរការ ត្រូវ​កាត់​បន្ថយ​ពី​១៦​ទៅ​១៧%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ