ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកទំនិញបេីកចូលឃ្លាំងក្រឡា.ប់​សង្ក.ត់​លេី​ផ្ទះ​អ្នកជិតខាង

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្តធុនធំដឹកទំនិញ១គ្រឿង ខណៈបេីកចូលទៅក្នុងឃ្លាំងមួយកន្លែងដើម្បីទម្លាក់ទំនិញចុះស្តុកទុកក្នុងឃ្លាំងហើយពុំដឹងថាមានបញ្ហាអ្វីទេ ស្រាប់តែក្រឡាប់សង្កត់លេីផ្ទះមួយនៅជិតឃ្លាំងនោះ បណ្ដាលឲ្យេផ្ទះខាងលើរួមទាំងសម្ភារៈមួយចំនួនរងការខូចខាត ប៉ុន្តែជាសំណាងល្អមិនបានបង្កឲ្យម្ចាស់ផ្ទះរងរបួសឬក៏ស្លាប់នោះឡើយ ។ ឧប្បត្តិហេតុនេះបានកេីតឡេីង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៩​…

រាជធានីភ្នំពេញ ៖ រថយន្តធុនធំដឹកទំនិញ១គ្រឿង ខណៈបេីកចូលទៅក្នុងឃ្លាំងមួយកន្លែងដើម្បីទម្លាក់ទំនិញចុះស្តុកទុកក្នុងឃ្លាំងហើយពុំដឹងថាមានបញ្ហាអ្វីទេ ស្រាប់តែក្រឡាប់សង្កត់លេីផ្ទះមួយនៅជិតឃ្លាំងនោះ បណ្ដាលឲ្យេផ្ទះខាងលើរួមទាំងសម្ភារៈមួយចំនួនរងការខូចខាត ប៉ុន្តែជាសំណាងល្អមិនបានបង្កឲ្យម្ចាស់ផ្ទះរងរបួសឬក៏ស្លាប់នោះឡើយ ។

ឧប្បត្តិហេតុនេះបានកេីតឡេីង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០២៥​ នៅតាមបណ្តោយផ្លូវបេតុង​ ស្ថិតនៅក្នុងភូមិសំបួរ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

រថយន្តខាងលើនោះម៉ាកហុីយ៉ាន់ដាយពណ័សលាយបៃតង ពាក់ស្លាកលេខភ្នំពេញ3D-0689 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ហើយរថយន្តនេះដឹកអីវាន់ពេញទ្រុង ប៉ុន្តែពុំមាននរណាបានដឹងថាជាប្រភេទអីវាន់អ្វីហើយនាំចូលពីប្រទេសណាឡើយ ។

ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុរថយន្តនេះបានដឹកអីវាន់គ្របតង់ជិតចូលទៅក្នុងឃ្លាំងមួយកន្លែងខាងលើ ខណៈនោះមិនដឹងជាយ៉ាងម៉េចទេ ខណៈទៅដល់មាត់ច្រកចូលឃ្លាំង ស្រាប់តែក្រឡាប់សង្កត់លើជញ្ជាំងផ្ទះមួយខ្នងស្ថិតនៅជិតនោះទាំងកំរោល ។ ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យម្ចាស់ផ្ទះរងរបួសឬក៏ស្លាប់នោះឡើយ ចំណែកផ្ទះនោះរួមជាមួយសម្ភារៈផ្សេងៗ បានរងការខូចខាត បន្ទាប់មកខាងតំណាងរថយន្តខាងលើបានធ្វើការសម្របរម្រួល ចេញសំណងខូចខាតដល់ម្ចាស់ផ្ទះដើម្បីបញ្ចប់រឿង ។

ម្ចាស់ផ្ទះនោះបាននិយាយថា កន្លងមកកូនគាត់តែងតែអង្គុយលេងនៅជិតជញ្ជាំងផ្ទះនោះរាល់ថ្ងៃ ប៉ុន្តែនៅវេលាព្រឹកថ្ងៃកើតហេតុ អត់ទៅអង្គុយលេងនៅចំណុចនោះទៀតទេ កូនគាត់បានមកអង្គុយលេងនៅលើតុឆ្ងាុយពីជញ្ជាំង ក្រោយមកក៏ស្រាប់តែរថយន្ត១គ្រឿងនេះក្រឡាប់សង្កត់ជញ្ជាំងត្រង់កន្លែងដែលកូនគាត់ធ្លាប់អង្គុយនោះតែម្ដង ។ ប្រជាពលរដ្ឋបាននិយាយថា នេះជាសំណាងមួយក្នុងចំណោម១ពាន់គ្រោះថ្នាក់ ប្រសិនបើកូនតូចម្ចាស់ផ្ទះអង្គុយលេងនៅកន្លែងដែលធ្លាប់អង្គុយរាល់ថ្ងៃនោះ ប្រាកដជាត្រូវរថយន្តសង្កត់លើ បណ្ដាលឲ្យរងរបួសធ្ងន់ ឬក៏អាចនិងស្លាប់ផងក៏មិនដឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ