ដោះមីនព្រំដែន ៖ កម្ពុជា-ថៃ ប្តេជ្ញាធានាអធិបតេយ្យ និងការពារអាយុជីវិតពលរដ្ឋ តាមរយៈ SOP រួម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រកាសនាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះថា ៖ នៅព្រឹកថ្ងៃទី៩…
រាជធានីភ្នំពេញ ៖ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រកាសនាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះថា ៖ នៅព្រឹកថ្ងៃទី៩…
រាជធានីភ្នំពេញ ៖ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រកាសនាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះថា ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាក្នុងការរៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) បន្ទាប់ពីភាគីទាំងពីរបានផ្លាស់ប្តូរកែសម្រួលលើឯកសារនេះចំនួន ២លើករួចមកហើយ ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការរៀបចំឱ្យមាននិយាមនីតិវិធី ប្រតិបត្តិ (SOP) នេះគឺ ដើម្បីធានាបាននូវបែបបទការងារមួយដែលមានស្តង់ដារ ព្រមទាំងធានាបាននូវអធិបតេយ្យ និងបូរណភាពទឹកដី ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ជាពិសេសកិច្ចការងារនេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីនដែលបន្សល់ទុកពីសង្គ្រាម ។
គួររំលឹកផងដែរថា ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ ត្រូវបានបង្កើតឡើងស្របតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ