ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងតថ្លៃ ! ភ្ញៀវចា.ក់ម្ចាស់តាក់ស៊ីនៅព្រៃឈរ កំពង់ចាម ៖ ជំនាញបញ្ជាក់ថា ជាករណីហិ.ង្សា មិនមែនប្ល.ន់ទេ

5 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ តាមការស្រាវជ្រាវបឋមលើអង្គហេតុ បន្ទាប់ជំនាញធ្វើការសម្ភាសន៍ជនរងគ្រោះទាំង២នាក់ និងផ្អែកតាមការពិនិត្យ នៅលើរថយន្ត គឺពុំមានបាត់បង់អ្វីនោះឡើយ ។ ករណីនេះជាករណីហិ.ង្សាដែលកើតឡើងរវាងភ្ញៀវជាអ្នកដំណើរ និងម្ចាស់តាក់ស៊ី…

ខេត្តកំពង់ចាម ៖ តាមការស្រាវជ្រាវបឋមលើអង្គហេតុ បន្ទាប់ជំនាញធ្វើការសម្ភាសន៍ជនរងគ្រោះទាំង២នាក់ និងផ្អែកតាមការពិនិត្យ នៅលើរថយន្ត គឺពុំមានបាត់បង់អ្វីនោះឡើយ ។ ករណីនេះជាករណីហិ.ង្សាដែលកើតឡើងរវាងភ្ញៀវជាអ្នកដំណើរ និងម្ចាស់តាក់ស៊ី ពុំមែនជាករណីប្លន់ទេ ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះ។

ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងទៀតថា ផ្អែកតាមការសាកសួរចម្លើយ ជនរងគ្រោះទាំង២រូបបានបញ្ជាក់ថា ពួកគាត់បានសន្យាគ្នា (អ្នកជិះ និងអ្នករត់តាក់ស៊ី) ក្នុងតម្លៃមួយ ដើម្បីធ្វើដំណើរមកដល់ខេត្តកំពង់ចាម ។ លុះពេលធ្វើដំណើរមកដល់ចំណុចខាងលិចស្ពានស្ទឹងប្រយោល ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជនសង្ស័យក៏បានឲ្យជនរងគ្រោះ ជូនខ្លួនទៅកាន់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំវិញ ។ ប៉ុន្តែ អ្នករត់តាក់ស៊ីមិនយល់ព្រម ក៏កើតមានអំពើហិ.ង្សា នាពេលនេះតែម្ដង ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៩ ខែតុលានេះ បើយោងតាមផេក ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា ៖ តាមរបាយការណ៍ កាលវេលាម៉ោង១០៖១៨នាទីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចទទួលបានព័ត៌មានស្វែងរកជំនួយពីបុរសជាអ្នករត់តាក់ស៊ីម្នាក់ថា ជនសង្ស័យបានធ្វើអំពើហិ.ង្សាមកលើខ្លួន ដោយប្រើប្រាស់កាំបិតចុងស្រួចចាក់ពីក្រោយបណ្ដាលឲ្យរងរបួស ។

ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានធ្វើការស្វែងរកនឹងប្រទះឃើញរថយន្តរបស់ជនរងគ្រោះម៉ាកព្រូស នៅចំណុចភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ។ រីឯជនរងគ្រោះ ត្រូវក្រុមគ្រួសារយកទៅព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

តាមសាក្សី សួរព្រូឡាន ដែលធ្វើដំណើរជាមួយគ្នា ប្រាប់ថា មូលហេតុដែលនាំឲ្យប៉ះទង្គិចពាក្យសម្ដី ដោយសារការតថ្លៃតម្លៃមិនត្រូវគ្នា ។ ដំបូងជនសង្ស័យ បាននិយាយឲ្យជនរងគ្រោះជូនខ្លួនទៅដល់ខេត្តកំពង់ចាម ក្នុងតម្លៃ១០$ លុះធ្វើដំណើរដល់ចំណុចស្ពានស្ទឹងប្រយោល ក្នុងស្រុកព្រៃឈរ ជនសង្ស័យបានឲ្យជនរងគ្រោះជូនទៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយក៏កើតការប៉ះសម្ដីគ្នា និងធ្វើសកម្មភាព ដកកូនកាំបិតចាក់តែម្ដង ។

មកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ