ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ឧណ្ណាលោម​នឹង​ក្លាយជា​អា​រាមទេសចរណ៍​សាកល្បង​មួយ

5 ម៉ោង មុន
  • ភ្នំពេញ

សម្ដេចព្រះ​មហា​អរិយវង្ស បណ្ឌិត យ៉​ន សេង​យៀ​ត ព្រះ​សាកល​វិទ្យា​ធិ​ការ​ពុទ្ធិក​សាកលវិទ្យា​ល័យ​ព្រះ​សីហ​នុ​រាជ និង​ជា​ព្រះ​ចៅអធិការ​វត្ត​ឧណ្ណាលោម​ផ្ទាល់​ បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៥​ថា…

សម្ដេចព្រះ​មហា​អរិយវង្ស បណ្ឌិត យ៉​ន សេង​យៀ​ត ព្រះ​សាកល​វិទ្យា​ធិ​ការ​ពុទ្ធិក​សាកលវិទ្យា​ល័យ​ព្រះ​សីហ​នុ​រាជ និង​ជា​ព្រះ​ចៅអធិការ​វត្ត​ឧណ្ណាលោម​ផ្ទាល់​ បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៥​ថា វត្ត​ឧណ្ណាលោម​នឹង​ក្លាយជា​អារាម​ទេសចរណ៍​គំរូ​មួយ​ដើម្បី​ផ្សព្វផ្សាយ​សាសនា និង​លើកកម្ពស់​ទេសចរណ៍​កម្ពុជា ។

សម្ដេចព្រះ​មហា​អរិយវង្ស បណ្ឌិត យ៉​ន សេង​យៀ​ត បាន​ចែករំលែក​ថា គម្រោង​នេះ គឺជា​គម្រោង​មួយ​ដែល​ សហការ​រវាង​វត្ត​ឧណ្ណាលោម និង​សមាគម​ទេសចរណ៍​កម្ពុជា សំដៅ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​​អំពី​ព្រះពុទ្ធ​សាសនា​ផង និង​ដើម្បី​បន្ថែម​ជម្រើស​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។

មក​ដល់​ពេល​នេះ​ វត្ត​ឧណ្ណាលោម ត្រូវ​បាន​គេ​ដឹង​ថា ជា​វត្ត​ដ៏​ចំណាស់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ គឺ​នៅ​រាជធានី​ភ្នំពេញ ។ វត្តមាន​នេះ​ មាន​រតនៈវត្ថុ​ជា​ប្រវត្តិសាស្ត្រ​ជា​ច្រើន ដូ​ជ​ជា​កុដិ​អាយុ​១០០​ឆ្នាំ ព្រះ​ស្រកា​លេញ​អាយុ​ជាង​៦០០​ឆ្នាំ និង​ប្រាសាទ​ដ៏​ចំណាស់​មួយ​ផង​ដែរ ។

នៅ​ក្នុង​នាម​ជាស​ម្តេច​សង្ឃ​បណ្ឌិត ​ដែល​មានចំណេះ​និង​ជំនាញ​ខាង​ផ្លូវលោក​មួយ​អង្គ សម្ដេចព្រះ​មហា​អរិយវង្ស កាលពី​ពេល​ថ្មី​ៗ​នេះ​ក៏​ធ្លាប់​មាន​ថេរ​ដិ​កា​អំពី​តម្លៃ​សេដ្ឋកិច្ច​នៅ​ក្នុង​វិស័យ​ពុទ្ធចក្រ​ផង​ដែរ ។

សម្តេច​សង្ឃ​បណ្ឌិត​បាន​មាន​ថេរ​ដិ​កា​បន្ត​ថា វិស័យ​ពុទ្ធសាសនា​មាន​តម្លៃ​ និង​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​សង្គម និង​សេដ្ឋកិច្ច ជាក់ស្តែង​ គ្រាន់តែ​ពាក់ព័ន្ធ​នឹង ជីវរ និង​របស់​ប្រើប្រាស់​របស់​ព្រះសង្ឃ មួយ​ឆ្នាំ​មាន​តម្លៃ​ប្រមាណ​ជា​៨​លាន​ដុល្លារ​ដែរ ។ ក្រៅពី​ការ​ចំណាយ​ទាំងនេះ ​នៅ​មានការ​ចំណាយ​ផ្សេង​ៗ​ទៀត​ជា​ច្រើន ដែល​សុទ្ធតែ​មាន​តម្លៃ​ខាង​ផ្នែក​សេដ្ឋកិច្ច ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ