ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UNICEF : កុមារ​​កម្ពុ​ជា​​ប្រមាណ2ពាន់នាក់​​ក្នុង​1ឆ្នាំ​ស្លា.ប់​​ដោយ​​ជំ​ងឺ​រាក

11 ឆ្នាំ មុន

យោង​តាម​អង្គការមូល​និធិ​សម្រាប់កុ​មារ​របស់​សហរដ្ឋ​អា​មេរិក​ហៅ​កាត់​ UNICEF ប្រ​ចាំ​នៅ​ប្រ​ទេស​កម្ពុ​ជា​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​កន្លង​ទៅ​ថា តួ​លេខថ្មី​មួយ​បាន​បង្ហាញ​ថា កុ​មារ​កម្ពុ​ជា​ប្រ​ហែល​ជា​២ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​បាន​ស្លា.ប់​ដោយ​ជំ​ងឺ​រាក​រូស​ដែល​បណ្តាល​មក​ពី​កង្វះ​ខាត​ផ្នែក​អនា​ម័យ​ ក៏​ដូចជា​ទឹក​ប្រើ​ប្រាស់​គ្មាន​សុ​វត្ថិ​ភាព ។

យោង​តាម​អង្គការមូល​និធិ​សម្រាប់កុ​មារ​របស់​សហរដ្ឋ​អា​មេរិក​ហៅ​កាត់​ UNICEF ប្រ​ចាំ​នៅ​ប្រ​ទេស​កម្ពុ​ជា​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​កន្លង​ទៅ​ថា តួ​លេខថ្មី​មួយ​បាន​បង្ហាញ​ថា កុ​មារ​កម្ពុ​ជា​ប្រ​ហែល​ជា​២ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​បាន​ស្លាប់​ដោយ​ជំ​ងឺ​រាក​រូស​ដែល​បណ្តាល​មក​ពី​កង្វះ​ខាត​ផ្នែក​អនា​ម័យ​ ក៏​ដូចជា​ទឹក​ប្រើ​ប្រាស់​គ្មាន​សុ​វត្ថិ​ភាព ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ អង្គការ UNICEF ​បាន​បញ្ជាក់​ថា ៖ «នៅ​ប្រ​ទេស​កម្ពុ​ជា​ កុ​មារ​ប្រ​ហែល​ជា​២ពាន់នាក់​ក្នុង​មួយ​ឆ្នាំ​បាន​ស្លាប់​ដោយ​ជំ​ងឺ​រាក ។ ទោះ​ជា​យ៉ាង​ណា វិធី​ទប់​ស្កាត់​មួយ​ដែល​ងាយ​បំ​ផុត​និង​អស់​ថវិ​កា​តិច​ចំពោះ​ការ​ឆ្លង​មេរោគ​គឺ​ត្រូវ​លាង​ដៃ​នឹង​សាប៊ូ»។  សេចក្តី​ថ្លែង​ការ​ណ៍​បាន​បញ្ជាក់​ទៀត​ថា អង្គការ UNICEF រួម​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុ​ជា​ និង​ដៃ​គូ​ផ្សេង​ទៀត​នឹង​បើក​យុទ្ធ​នា​ការ​មួយ​ក្នុង​គោល​បំ​ណង​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ពល​រដ្ឋ​ពី​សារ​សំ​ខាន់​នៃ​ការ​លាង​ដៃ​នឹង​សាប៊ូ ។

Sanjay Wijesekera មន្ត្រី​កម្ម​វិធី​អនាម័យ​និង​ទឹក​ស្អាតពិភព​លោក​របស់​អង្គការ UNICEF​​ បាន​ថ្លែង​ថា​ ៖ «ការ​លាង​ដៃ​នឹង​សាប៊ូ​គឺ​​ជា​មធ្យោ​បាយ​មួយ​​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​អាច​ជួយ​សង្គ្រោះ​ជី​វិត​កុ​មារ ។ លាង​ដៃ​មុន​ពេល​ទទួល​ទាន​អា​ហារ​ និង​ក្រោយ​បត់​ជើង​ធំ​កាត់​បន្ថយ​បាន​យ៉ាង​ច្រើន​នូវ​ការ​ឆ្លង​រាល​ដាល​នៃ​ជំ​ងឺ​រាក​ ហើយ​ឈាន​ទៅ​សម្រេច​បាន​នូវ​សុខ​ភាព​ និង​​សុខុ​មាលភាព​របស់​កុ​មារ​ ក៏​ដូចជា​សហ​គមន៍»។

យោង​តាម​ UNICEF បច្ចុប្បន្ន​ជំ​ងឺរាក​នៅ​តែ​ជា​មូល​ហេតុ​ធំ​លំ​ដាប់​ទី​២​ នៃ​អត្រា​ស្លាប់​របស់​កុ​មារ​អាយុ​ក្រោម​អាយុ​៥​ឆ្នាំ​នៅ​ទូ​ទាំង​ពិភព​លោក​ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​កុ​មារ​ប្រមាណ​ជា ៦០​ម៉ឺននាក់​ស្លាប់​បាត់​បង់​ជីវិត​ដោយ​ជំងឺ​ប្រភេទ​នេះ​ ៕