ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​!​បឹង​បបុស្ស​អើយ ប្រមាណ​១០​ហិ​កតា រលា.យ​បាត់​ហើយ

5 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បាន​ទៅ​យក​ព័ត៌មាន​ដល់ទី​តាំង​បឹង​ធម្មជាតិ​១​កន្លែង ហៅ​បឹង​បបុស្ស ស្ថិត​នៅ​ចំណុចរួម​នៃ​សង្កាត់​ព្រែក​អំពិល និង​សង្កាត់​ព្រែក លួង ក្រុង​អរិយ​ក្សត្រ ដែល​ប្រជាពលរដ្ឋ​ធ្លាប់​អាស្រ័យ ផល…

ខេត្តកណ្តាល ៖ បាន​ទៅ​យក​ព័ត៌មាន​ដល់ទី​តាំង​បឹង​ធម្មជាតិ​១​កន្លែង ហៅ​បឹង​បបុស្ស ស្ថិត​នៅ​ចំណុចរួម​នៃ​សង្កាត់​ព្រែក​អំពិល និង​សង្កាត់​ព្រែក លួង ក្រុង​អរិយ​ក្សត្រ ដែល​ប្រជាពលរដ្ឋ​ធ្លាប់​អាស្រ័យ ផល រក​ត្រី ក្តាម ខ្យង និង​បេះ​បន្លែ​ប្រកប​របរ​ដើម្បី​ចិញ្ចឹមជីវិត​រាប់​ជំនាន់​មក​ហើយ ពេល​នេះ​ក្លាយជា​កម្មសិទ្ធិ​ស្របច្បាប់​ទៅ​ហើយ​របស់​ឈ្មោះ​ភឺន ផ​ល្លី មាន​ទំ​ហ៉ុ​ជិត​១០​ហិ​កតា ហើយ​កំពុង​ចាក់​ខ្សាច់​លុប​ធ្វើ​ជា​កម្មសិទ្ធិ​បាន​ប្រមាណ​៥០​ភាគរយ​ហើយ ធ្វើ​ឱ្យ​ពលរដ្ឋ​ភ្ញាក់ផ្អើល​និយាយ​ត​ៗ​គ្នា ។

នៅ​ពេល​ដែល​រឿងរ៉ាវ​នៃ​ការ​ចាក់​ដី​លុប​បឹង​ធម្មជាតិ​ដ៏​ធំ​នេះ​ត្រូវ​បាន​បែកធ្លាយ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​មិន​តិច​ទេ ខ្សិ​ប​ពី​មួយ​ទៅ​មួយ​មិន​អស់ចិត្ត ។ យ៉ាងណា​ក៏​ដោយ គេ​មិន ដឹង​ថា តើ​ករណី​ចាក់​ដី​លុប​បឹង​ធម្មជាតិ​នេះ មានការ​ដឹង​ឮ​ពី​ថ្នាក់​ជាតិ​ដែរ​ឬទេ? ដែល​ប្រការ​នេះ​ទាមទារ​ឲ្យ​ថ្នាក់​ជាតិ​ស៊ើបអង្កេត​រឿង​នេះ​ឲ្យ បាន​ច្បាស់លាស់ និង​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​បានដឹង​ឮ​គ្រប់​គ្នា​ផង ដែល​កោះសន្តិភាព​សន្យា​យក​មក​ផ្សាយ​ជូន​អ្នកស្រុក​អរិយ​ក្សត្រ​ឱ្យ​បាន​ជ្រាប ។

ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ចេញ​-​ចូល​អាស្រ័យ​ផល បាន​ឲ្យ​ដឹង​ថា​៖ ដំបូង​ឡើយ​អាជ្ញាធរ​នៃ​រដ្ឋ​ក្រុង​អរិយ​ក្សត្រ បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ប្រកាស​ប្រមែ​ល​ប្រមូល​ពលរដ្ឋ​ឲ្យ​ផ្តិត​មេដៃ ក្រោម​លេស​ថា ដើម្បី​ស្តារ​បាត​បឹង​ផ្ទុក​ទឹក​ដើម្បី​ស្រោចស្រព​ផលដំណាំ តែ​ការ​ពិត​ត្រូវ​បាន​បែក ធ្លាយ​ថា​ផ្តិត​មេដៃ​លក់​បឹង​ឲ្យ​ឈ្មួញ​ទៅ​វិញ​។ អ្នកស្រុក​នៅ​តែ​និយាយ​បែប​នេះ​រហូត​មក ប៉ុន្តែ​មិន​ហ៊ាន​ធ្វើ​សកម្មភាព​ទេ ខ្លាច​នៅ​មិន​សុខ ។

បន្ទាប់​ពី​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន​រួច​ហើយ មក​ដល់​ពេល​នេះ​គេ​សង្កេត​ឃើញ​ថា បឹង​ធម្មជាតិ​នេះ កំពុង​មានការ​បូម​ខ្សាច់​យ៉ាង​មមាញឹក​ទាំង យប់​ទាំង​ថ្ងៃ ដើម្បី​ចាក់​លុប​ផ្ទៃ​បឹង​នេះ​ទាំងមូល​។ រីឯ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ទាំងនោះ​បាន​ត្រឹមតែ​យកដៃ​រឹត​ដើមទ្រូង​ស្រណោះស្រណោក​បឹង​ធម្មជាតិ​នេះ​តែ​ប៉ុណ្ណោះ ព្រោះ​បាត់បង់​ការ​រក​អាស្រ័យ​ផល ។

ជុំវិញ​ករណី​ខាងលើ​លោក​គន់ សុ​គឿ​ន ចៅសង្កាត់​ព្រែក​លួង​បានអោយ​កោះសន្តិភាព​ដឹង​ថា​លោក​មិន​បាន​ស៊ី​ញ៉េ​ឯកសារ​ពាក់​ព​ន្ធ័​អ្វី​ទាំងអស់​ចំពោះ​ប្លង់​កម្ម​សិទ្ធ​ដី​បឹង​បបុស្ស​នេះ លោក​ថា​សូមអ្នក​កាសែត​សួរ​ទៅ​ខាង​ភូមិបាល​ទៅ គឺជា​រឿង​របស់​ថ្នាក់លើ​។

ចំណែក​លោក​ចាន់​ដា​រ៉ា​ចៅហ្វាយ​ក្រុង​អ​រី​យក្ស​ត្រ​បាន​ត្រឹមតែ​ប្រាប់​អ្នកកាសែត​ថា​ជួប​គ្នា​ផ្ទាល់​បាន​ស្រួល​និយាយ ប៉ុន្តែ​កោះសន្តិភាព​មិន​បាន​ទៅ​ជួប​ទេ​…​។

ជា​ចុង​ក្រោយ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​សំណូមពរ​ប្រាប់​កោះសន្តិភាព យ៉ាង​ទទូច​ជូន​លោក គួ​ច ចំរើន អភិបាលខេត្ត​កណ្ដាល ក៏​ដូច​ជា​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ ដើម្បី​ជួយ​ដឹង​ឮ​ប៉ុណ្ណោះ ។

បន្ទាប់​ពី​កោះសន្តិភាព​នៅ​រាជធានី​ភ្នំពេញ សុំ​មតិ​ទៅ​លោក​អភិបាល​ខេត្តកណ្តាល​មក ដើម្បី​សុំ​ការ​បំភ្លឺ​ខ្លះ​ៗ ស្តី​ពី​ការ​ចាក់​ដី​លុប​បឹង​បបុស្ស​ដ៏​មហិមា​នេះ លោក​អភិបាលខេត្ត​បាន​បំភ្លឺ​តាម​សេចក្តីរាយការណ៍​មួយ​របស់​ថ្នាក់​ក្រោម​ខេត្ត ដែល​យើង​យក​មក​ចុះ​ផ្សាយ​អម​ជាមួយ​រឿងរ៉ាវ​ខា​លើ​ដូច​តទៅ ដែល​កោះសន្តិភាព​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ណាមួយ​ឡើយ​…​ព្រោះ​ស្ទើរតែ​ពុំ​មាន​វាចា​នឹង​ថ្លែង​ទេ ។
ប៉ុន្តែ​រឿង​ចាក់​ដី​លុប​នេះ ពិតជា​ចាក់​លុប​បឹង​បបុស្ស​យ៉ាង​ពិតប្រាកដ​មែន​ប្រមាណ​ជិត​១០​ហិ​កតា មិនមែន​ជាង​៣​ហិ​កតា​របស់​អ្នក​ដទៃ ក្រៅពី​បឹង​បបុស្ស​ដ៏​អស្ចារ្យ​ដែល​ថ្នាក់​មូលដ្ឋាន​រាយការណ៍​ជូន​ខេត្ត​នេះ​ទេ​…​សូមជ្រាប​…​ហេ​! ហេ​! ។

សេចក្តី​បំភ្លឺ​បញ្ជូន​មក​ពី​ខេត្តកណ្តាល
សូម​គោរព​រាយការណ៍​ជូន ឯកឧត្ដម អភិបាល នៃ​គណៈ​អភិបាលខេត្ដ មេត្ដា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​អំពី​ករណី​សារព័ត៌មាន កោះសន្ដិភាព បាន​ចុះ​ផ្សាយ​ថា «​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ដោយ​មាន​បុគ្គល បូម​ខ្សាច់​ចាក់​លើ​ដី​ទំហំ​ប្រមាណ ១០​ហិ​កតា (​ចំណុច​បឹង​បបុស្ស​) លើ​ដី​អាស្រ័យ​ផល​របស់​ពួក​គាត់ ដែល​មាន​ទីតាំង​ស្ថិត​ភូមិ​ព្រែក​អំពិល សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ខេត្ដកណ្ដាល​» ដូច​ខាងក្រោម​៖ – តាម​ការ​ចុះ​ពិនិត្យ និង​អះអាង​ពី​អាជ្ញាធរ​មូលដ្ឋាន បានឱ្យ​ដឹង​ថា ចំណុច​ដី​ដែល​បូម​ខ្សាច់​ដើម្បី​ចាក់​បំពេញ​ដី​នោះ គឺ​ស្ថិត​នៅ​ចំណុច​ដី​របស់​ឈ្មោះ សុខ ឈួ​ង ដែល​មាន​បង្កាន់ដៃ​ចុះបញ្ជី​ជា​ប្រព័ន្ធ (​ក្បាលដី​លេខ ១៦៤១, ១៦៣៩, ១៦៣៤, ១៥៩៤, ១៥៩៣ និង​លេខ ១៦៣៤)​។ ដី​នេះ ឈ្មោះ សុខ ឈួ​ង បាន​ទិញ​ពី​ប្រ​/​ជ មាន​ទទួល​ដឹង​ឮ​ដល់​ស្រុក និង​បាន​បង់ពន្ធ​ប្រថាប់ត្រា​ផង​ដែរ​។

– រដ្ឋបាល​ក្រុង​អរិយ​ក្សត្រ បាន​បញ្ជាក់​ថា ទីតាំង​ចាក់​ខ្សាច់​ខាងលើ គឺ​មាន​លិខិតអនុញ្ញាត​ឱ្យ​ចាក់​ដី​-​ខ្សាច់ ចំនួន ៤​លិខិត លើ​ផ្ទៃដី​សរុប​ទំហំ ៣​ហិ​កតា ៥០៤០​ម៉ែត្រការ៉េ ពី​រដ្ឋបាល​ក្រុង​អរិយ​ក្សត្រ​។ -​ទន្ទឹម​នេះ អាជ្ញាធរ​ក្រុង​-​សង្កាត់ រាយការណ៍​ថា ពុំ​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ចំពោះ​ការ​រ​បូម​ខ្សាច់​/​ចាក់​បំពេញ​ដី​នោះ​ទេ​។ – ផ្អែក​តាម​នេះ ទីតាំង​ចាក់​ខ្សាច់ គឺ​មិន​ស្ថិត​នៅ​ចំណុច​បឹង​ប​ប្សុ​ស​នោះ​ទេ ដោយ​មាន​ចម្ងាយ​ប្រហែល ១០០​ម៉ែត្រ ពី​ចំណុច​បឹង​ប​ប្សុ​ស​។ អាស្រ័យ​ដូច​បាន​គោរព​ជម្រាប​ជូន​ខាងលើ សូម ឯកឧត្ដម អភិបាល នៃ​គណៈ​អភិបាលខេត្ដ មេត្ដា​ជ្រាប​ជា​របាយការណ៍​ដ៏​ខ្ពង់ខ្ពស់​។ សូម ឯកឧត្ដម មេត្ដា​ទទួល​នូវ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​បន្ត​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ