ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​ដំ​ណេក​ចន្លោះ​ពី​6-8ម៉ោង​ក្នុង​មួយ​យប់​អាច​កាត់​បន្ថយ​ហា​និភ័យ​ពី​ជំ​ងឺ​បេះ​ដូង​

10 ឆ្នាំ មុន

យោង​តាម​ការ​សិក្សាថ្មី​​មួយ​​​បង្ហាញ​ថា ទទួល​ទាន​ដំ​ណេក​ចន្លោះ​ពី​៦​ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​អាច​ជា​គន្លឹះ​មួយ​ជួយ​កាត់​បន្ថយ​ហា​និភ័យ​ពី​បញ្ហា​រោគ​បេះ​ដូង​ ព្រម​ទាំង​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល ។ នៅ​ក្នុង​ការ​ពិសោធ​លើ​ជន​ជាតិ​អា​មេរិក​៦​ពាន់​៥៣៨​នាក់​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា បុគ្គល​ដែល​ទទួល​ទាន​ដំណេក​តិច​ជាង​៦​ម៉ោង​ក្នុង​មួយយប់​ប្រ​ឈម​ទ្វេ​ដង​នឹង​ជំ​ងឺ​គាំង​បេះ​ដូង​ ក៏​

យោង​តាម​ការ​សិក្សាថ្មី​​មួយ​​​បង្ហាញ​ថា ទទួល​ទាន​ដំ​ណេក​ចន្លោះ​ពី​៦​ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​អាច​ជា​គន្លឹះ​មួយ​ជួយ​កាត់​បន្ថយ​ហា​និភ័យ​ពី​បញ្ហា​រោគ​បេះ​ដូង​ ព្រម​ទាំង​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល ។ នៅ​ក្នុង​ការ​ពិសោធ​លើ​ជន​ជាតិ​អា​មេរិក​៦​ពាន់​៥៣៨​នាក់​  ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា បុគ្គល​ដែល​ទទួល​ទាន​ដំណេក​តិច​ជាង​៦​ម៉ោង​ក្នុង​មួយយប់​ប្រ​ឈម​ទ្វេ​ដង​នឹង​ជំ​ងឺ​គាំង​បេះ​ដូង​ ក៏​ដូចជាជំ​ងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ធៀប​នឹង​បុគ្គ​ល​ដែល​ទទួល​ទាន​ដំ​ណេក​ចន្លោះ​ពី​៦​ទៅ​៨​ម៉ោង​ ។ ក្រៅ​ពី​នេះ​​ ពួក​គេ​ក៏​ប្រ​ឈម​នឹង​ជំ​ងឺ​ខ្សោយ​បេះ​ដូង​ខ្ពស់​ដល់​ទៅ​២/៣​ផងដែរ ។

ផ្ទុយ​មក​វិញ ប្រ​សិន​ជា​គេ​ទទួល​ទាន​ដំ​ណេក​ច្រើន​ជាង​៨​ម៉ោង​ក្នុង​មួយយប់​ នោះ​អត្រា​ប្រឈម​នឹង​ជំ​ងឺ​ចុក​ណែន​ដើម​ទ្រូង​ គឺ​ឡើង​ទ្វេគុណខណៈ​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​សរសៃ​អាក់​ទែរ​បេះ​ដូង​កើន​១៩​ភាគ​រយ ។

វេជ្ជ​បណ្ឌិត Saurabh Aggarwal អ្នក​ដឹក​នាំ​ការ​សិក្សា​មក​ពី​សាលា Chicago Medical School​ នៃ​សាកល​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​ និង​វិទ្យាសាស្ត្រ Rosalind Franklin University​នៅ​រដ្ឋ​អីុ​លី​ណយ​ សហ​រដ្ឋ​អា​មេរិក​បាន​ថ្លែង​ថា ៖ «មនុស្ស​​​ដែល​ទទួល​ទាន​ដំ​ណេក​ច្រើន​ម៉ោង​ប្រឈម​ខ្ពស់​នឹង​បញ្ហា​បេះ​ដូង​ ហើយ​អត្រា​ប្រ​ឈម​នេះ​អាច​ធ្លាក់​ចុះ​មក​វិញ​នៅ​ពេល​គេ​ទម្លាក់​ចំនួន​ម៉ោង​​មក​នៅ​ត្រឹម​​ចំណុច​កណ្តាល ពោលគឺ​ចន្លោះ​ពី​៦-៨​ម៉ោង ។ យោង​លើ​លទ្ធ​ផល​នៃ​ការសិក្សា​នេះ​បាន​​បង្ហាញ​យ៉ាង​ច្បាស់​ថា ចន្លោះ​ពី​៦​ទៅ​៨​ម៉ោង​ជា​រយៈ​ពេល​ដំ​ណេក​ល្អ​ជាង​គេ​បំផុត​»៕