ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេកទុំផ្តល់​អត្ថ​ប្រ​យោជន៍​ចំពោះ​សុខ​ភាព​​​អាច​បញ្ចៀស​ហានិភ័យ​ពី​​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​

10 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​​​លើក​ឡើង​ថា បង្កើន​ការ​ទទួល​ទាន​ផ្លែ​ចេក តែ​កាត់​បន្ថយ​​ការ​ទទួល​ទាន​ប្រ​ភេទ​នំ​ស្រួយ​​ គឺ​អាច​ទប់​ស្កាត់​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​​ ។​ ផ្លែចេក​ទុំ​ត្រូវ​គេ​ដឹង​ថា​សម្បូរ​ដោយ​ប៉ូ​តា​ស្យូម​ដែល​​មាន​ប្រ​សិទ្ធ​ភាព​ទប់​សម្ពាធ​​ឈាម​មិន​ឱ្យ​ឡើង​ខ្ពស់​ ។​ ចំណែក​ប្រ​ភេទ​នំ​ស្រួយ​ត្រូវ​គេ​រក​ឃើញ​ថា មាន​អំ​បិល​ច្រើន​ ដូច្នេះ​​កាត់​បន្ថយ​​ការ​ទទួល​ទាន​នំ​ប្រ​ភេទ​នេះ​គឺ​មានន័យ​​ថា​ កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​អំ​បិល​ផង​ដែរ ។​

​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា បុគ្គល​ដែល​ចូល​ចិត្ត​ទទួល​​ទាន​ចេក​ទុំ​ ប្រ​ឈម​នឹង​ការ​កើត​  ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​ក្រោម​២៤​ភាគ​រយ ។​ ប្រ​សិទ្ធ​ភាព​នេះ​ត្រូវ​បាន​​ក្រុម​អ្នក​ស្រាវ​ជ្រាវ​គេ​ហទំ​ព័រ bmj.comពន្យល់​ថា ខណៈ​គេ​បង្កើន​ការ​ទទួល​ទាន​ចេក​នោះ​ប៉ូ​តា​ស្យូម​នឹង​ឡើង​ខ្ពស់​​​ដូច្នេះ​កម្រិត​សម្ពាធ​ឈាម​ក៏​ត្រូវ​បាន​កែ​លម្អ​ផង​ដែរ ។​ ចេក​មួយ​ផ្លែ​(ទំ​ហំ​ធម្ម​តា​)​ត្រូវ​គេ​រក​ឃើញ​ថា​មាន​ផ្ទុក​សារ​ធាតុ​ប៉ូ​តា​ស្យូម​ប្រ​មាណ​ជា ៤២០​ មិល្លី​ក្រាម ស្មើ​នឹង​៨​ភាគ​រយ​នៃ​តម្រូវ​ការ​ប៉ូ​តា​ស្យូម​ប្រ​ចាំ​ថ្ងៃ​របស់​មនុស្ស​ម្នាក់​។​ ​ចេក​ទុំ​មួយ​ផ្លែ​ផ្តល់​សារ​ធាតុ​សរ​សៃ​ដល់​រាង​កាយ​ចំ​នួន២​​ក្រាម​ខណៈ​វី​តា​មីន​ C​គឺ​ផ្តល់​ឱ្យ​​១២​ភាគ​រយនៃ​តម្រូវ​ការ​ប្រ​ចាំ​ថ្ងៃ ។

ដោយ​ឡែក​ លោក​ស្រី​វេជ្ជ​បណ្ឌិត​ Clare Waltonមក​ពី​សមាគម​មូល​និ​ធិ​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​របស់​ចក្រ​ភព​អង់​គ្លេស​បាន​ថ្លែង​ថា​ របប​អា​ហារ​ដែល​ផ្តល់​នូវ​សុខ​ភាព​គឺ​ជា​ផ្នែក​សំ​ខាន់​មួយ​ជួយ​គ្រប់​គ្រង​ហានិ​ភ័យពី​​ជំ​ងឺ​ដា​ច់​សរ​សៃ​ឈាម​ ។ លោក​ស្រី​បាន​បន្ថែម​ថា​៖«សម្ពាធ​​​ឈាម​ឡើង​ខ្ពស់​ជា​កត្តា​ប្រ​ឈម​ធំ​ជាង​គេ​តែ​មួយ​គត់​របស់​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម ។ ដូច្នេះ​ការ​ផ្លាស់​ប្តូរ​របប​អា​ហារ​ជា​វិ​ធី​មួយ​យូរ​អង្វែង​ដើម្បី​រក្សាសម្ពាធ​ឈាម​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ធម្ម​តា ។ ​ជាក់​ស្តែង​ ការ​សិក្សា​លើក​នេះ​​បាន​បង្ហាញ​​ថា កាត់​បន្ថយ​ការ​ទទួល​ទាន​អំ​បិល​ និង​បង្កើន​ការ​ទទួល​ទាន​អា​ហារ​សម្បូ​​​ប៉ូ​តា​ស្យូម​ដូចជា​ផ្លែ​ចេក​ជា​ដើម ​មាន​ប្រ​សិទ្ធ​ភាព​កាត់​បន្ថយ​​​ហា​និភ័យ​ពី​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​បាន »។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ព្រ​មាន​ថា​ គេ​មិន​គួរ​ប្រើ​ថ្នាំ​ជំ​នួយ​ប៉ូ​តា​ស្យូម​នោះ​ទេ​ លើក​លែង​ទទួល​​ការ​យល់​ព្រម​ពី​គ្រូ​ពេទ្យ​ជា​ពិ​សេស​មនុស្ស​វ័យ​ចាស់​ ៕